ព័ត៍មានទាន់​ហេតុការណ៏
Search

ឆៃ លីដា​ឡែ​ន ឆ្អែត​ចិត្ត​ពេក​ ប្រកាស​ផ្អាក​ពី​អាជីព​មួយ​រយៈពេល​ធំ

ភ្នំពេញ ​៖ ​តារា​ចម្រៀង​អ្នកនាង ឆៃ លីដា​ឡែ​ន មិន​ដឹង​ថា​កំពុង​មាន​បញ្ហា​គ្រួសារ​ ឬ​ស្មុគស្មាញ​នឹង​រឿង​អ្វី​នោះឡើយ​ បានជា​តារា​ស្រី​រូប​នេះ ​​ចេញមុខ​ប្រកាស​ជា​សាធារណៈ​ថា​ ខ្លួន​សុំ​ផ្អាក​ពី​ការងារ​មួយរយៈ​ដើម្បី​យក​ពេល​សម្រាប់​លំហែ​អារម្មណ៍​ខ្លួនឯង​។​

អ្នកនាង ឆៃ លីដា​ឡែ​ន បាន​និយាយថា ខ្ញុំ​ហត់​ហើយ ខ្ញុំ​ពិតជា​ហត់​ណាស់ ខ្ញុំ​ទៅមុខ​លែងរួច​ហើយ ពេល​ខ្ញុំ​ចប់​ការងារ​អស់ ខ្ញុំ​សុំ​សម្រាក​ហើយ គឺ​បាត់​មុខ​ខ្ញុំ​មួយ​រយៈ តែ​ទទួល​កុម្ម៉ង់​អីវ៉ាន់​ធម្មតា ដោយ​អា​ខោ​ន​នេះ ​ខ្ញុំ​អោយ​ក្មួយ​ខ្ញុំ​ជា​អ្នក​កាន់ អាច​ឆាត​សួរ​ព័ត៌មាន​ផ្សេងៗ​បាន​។​ សុំទោស​ផង​ណា​អ្នក​ទាំងអស់គ្នា គឺ​ខ្ញុំ​ចង់​សម្រាក ព្រោះ​ខ្ញុំ​ហត់​ជាមួយ​អ្វីៗ​គ្រប់យ៉ាង​ពេក​ហើយ បើ​យើង​មិន​គិត​ខ្លួន​យើង​ទេ​គ្មាន​អ្នកណា​គេ​គិត​យើង​នោះទេ។

តារាចម្រៀង​អ្នកនាង ឆៃ លីដា​ឡែ​ន បន្តថា តាំងពី​តូច​រហូតដល់​ធំ​យើង​អាយុ​ប៉ុណ្ណឹង​ហើយ​យើង​ពិតជា​មិនដែល​ចង់បាន​អី​ទេ គឺ​ចង់​បានតែ​ពាក្យ​ថា​ស្មោះត្រង់ ពាក្យ​នេះ​មិន​ថា​ចំពោះ​ស្នេហា​ឬ​មិត្តភាព​នោះ​ទេ តែ​ហេតុ​អី​ពាក្យ​នេះ​មានតែ​ខ្ញុំ​ទេ​ ដែល​អោយទៅ​គេ​ តែ​គេ​មិនដែល​អោយ​ពាក្យ​នេះ​មក​ខ្ញុំ​វិញ​អញ្ចឹង​? ខ្ញុំ​សុំ​បានទេ បើ​ស្រលាញ់​ខ្ញុំ ខ្ញុំ​សុំ​ពាក្យ​ស្មោះត្រង់​ជាមួយ​ខ្ញុំ​បានទេ​?​។​

តារាចម្រៀង​យេ​យេ ឆៃ លីដា​ឡែ​ន បាន​ពោល​ទៀត​ថា បើ​មិន​បានអោយ​អ្វី​មក​ខ្ញុំ​ពិតជា​ឈឺ បើ​ដឹងថា​មនុស្ស​ដែល​ស្រលាញ់​ខ្ញុំ​បែរជា​ក្បត់​ខ្ញុំ មិន​ថា​ស្នេហា​ឬ​មិត្តភាព​នោះទេ។ អ្នក​ធ្លាប់តែ​ឃើញ​ខ្ញុំ​សើច ញញឹម នោះ​គ្រាន់តែ​ជា​សំបក​ក្រៅ​ទេ តែ​ខាងក្នុង​ខ្ញុំ​គឺ​រូបភាព​បែបនេះ​។ នៅពេល​មានរឿង​បែបនេះ​ខ្ញុំ​នឹក​ឯង​ណាស់​សម្លាញ់ មានតែ​ឯង​ទេ​ដែល​អោយ​ពាក្យ​ស្មោះត្រង់​មក​ខ្ញុំ ក្រៅពី​ហ្នឹង​គេ​មិនដែល​អោយ​ខ្ញុំ​ទេ​មាន​តែឯង​ទេ​ដែល​លួង​យើង មានតែ​ឯង​ទេ​ដែល​ចាំ​ផ្តល់​កម្លាំងចិត្ត​អោយ​ខ្ញុំ មានតែ​ឯង​ទេ​ ដែល​អោយ​ស្មា​​គ្នា​កើយ​បង្ហូរទឹកភ្នែក​។​

ទាក់ទង​ប្រយោគ​ខាងលើនេះ​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨​នៅ​មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​សាមីខ្លួន​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​នៅឡើយ​ទេ​។​ ដូច្នេះ​សង្ឃឹមថា​ នឹង​មានការ​បញ្ជាក់​ការពិត​នៅ​ពេល​ក្រោយ​ដើម្បី​ឲ្យ​មហាជន​បាន​ដឹង​កាន់​តែច្បាស់​ជាង​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684