កីឡា
ព្រះខ័នរាជស្វាយរៀង កំពុងស្នើ AFC យកកីឡដ្ឋាន ស្វាយរៀង ធ្វើជាម្ចាស់ផ្ទះពានអន្តរជាតិ
លោក Christopher Grant អ្នកចាត់ការទូទៅរបស់ក្លិបព្រះខ័នរាជស្វាយរៀង បានបង្ហើបអំពីផែនការរបស់ក្លិប ក្នុងការយកកីឡដ្ឋាន ស្វាយរៀង ដែលបច្ចុប្បន្នកំពុងកែប្រែ និងសាងសង់បន្ថែមកន្លែងអង្គុយ ធ្វើជាម្ចាស់ផ្ទះពានអន្តរជាតិ នៅពេលអនាគត។

តាមការបញ្ជាក់របស់បុរសសញ្ជាតិ ស្កុតលែនដ៍ វ័យ ៣៨ ឆ្នាំ គឺកីឡដ្ឋាន ស្វាយរៀង នៅពេលបន្ថែមកន្លែងអង្គុយរួចរាល់ នឹងអាចបង្កើនកន្លែងអង្គុយសម្រាប់អ្នកទស្សនាបានចន្លោះពី ៧,០០០ ទៅ ៨,០០០ នាក់។ ជាមួយគ្នានេះ លោកក៏បានប្រាប់ផងដែរ ថា ក្លិបកំពុងតែស្នើទៅសហព័ន្ធបាល់ទាត់ អាស៊ី (AFC) ដើម្បីយកកីឡដ្ឋាននេះ ធ្វើជាម្ចាស់ផ្ទះពានអន្តរជាតិ AFC និង The ASEAN Club Championship – Shopee Cup។

ថ្លែងនៅក្នុងសន្និសីទកាសែតអំពីការប្រកាសគ្រូបង្វឹកថ្មីរបស់ព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃ អង្គារ៍ ទី ៤ ខែ មិថុនា ម្សិលមិញ លោក Christopher បានមានប្រសាសន៍ថា៖ «ហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់យើង ដូចដែលបានឃើញនៅលើបណ្តាញសង្គម យើងបានសង់បន្ថែម។ នៅកីឡដ្ឋានខេត្តស្វាយរៀងនេះ យើងនឹងត្រូវចំណាយពេលរយៈពេល ១ ឆ្នាំក្នុងការសាងសង់។ កីឡដ្ឋាននេះនឹងអាចផ្ទុកអ្នកទស្សនាបានដល់ពី ៧,០០០ ទៅ ៨,០០០ នាក់។ យើងក៏កំពុងធ្វើការជាមួយ AFC អំពីកីឡដ្ឋាននេះដូចគ្នា ថាតើកីឡដ្ឋានរបស់យើងអាចចូលរួមរៀបចំការប្រកួតពានអន្តរជាតិ AFC ឬ Shopee Cup បានដែរឬទេ»។

កីឡដ្ឋាន ស្វាយរៀង ដែលកំពុងសាងសង់បន្ថែមនេះ នឹងត្រូវប្រើរយៈពេល ១ ឆ្នាំ។ ដូច្នេះរដូវកាល ២០២៥-២០២៦ នេះ ព្រះខ័នរាជស្វាយរៀង ទំនងជាមិនទាន់អាចប្រើប្រាស់កីឡដ្ឋាននេះធ្វើជាម្ចាស់ផ្ទះបានទេទាំងការប្រកួតលីគ ពានសម្តេចតេជោ ហ៊ុន សែន និងពានផ្សេងៗទៀត។ ទោះបីជាយ៉ាងណា លោក Christopher បានបញ្ជាក់រួចហើយថា ក្លិបគ្រោងនឹងយក ពហុកីឡដ្ឋានជាតិមរតកតេជោ ធ្វើជាម្ចាស់ផ្ទះបណ្តោះអាសន្ន ប្រសិនបើកីឡដ្ឋាន ស្វាយរៀង ធ្វើមិនទាន់រួចរាល់។
ទាក់ទងនឹងរឿងនេះ បុរសសញ្ជាតិ ស្កុតលែនដ៍ បានបន្ថែមថា៖ «យើងនៅរង់ចាំមើលការវិវត្តនៃការសាងសង់កីឡដ្ឋានរបស់យើងនៅខេត្តស្វាយរៀង ប៉ុន្តែបច្ចុប្បន្នយើងបានជ្រើសរើសកីឡដ្ឋានខេត្តស្វាយរៀង គឺជាទីលានសម្រាប់ធ្វើជាម្ចាស់ផ្ទះដដែល។ ប្រសិនបើការសាងសង់នៅមិនទាន់ហើយ ឬមានការប្រែប្រួលយ៉ាងម៉េច យើងនឹងជ្រើសរើសយកពហុកីឡដ្ឋានជាតិមរតកតេជោធ្វើជាម្ចាស់ផ្ទះ»៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


