ព័ត៌មានអន្ដរជាតិ
ក្នុងកិច្ចប្រជុំ UDCG អង់គ្លេសនឹងប្រកាសជំនួយយោធាដល់អ៊ុយក្រែន ខណៈអាមេរិកទន់ជំហរ
ចក្រភពអង់គ្លេសដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ុយក្រែនក្នុងសង្គ្រាមតទល់នឹងមហាអំណាចរុស្ស៊ី ត្រូវបានគេរំពឹងទុកថា នឹងប្រកាសជំនួយ ៣៣៣លានដុល្លារ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃក្រុមប្រទេសទំនាក់ទំនងជួយអ៊ុយក្រែន ខណៈការវិនិយោគលើការផលិតយន្តហោះគ្មានមនុស្សបើកគឺជាកញ្ចប់ជំនួយយោធាដ៏សម្បើម។

កិច្ចប្រជុំដែលធ្វើឡើងនៅប្រទេសបែលហ្ស៊ិក មុនកិច្ចប្រជុំនៃរដ្ឋមន្ត្រីការពារជាតិនៃសម្ព័ន្ធមិត្តណាតូ ដែលនឹងអវត្តមានរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកជាលើកដំបូង ហើយ ក៏ជាកិច្ចប្រជុំដ៏សំខាន់មួយ ក្នុងពេលដែលអ៊ុយក្រែននិងរុស្ស៊ីបង្កើនការវាយបកគ្នាទៅវិញទៅមក ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកភាគច្រើនសម្រាប់ការវាយប្រហារគោលដៅដែលពួកគេចង់ធ្វើ។
តាមការចុះផ្សាយរបស់ RCB-Ukraine ចាប់តាំងពីសង្គ្រាមផ្ទុះឡើងដំបូងក្នុងខែកុម្ភៈឆ្នាំ ២០២២ ប្រតិបត្តិការជួយដល់វិស័យការពារជាតិអ៊ុយក្រែនពីសំណាក់ប្រទេសក្នុងក្រុមទំនាក់ទំនងជួយអ៊ុយក្រែន បានផ្តល់ការហ្វឹកហ្វឺនប្រយុទ្ធជាមូលដ្ឋានដល់កងទ័ពអ៊ុយក្រែនជាង ៥៥០០០ នាក់ ដោយមានការចូលរួមពីប្រទេសដៃគូចំនួន១៣។
តាមសេចក្តីរាយការណ៍នោះ ចក្រភពអង់គ្លេសត្រូវបានគេរំពឹងផងដែរថា នឹងបញ្ជាក់ពីការបញ្ជូនពេញលេញនូវកាំភ្លើងធំចំនួន ១៤ម៉ឺនគ្រាប់ទៅឲ្យអ៊ុយក្រែនចាប់ពីដើមឆ្នាំ ២០២៥ មក។
ប្រទេសនេះក៏មានគម្រោងវិនិយោគចំនួន ៣៥០ លានផោន (៤៧៣ លានដុល្លារ) នៅឆ្នាំនេះផងដែរ ដើម្បីបង្កើនចំនួនយន្តហោះគ្មានមនុស្សបើកដែលផ្គត់ផ្គង់ដល់អ៊ុយក្រែនដល់ ១០ម៉ឺនគ្រឿង។
អ៊ុយក្រែនបានបង្ហាញពីភាពជោគជ័យរបស់ខ្លួនក្នុងការវាយប្រហារលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ី ដោយការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកជាង១១០គ្រឿង វាយប្រហារលើយន្តហោះចម្បាំងរបស់រុស្ស៊ីជាង៤០គ្រឿងកាលពីថ្ងៃអាទិត្យ ហើយ ក្រោយមកក៏មានការវាយប្រហារលើស្ពានគ្រីមៀ ដែលតភ្ជាប់រុស្ស៊ីទៅកាន់ដែនដីដែលដណ្តើមកាន់កាប់ពីអ៊ុយក្រែនកាលឆ្នាំ២០២៤នេះ។
តាមសេចក្តីរាយការណ៍ កញ្ចប់ជំនួយការពារជាតិថ្មីសម្រាប់អ៊ុយក្រែនត្រូវបានរំពឹងទុកពីប្រទេសផ្សេងទៀត ក៏ដូចជាព័ត៌មានលម្អិតបន្ថែមអំពីការគាំទ្រដែលបានប្តេជ្ញាពីមុន។ កិច្ចប្រជុំនេះ នឹងធ្វើឡើងនៅពេលពេលរសៀលថ្ងៃពុធ ម៉ោងនៅតំបន់អឺរ៉ុប ត្រូវនឹងពេលរាត្រីម៉ោងនៅកម្ពុជា៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


