ព័ត៍មានទាន់​ហេតុការណ៏
Search

ដើម​ក្ងោក​ប្រមាណ​ជាង​២០០​ដើម​ ត្រូវ​បាន​ដាំ​លម្អ​នៅ​ក្នុង​រាជធានី​ភ្នំពេញ

ភ្នំពេញ ​៖​ ដើម​ក្ងោក​ប្រមាណ​ជាង ២០០​ដើម ត្រូវ​បាន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ ដាំ​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ ដើម្បី​លម្អ​សោភណភាព​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោក អ៊ុន វណ្ណា​រិ​ទ្ធ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ ​បាន​ប្រាប់​ឲ្យ​ដឹង កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ថា​ បន្ទាប់ពី​ទទួល​បាន​ការណែនាំ​ពី​លោក គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក​បាន​ដឹកនាំ​ក្រុមការងារ​ជាច្រើនរូប ដាំ​ដើម​ក្ងោក​ប្រមាណ​ជាង ២០០​ដើម នៅតាម​ដងផ្លូវ​សាធារណៈ នៃ​តំបន់​បឹងកក់ ខណ្ឌទួលគោក ដើម្បី​លម្អ​សោភណភាព​នៅក្នុង​រាជធានី​ភ្នំពេញ។ ដាំ​ដើម​ក្ងោក​ទាំងនេះ គឺមាន​មុខកាត់​លើស ១០​សង់ទីម៉ែត្រ រយៈពេល​ផ្សាំ​ជាង ៣​ឆ្នាំ ដែល​ត្រូវ​ដាំ​នៅតាម​ដងផ្លូវ​សាធារណៈ នៃ​តំបន់​បឹងកក់ ខណ្ឌទួលគោក នា​ព្រឹក​នេះ គឺ​ដើម្បី​អបអរសាទរ នៅក្នុង​ទិវារ រុក្ខទិវារ ៩​កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ។

លោក អ៊ុន វណ្ណា​រិ​ទ្ធ ប្រាប់​បន្ត​ឲ្យ​ដឹងថា នា​ថ្ងៃ​ខាងមុខ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ នឹងមាន​គម្រោង​ដាំ​ដើមឈើ​ប្រភេទ ( ដើម គីនីន ) ជាច្រើន​ដើម នៅតាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ( ហៅ ផ្លូវ ឈ្នះ​ឈ្នះ ) ចាប់ពី​ខាងលិច​គល់ស្ពាន លី យ៉ុង​ផាត់ រហូត​ទៅដល់​ផ្លូវជាតិ​លេខ​៤។ ក្រៅពីនេះ ក៏​នៅមាន​គម្រោង​ដាំ​ដើមឈើ​ប្រភេទ ដើម​អំពិល​ទឹក​បារាំង ( ដើម ច័​ន្ធ​គី​រី ) ប្រមាណ​ជាង​១០០​ដើម នៅ​តាម​ដង​ផ្លូវ​ចាប់ពី​គល់​ស្ពាន លី យ៉ុង​ផាត់ ត្រើយ​ខាងកើត រហូត​ទៅដល់​ផ្លូវជាតិ​លេខ​៦​ ខណ្ឌ​ជ្រោយចង្វារ ដើម្បី​លម្អ​សោភ័ណភាព​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114