ព័ត៌មានជាតិ
ស្រុកទឹកឈូ ទទួលបានផ្លូវបេតុង និងកៅស៊ូថ្មី៦ខ្សែជួយលើកកម្ពស់វិស័យកសិកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចពលរដ្ឋ
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ លោក អីម ច័ន្ចសោធន អភិបាលស្រុកទឹកឈូបានបញ្ជាក់ថា អាជ្ញាធរស្រុកទឹកឈូមានសមិទ្ធផលផ្លូវបេតុង និងកៅស៊ូថ្មី ចំនួន៦ខ្សែបានស្ថាបនាស្ទើររួចរាល់១០០ភាគរយអស់ហើយ ខណៈផ្លូវបេតុង១ខ្សែទៀត តភ្ជាប់ពីក្រុងកំពតទៅកំពង់ផែទេសចរណ៍អន្តរជាតិកំពុងពន្លឿនការស្ថាបនា។

តាមរយៈផ្លូវទាំងអស់នេះ នឹងជួយកែប្រែមុខមាត់ថ្មីរបស់ស្រុក លើកកម្ពស់ដល់វិស័យកសិកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងសហគមន៍ និងនៅទូទាំងខេត្តកំពត។

លោក អឹម ច័ន្ទសោធន បានប្រាប់ឲ្យដឹងថា ស្រុកទឹកឈូដែលជាស្រុកមានសក្តានុពលលើវិស័យជាច្រើន ពិសេសវិស័យទេសចរណ៍ និងកសិកម្មខ្លាំងជាងគេនោះ ពេលនេះកំពុងតែប្រែប្រួលមុខមាត់ថ្មីមួយកម្រិតទៀត ដោយសារសមិទ្ធផលផ្លូវបេតុង និងកៅស៊ី៦ខ្សែបានសាងសង់ស្ទើររួច១០០% បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងតភ្ជាប់តំបន់ទេសចរណ៍មួយទៅតំបន់ទេសចរណ៍ជាច្រើន ពិសេសតំបន់កសិ-ទេសចរណ៍របស់ស្រុកទឹកឈូ លោករំពឹងថា ផ្លូវស្អាត នឹងអាចទាក់ទាញភ្ញៀវបានកាន់ច្រើន ហើយប្រជាពលរដ្ឋនឹងមានជីវភាពរស់នៅកាន់តែប្រសើរ ។

លោកអភិបាលស្រុក ថ្លែងអំណរគុណដល់ក្រសួង មន្ទីរជំនាញពាក់ព័ន្ធ អង្គការដៃគូ និងសប្បុរសជន ពិសេសឯកឧត្តមអភិបាលខេត្ត ដែលបានជួយគាំទ្រ និងផ្តល់នូវគម្រោងផ្លូវថ្នល់ និងគម្រោងផ្សេងៗទៀតដល់ស្រុកទឹកឈូ លោកក៏បានស្នើដល់ប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាការពារផ្លូវ អនាម័យ បរិស្ថាន ឲ្យបានស្អាត ដើម្បីទាក់ទាញទេសចរ។

បើតាមការបញ្ជាក់របស់លោកអភិបាលស្រុក កញ្ចប់ទស្សនកិច្ច “ជិះកង់ដើម្បីសុខភាព” នឹងផ្តល់ជូនសេវាជិះកង់កម្សាន្តដោយឥតគិតថ្លៃដល់ភ្ញៀវទេសចរ។ ក្នុងនោះភ្ញៀវអាចមកទទួលសេវាជិះកង់កម្សាន្តនេះនៅសាលាស្រុក ដើម្បីជិះឆ្ពោះទៅកម្សាន្តតាមតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនានា និងតំបន់កសិ-ទេសចរណ៍របស់ស្រុក ចាប់ពីថ្ងៃទី១០ ខែមិថុនា តទៅ៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


