ព័ត៍មានទាន់​ហេតុការណ៏
Search

ស្វែងយល់​ពី​កម្មវិធី​បន្ថែម​ថ្មីៗ របស់ Viber ដែល​ធ្វើ​ឲ្យ​ការផ្ញើ​សារ កាន់តែ​ងាយស្រួល​

កម្មវិធី​ផ្ញើ​សារ​ឈានមុខ​គេ​មួយ​នៅលើ​ពិភពលោក មាន​ឈ្មោះថា Viber បានប្រកាស​ពី​កម្មវិធី​បន្ថែម (Chat Extensions) ថ្មី ដែលមាន​លក្ខណៈ​ច្នៃប្រឌិត ដែល​ផ្តល់ឱ្យ​អ្នកប្រើប្រាស់ ជាង​មួយ​ពាន់​លាន​នាក់ នូវ​វិធី​ថ្មីៗ​ជាច្រើន ដើម្បី​បង្ហាញ​ពី​ខ្លួនឯង និង​គ្រប់គ្រង​ការសន្ទនា​របស់​ពួកគេ បាន​យ៉ាង​ងាយស្រួល​។​

​កម្មវិធី​បន្ថែម​នេះ បានដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ តាំងពី​ខែធ្នូ​ឆ្នាំ​២០១៦ មក​ម្លេះ ដើម្បី​បង្កើន​ភាពងាយស្រួល ដោយ​មិនចាំបាច់​ចាក​ចេញពី​ការសន្ទនា ហើយ​អាចអោយ​អ្នកប្រើប្រាស់ ធ្វើការ​ស្វែងរក និង​ចែករំលែក​ភ្លាមៗ​នូវ រូបភាព​មាន​ចលនា (GIFs) និង​វីដេអូ YouTube ដើម្បី​ផ្ញើ​បទ​ចម្រៀង​ពី Spotify និង​កន្លែង​ញ៉ាំ​អាហារ​ពី Yelp ។​ល​។​

​មុខងារ​បន្ថែម​នានា របស់ Chat Extensions

Viber Shouts គឺជា​មធ្យោបាយ​ថ្មី​មួយ​សម្រាប់​អ្នក​ប្រើ Viber ដើម្បី​ចែករំលែក​សារ ជាមួយ​ផ្ទៃ​ខាងក្រោយ​ចម្រុះ​ពណ៌ និង​ធ្វើអោយ​សារសំខាន់​របស់​ពួកគេ មាន​ភាពលេច​ធ្លោរ​ជាង​សារ​ដទៃទៀត​។ ជាមួយនឹង​សារ​ដែលមាន​ជម្រើស​ផ្ទៃ​ខាងក្រោយ សរុប​ជាង ២០ ជម្រើស Viber នឹង​ផ្តល់ជូន​នូវ​ផ្ទៃ​ខាងក្រោយ​បន្ថែមទៀត នៅ​ទូទាំង​ពិភពលោក និង​នៅតាម​តំបន់​នាពេល​អនាគត​។

Favorites គឺជា Chat Extension ថ្មី មាន​អត្ថប្រយោជន៍​អាច​រក្សារ​ទុក នូវ​អ្វីដែល​អ្នកប្រើប្រាស់​ចូលចិត្ត និង​រូបភាព​មានចលនា GIFs សំខាន់ៗ ក៏ដូចជា links និង​វីដេអូ YouTube នៅក្នុង​កន្លែង​រក្សារ​ទុក​តែមួយ​។ អ្នកប្រើប្រាស់​អាច​ទាញយក GIF ឬ links ឬ​វីដេអូ YouTube ណាមួយ ពេលដែល​ពួកគេ​បានទទួល​ក្នុង Viber ទៅ​រក្សារ​ទុក​នៅក្នុង Favorites ។ ក្រោយមកទៀត ពួកគេ​អាច​ចូល​ប្រើ​វា​បាន​យ៉ាង​ងាយស្រួល ដោយ​ប្រើ Chat Extension សម្រាប់​ការសន្ទនា​ផ្សេងៗ​ទៀត​នៅលើ Viber ហើយ​ចែករំលែក​ភ្លាមៗ នៅលើ​ម៉ាស៊ីន​តែមួយ​។

Location គឺជា​បទពិសោធ នៃ​ការ​ចែកចាយ​ទីតាំង​ដ៏​សម្បូរបែប ជាមួយនឹង​ព័ត៌មាន​ពាក់ព័ន្ធ​ជាច្រើន ក៏ដូចជា​​ទីតាំង​​ដែល​នៅក្បែរៗ ដើម្បី​ចែកចាយ​ទៅក្នុង​ការសន្ទនា​របស់​អ្នក​។ សារ​ទីតាំង​ថ្មី រួមបញ្ចូល​ប៊ូ​តុង “​បើក​” នៃ​ទីតាំង​ជាក់លាក់​មួយ ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់ អាច​ជ្រើសរើស​កម្មវិធី​រុករក​របស់​ពួកគេ​។ ទាក់ទង​នឹង​ភាព​ឯកជន​វិញ លក្ខណៈពិសេស​នេះ ត្រូវបាន​អនុញ្ញាត​សម្រាប់តែ​អ្នក​ប្រើ ដែល​បានផ្ដល់​សិទ្ធិ​សម្រាប់ Viber ចូលទៅ​ទីតាំង​របស់​ពួកគេ​ប៉ុណ្ណោះ ហើយ​ទីតាំង​នោះ ត្រូវបាន​ស្នើសុំ​លុះត្រាតែ អ្នកប្រើប្រាស់​ទាញយក​ទីតាំង​សម្រាប់​កម្មវិធី Chat Extension ដើម្បី​ចែករំលែក​វា ជាមួយ​មិត្តភក្តិ​របស់​ពួកគេ​។

