ព័ត៍មានទាន់​ហេតុការណ៏
Search

ចិត្ត​ច្រើន​ណាស់​! ​មាន​រឿង​តិចតួច​ជាមួយ​ប្រពន្ធ ផឹកស្រា​ឲ្យ​ស្រវឹង រួច​បញ្ចប់ជីវិត​ខ្លួនឯង

រតនគិរី​ ៖​ បុរស​ម្នាក់ បន្ទាប់ពី​ផឹកស្រា​ស្រវឹង បានសម្រេច​ចិត្ត​ចង​.​ក​បញ្ចប់​ជីវិត​ខ្លួនឯង ក្រោយពី​ទាស់សម្ដី​បន្តិចបន្តួច​ជាមួយ​ប្រពន្ធ។

ករណី​ចង​.​ក​ខាង​លើ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​អង្គារ ១៤​រោច ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ចម្ការ​អូរ​ប៉ា​អរ​ស្ថិតនៅ​ភូមិ​ស្វាយ ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ ខេត្តរតនគិរី។

នគរបាល​ស្រុក​អូរ​ជុំ បាន​ឲ្យ​ដឹង​ថា សព​ជនរងគ្រោះ​ឈ្មោះ ប៉ាន លុង អាយុ​៣៥​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។

​នគរបាល បន្តថា ជនរងគ្រោះ​បាន​យក​ខ្សែពួរ​ប្រវែង​២ ម៉ែត្រ​កន្លះ​ទៅ​ចង​.​កជា​ប់​នឹង​ដើមឈើ​។ មូលហេតុ មាន​បញ្ហា​ជាមួយ​ប្រពន្ធ​ផឹកស្រា​ស្រវឹង ក៏​ទៅ​ធ្វើ​អត្តឃាត​ ដោយ​ចង​.​ក​សម្លាប់​ខ្លួន​តែម្តង​។​

​បន្ទាប់មក​កម្លាំង​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ​សាកសព​ឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើអត្តឃាត​ចងក​ពិតប្រាកដ​មែន។​

​ក្រោយពី​កម្លាំង​ជំនាញ​ត្រួតពិនិត្យ​រួចរាល់ បានធ្វើ​លិខិត​ប្រគល់​សាកសព​ជូន​ទៅ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684