ព័ត៍មានទាន់​ហេតុការណ៏
Search

សភា​កាណាដា​ថ្កោលទោស​ការវាយប្រហារ​របស់​អាមេរិក​លើ​លោក Trudeau

សភា​កាណាដា​កាលពី​ថ្ងៃ​ចន្ទ​ បានធ្វើការ​ថ្កោលទោស​ជា​ឯកច្ឆន្ទ​ចំពោះ​ការវាយប្រហារ​ផ្ទាល់ខ្លួន​របស់​ប្រធានាធិបតី​អាមេរិក Donald Trump ទៅលើ​លោក Justin Trudeau ខណៈដែល​ប្រទេស​ថ្លៃថ្នូរ​ដ៏​ល្បីឈ្មោះ​មួយ​នេះ​ កំពុង​ខឹងសម្បា ជុំវិញ​ការរិះគន់​កាលពី​ចុង​សប្តាហ៍​ដោយ​អាមេរិក​។​

ក្រុមតំណាងរាស្ត្រ​បាន​យល់ព្រម​ជា​ឯកច្ឆន្ទ​ចំពោះ​ញត្តិ​មួយ​ដែល​គាំទ្រ​ដែកថែប​និង​អាលុយមីញ៉ូម​របស់​កាណាដា​ដែល​ទទួលរង​ការវាយប្រហារ​ដោយ​ពន្ធ​អាមេរិក​ព្រមទាំង​ប្រព័ន្ធគ្រប់គ្រង​ផ្គត់ផ្គង់​ដែល​គាំទ្រ​ដល់​វិស័យ​កសិកម្ម​សំខាន់ៗ​ហើយ​បាន​លើកទឹកចិត្ត​ដល់​ការឆ្លើយតប​របស់​រដ្ឋា​ភិ​បាល​ចំពោះ​ការវាយប្រហារ​ដោយ​ពាក្យសំដី​របស់លោក Trump ទៅលើ​លោក Trudeau ។​

ញត្តិ​នៅក្នុង​សភា​ដែល​ណែនាំ​ដោយ​គណបក្សប្រឆាំង New Democrats គឺ​បាន​ច្រានចោល “​សេចក្តីថ្លែងការណ៍​ផ្ទាល់ខ្លួន​របស់​មន្ត្រី​អាមេរិក​ដែល​ធ្វើ​ឲ្យ​ខូច​ដល់​ទំនាក់ទំនង​ទ្វេភាគី​”​។​

ការបោះឆ្នោត​នៃ​សាមគ្គីភាព​នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ទីប្រឹក្សា​ពាណិជ្ជកម្ម​សេត​វិមាន​លោក Peter Navarro បាន​និយាយថា “​មាន​កន្លែង​ពិសេស​មួយ​នៅក្នុង​ឋាននរក​សម្រាប់​លោក Trudeau ដោយសារ​ជំនឿ​ការទូត​ដ៏​អាក្រក់​របស់គាត់​ជាមួយ​លោក Trump” ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​បាន​កើនឡើង​។​

លោក Trudeau មិន​ស្ថិតនៅក្នុង​សភា​ទេ​។ នាយករដ្ឋមន្ត្រី​រូបនេះ​បានគេច​វេះ​ពី​ការយកចិត្តទុកដាក់​ចាប់តាំងពី​លោក Trump ហៅ​គាត់​ថា “​មិន​ស្មោះត្រង់​និង​ទន់ខ្សោយ​” និង​បាន​ដក​ការគាំទ្រ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​ក្រុម​ប្រទេស​ទាំង​៧​នៅឯ​កិច្ចប្រជុំ​កំពូល​ដែល​លោក Trudeau ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ទីក្រុង​កេ​ប៊ិច​កាលពី​ថ្ងៃ​សៅរ៍​។​

លោក Trump និង​ក្រុមមន្ត្រី​របស់គាត់​បាន​លើកយក​បញ្ហា​ជាមួយ​លោក Trudeau ដើម្បី​និយាយប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ចុងបញ្ចប់​នៃ​សន្និសីទ G7 ថា ប្រទេស​កាណាដា​នឹងមិន​ត្រូវបាន​ជំរុញ​ឲ្យ​កាត់បន្ថយ​ពន្ធ​នោះទេ​។​

ភាព​ស្ងៀមស្ងាត់​របស់​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ចន្ទ​គឺ​ផ្ទុយស្រឡះ​ទៅនឹង​ការមិន​ពេញចិត្ត​ក្នុងចំណោម​អ្នកនយោបាយ​កាណាដា​ដែល​បាន​ប្រមូល​ផ្ដុំគ្នា​ដើម្បី​ប្រឆាំង​ទៅនឹង​ការវាយប្រហារ​របស់លោក Trump ហើយ​បាន​សរសើរ​ទំនាក់ទំនង​ទ្វេភាគី​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​៕ REUTERS

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684