ចាប់តាំងពី​បើក​ដំណើរការ​មក Viber បាន​សហការ​ជា​ដៃគូ​ជាមួយ​ដៃគូ និង​សេវាកម្ម​ជាង 20 ទូទាំង​ពិភពលោក និង​ក្នុងស្រុក ទៅលើ Chat Extensions ជាច្រើន​ដូចជា GIPHY និង Tenor សម្រាប់ GIFs YouTube សម្រាប់​វីដេអូ​អន​ឡាញ Spotify សម្រាប់​ការ​ស្តាប់​តន្ត្រី​អន​ឡាញ និង​ជាមួយ​ដៃគូរ​ដទៃទៀត សម្រាប់​ព័ត៌មាន ការកម្សាន្ត កីឡា និង​ម្ហូបអាហារ​។ កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ អ្នកប្រើប្រាស់ Viber បាន​ចូល​ដំណើរការ Chat Extensions ច្រើនជាង 4,5 ពាន់​លាន​ដង ធ្វើឱ្យ​វា​ក្លាយជា​កម្មវិធី​មួយ ដែល​រីកលូតលាស់​លឿន​បំផុត​សម្រាប់​ការទំនាក់ទំនង​។

Chat Extensions ដែលមាន​ដូចជា Viber Shouts, Favorites និង Location នឹង​បង្ហាញខ្លួន​ជា​បណ្តើរ ៗ ជុំវិញ​ពិភពលោក​ហើយ សម្រាប់​កម្មវិធី Viber នៅលើ​ទូរស័ព្ទ​ចល័ត​ដូចជា iPhone និង Android ។​

“Viber បាន​ខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ ដើម្បី​បង្កើន​បទពិសោធ ការទំនាក់ទំនង​សម្រាប់​អ្នក​ដែល​ប្រើប្រាស់​ កម្មវិធី​នេះ នៅ​ទូទាំង​ពិភពលោក​។ ការណែនាំ​អំពី​កម្មវិធី​ជជែក​កំសាន្ត​ថ្មី ៗ ចំនួន 3 គឺ​ស្របតាម​យុទ្ធសាស្ត្រ​របស់​យើង​ដើម្បី​រក្សា Viber ជា​កម្មវិធី​ដ៏​មាន​អនុភាព និង​រំជើបរំជួល​ដើម្បី​ជជែក​តាម​ស្ទីល និង​ម៉ូត​ផ្សេងៗ​គ្នា​។ Djamel Agaoua នាយក​ប្រតិបត្តិ​របស់ Viber បាន​មានប្រសាសន៍ថា​៖ យើង​មាន​ក្តីរំភើប​ហើយ​ជឿជាក់ថា ការ​ជម្រុញ​នៃ​ការជជែក​នេះ រួមជាមួយ​ការប្តេជ្ញាចិត្ត​របស់​យើង ចំពោះ​ភាពសាមញ្ញ និង​ភាព​ឯកជន នឹង​បន្ត​ធ្វើឱ្យ​បទពិសោធន៍​របស់ Viber មាន​ភាព​ពិសេស និង​តែមួយគត់ សម្រាប់​អ្នកប្រើប្រាស់​គ្រប់រូប​”​។​

​គួរ​រម្លឹក​ផងដែរ​ថា នៅ​ក្រុមហ៊ុន Rakuten Viber យើង​ធ្វើ​ការតភ្ជាប់​មនុស្ស​គ្រប់ៗ​គ្នា ដោយ​មិន​ខ្វល់​ថា តើ​ពួកគេ​ជា​នរណា ឬ​មកពីណា​នោះទេ​។ មូលដ្ឋាន​អ្នកប្រើប្រាស់​សកល​របស់​យើង មានលទ្ធភាព​ទទួលបាន​នូវ​លក្ខណៈពិសេស​ជាច្រើន ដូចជា​ការជជែក​កម្សាន្ត ជាមួយ​ដៃគូរ​មួយ​ទាល់​មួយ ការហៅ​ជា​វីដេអូ ការផ្ញើ​សារ​ជា​ក្រុម និង​ការធ្វើ​បច្ចុប្បន្នភាព និង​ការពិភាក្សា​ជាមួយនឹង​ម៉ាក​និង​តារា​ល្បី ៗ ដែល​ពួកគេ​ចូលចិត្ត​។ យើង​ធានាថា​អ្នកប្រើប្រាស់​របស់​យើង មាន​សុវត្ថិភាព និង​អាច​ចែករំលែក​នូវ​ការសប្បាយរីករាយ របស់​ពួកគេ​ដោយ​មិន​ខ្វាយខ្វល់​អំពី​អ្វី​ទាំងអស់​៕