ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​ ផ្សាយ​ពី​ដំណើរ​លំហែ​របស់​លោក គីម នៅ សិង្ហ​បុរី

កាលពី​ថ្ងៃ​អង្គារ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េខាងជើង​ បាន​សរសើរ​ប្រទេស​សិង្ហ​បុរី​ នៅពេលដែល​ពួកគេ​បាន​ផ្សាយ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​គីម​ជុង​អ៊ុន​ ទៅកាន់​កន្លែង​ទាក់ទាញ​ទេសចរណ៍​កំពូលៗ​របស់​ប្រទេស​នេះ​។​

ពីរ​បី​ម៉ោង​មុនពេល​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​របស់គាត់​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ​, លោក គីម បាន​ឆ្លៀតពេល​ពី​ការត្រៀមខ្លួន​ដើម្បី​ដើរ​លំហែ​នៅតាម​មាត់ទឹក​។​

គាត់​ត្រូវបាន​អមដំណើរ​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​អប់រំ​របស់​ប្រទេស​សិង្ហ​បុរី​ហើយ​ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​ក្រុមមន្ត្រី​ខណៈពេលដែល​ប៉ូលិស​បាន​ព្យាយាម​រារាំង​អ្នកកាសែត​។​

ប៉ុន្តែ​រូបភាព​របស់​មេដឹកនាំ​វ័យក្មេង​រូបនេះ​ត្រូវបាន​គ្រប់គ្រង​និង​រៀបចំ​ដោយ​ប្រុងប្រយ័ត្ន​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ធ្វើដំណើរ​មកពី​ទីក្រុង​ព្យុងយ៉ាង​គឺ​បាន​ចូល​យ៉ាង​ជិត​ជាមួយ​មេដឹកនាំ​របស់​ពួកគេ​។​

មិនមាន​រូបភាព​តិចជាង​១៤​សន្លឹក​ទេ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ទៅកាន់​សណ្ឋាគារ កាស៊ីណូ​និង​មជ្ឈមណ្ឌល​សន្និបាត Marina Bay Sands (MBS) ហើយ​ទិដ្ឋភាព​ផ្សេងទៀត​ត្រូវបាន​បោះពុម្ព​នៅលើ​ទំព័រមុខ​នៃ​កាសែត Rodong Sinmun ។​

វា​បានបង្ហាញ​ពី​គាត់​ញញឹម​នៅលើ​ទីតាំង Sky Park របស់ MBS ។ កាសែត​បាន​បន្ថែមថា គាត់ “​បាន​រៀនសូត្រ​អំពី​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​នៃ​ប្រទេស​សិង្ហ​បុរី​”​។​

រូបភាព​ផ្សេងទៀត​បានបង្ហាញ​ពី​អ្នក​ឈរ​មើល​បាន​ថតរូប​លោក​គីម​ដែល​បានធ្វើ​ដំណើរ​តែ​ពីរលើក​ប៉ុណ្ណោះ​ចេញពី​ឧបទ្វីប​កូរ៉េ​ដែល​កាលពី​លើក​មុន​គាត់​បាន​ទៅ​ប្រទេស​ចិន​។​

កាសែត​នេះ​បាន​បន្ថែមថា ដោយ​សរសើរ​បរិស្ថាន​ស្អាត​និង​ស្រស់បំព្រង​របស់​ប្រទេស​សិង្ហ​បុរី​, លោក​គីម​បាន​ប្តេជ្ញា “​រៀនសូត្រ​ពី​ចំណេះដឹង​និង​បទពិសោធ​ន៏​ល្អៗ​របស់​ប្រទេស​សិង្ហ​បុរី​ក្នុង​វិស័យ​ផ្សេងៗ​នាពេល​អនាគត​”៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684