ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ក្រសួងការបរទេស​អាមេរិក​ នឹង​បំពេញ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ សម្រាប់​ការ​បង្ហាញ​ស្ថានទូត

ជំនួយការ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក​ម្នាក់ ​នឹងចូលរួម​ក្នុងការ​បង្ហាញ​នូវ​អគារ​ថ្មី​ដ៏​ធំ​មួយ​សម្រាប់​ស្ថានទូត​របស់​ទីក្រុង​វ៉ាស៊ីនតោន​នៅ​កោះ​តៃវ៉ាន់​ ដែល​ដំណើរ​នេះ​ទំនងជា​ នឹងធ្វើ​ឲ្យ​ក្រុង​ប៉េកាំង ​មាន​កំហឹង​ជាមួយ​ការព្រួយបារម្ភ​ថា មន្ត្រី​អាមេរិក​ជាន់​ខ្ពស់ជាង​នេះ​ អាច​នឹងចូលរួម​។​

មានការ​សន្និដ្ឋានថា លោក John Bolton ដែលជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​របស់លោក Donald Trump អាច​ចូលរួម​ក្នុង​ពិធី​បង្ហាញ​នៅ​វិទ្យាស្ថាន​អាមេរិក​តៃវ៉ាន់ (AIT) នៅ​ថ្ងៃទី​១២​ខែមិថុនា​ដែល​នឹងធ្វើ​ឲ្យ​គាត់​ក្លាយជា​មន្ត្រី​អាមេរិក​ជាន់ខ្ពស់​បំផុត​មួយរូប​ដែល​នឹងធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ចាប់តាំងពី​ឆ្នាំ​១៩៧៩​មកហើយ​ទំនងជា​នឹង​បង្ក​ឲ្យ​មាន​កំហឹង​ពី​ប្រទេស​ចិន​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ក៏បាន​រាយការណ៍​កាលពី​សប្ដាហ៍​មុន​ផងដែរ​ថា អាច​នឹងមាន​ដំណើរ​ទ​ស្សន​កិច្ច​មួយ​រប​ស់ស​មា​ជិ​ក​ម្នាក់​នៃ​គណៈរដ្ឋមន្ត្រី​របស់លោក Trump គឺ​រដ្ឋមន្ត្រីក្រសួង​សេវា​សុខាភិបាល​និង​មនុស្សលោក Alex Azar​។​
​ប៉ុន្តែ AIT បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា លោកស្រី Marie Royce ជំនួយការ​ក្រសួងការបរទេស​ទទួល​បន្ទុក​កិច្ច​ការអប់រំ​និង​វប្បធម៌​គឺ​នឹងធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ចាប់ពី​ថ្ងៃទី​១០​ដល់​ថ្ងៃទី​១៤​ខែមិថុនា​ហើយនឹង​ចូលរួម​ពិធី​នេះ​។​

គួរ​បញ្ជាក់ថា ក្រុង​វ៉ាស៊ីនតោន​បាន​បោះបង់ចោល​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​ក្រុង​តៃប៉ិ​នៅក្នុង​ឆ្នាំ​១៩៧៩​ដើម្បី​ទទួលស្គាល់​ទីក្រុង​ប៉េកាំង​ប៉ុន្តែ​វា​នៅតែ​ជា​សម្ព័ន្ធមិត្ត​ដ៏​មានអំណាច​បំផុត​និង​ជា​អ្នកផ្គត់ផ្គង់​អាវុធ​កំពូល​របស់​កោះ​មួយ​នេះ​។​

ចាប់តាំងពី​ពេលនោះ​មក ទំនាក់ទំនង​តៃវ៉ាន់​និង​អាមេរិក​ត្រូវបាន​ដោះស្រាយ​យ៉ាង​ម៉ត់ចត់​និង​មាន​កម្រិត​ទាប​តាមរយៈ AIT ដើម្បី​ជៀសវាង​ការខឹង​សម្បា​ពី​ប្រទេស​ចិន​។​

AIT បាន​និយាយថា លោកស្រី Royce នឹង​រៀបចំ​កិច្ចពិភាក្សា​ជាមួយ​អាជ្ញាធរ​តៃវ៉ាន់​ស្តីពី​ភាពជា​ដៃគូ​ជាច្រើន​និង​ការដោះដូរ​រវាង​សហរដ្ឋអាមេរិក​និង​តៃវ៉ាន់​។​
AIT ត្រូវបាន​កសាងឡើង​ក្នុង​រយៈពេល​ប្រាំបួន​ឆ្នាំ​ដោយ​ចំណាយ​ទឹកប្រាក់​អស់​២៥០​លាន​ដុល្លារ​៕ AFP

China’s President Xi Jinping (L) and US President Donald Trump attend a welcome ceremony at the Great Hall of the People in Beijing on November 9, 2017. / AFP PHOTO / FRED DUFOUR (Photo credit should read FRED DUFOUR/AFP/Getty Images)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114