ព័ត៌មានអន្ដរជាតិ
សិស្សជាង ៥.៨ លាននាក់ត្រឡប់ចូលរៀនវិញ ខណៈដែលមីយ៉ាន់ម៉ាបើកបវេសនកាលថ្មី
កាសែតរដ្ឋ The Global New Light of Myanmar បានរាយការណ៍កាលពីថ្ងៃអង្គារថា សិស្សសរុបចំនួន ៥ ៨២២ ៩៥៤ នាក់បានចូលរៀននៅសាលាទូទាំងប្រទេសមីយ៉ាន់ម៉ា រួមទាំងសាលាអប់រំមូលដ្ឋាន សាលាឯកជន និងសាលាព្រះសង្ឃ បន្ទាប់ពីរដ្ឋាភិបាលបានបើកបវេសនកាលឡើងវិញកាលថ្ងៃចន្ទសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

របាយការណ៍បានបន្តថា រដ្ឋាភិបាលផ្តល់សៀវភៅសិក្សា សៀវភៅកត់ត្រា និងសម្ភារៈការិយាល័យដល់សិស្សទាំងអស់ចាប់ពីថ្នាក់បឋមសិក្សាដល់វិទ្យាល័យ រួមទាំងឯកសណ្ឋានដោយឥតគិតថ្លៃសម្រាប់សិស្សថ្នាក់មត្តេយ្យ និងបឋមសិក្សា។ លើសពីនេះការចុះឈ្មោះយឺតនៅតែបើកសម្រាប់សិស្សដែលមិនអាចចុះឈ្មោះទាន់ពេល ដោយសារកាលៈទេសៈផ្សេងៗ។
ទោះយ៉ាងណា បើយោងតាមការចេញផ្សាយរបស់ Mizzima News នៅក្នុងតំបន់មួយចំនួនដូចជានៅទីក្រុង Kyondoe រដ្ឋ Kayin មិនមានសិស្សណាម្នាក់ត្រឡប់មកចូលរៀនវិញនោះទេ ខណៈដែលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្តរវាងកងកម្លាំងយោធា និងក្រុមតស៊ូប្រដាប់អាវុធ។
នៅក្នុងទីក្រុង Kyondoe សាលារៀនចំនួនបីបានបើកដំណើរការឡើងវិញកាលថ្ងៃទី២ ខែមិថុនា ប៉ុន្តែថ្នាក់រៀននៅតែទទេ ខណៈដែលក្រុមគ្រួសារបានភៀសខ្លួនចេញពីតំបន់នោះ។ គ្រូបង្រៀននិយាយថា យោធាបានគំរាមចាប់ខ្លួនពីបទមិនគោរពតាម សូម្បីតែមន្ត្រីមូលដ្ឋាន និងបុគ្គលិកសាលាក៏ចូលទៅលាក់ខ្លួនដែរ។
ការបាញ់ផ្លោងរបស់កងកម្លាំងរដ្ឋាភិបាលបានបំផ្លាញផ្ទះ និងសាលារៀន សម្លាប់ជនស៊ីវិលជាង ២០ នាក់ និងជាច្រើនបានផ្លាស់ទីលំនៅ ដែលធ្វើឱ្យការចូលរៀននៅសាលាមិនអាចទៅរួចសម្រាប់អ្នកស្រុកភាគច្រើននៅក្នុងរដ្ឋKayin៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


