ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​ម្ចាស់​ស្បែកជើង​មាស​ឆ្នាំ​២០១១ រក​គ្រាប់​បាល់​ច្រើនជាងគេ​ប្រចាំ​សប្ដាហ៍​ទី​១៣ ក្នុង​លីគ​ហ្វូ​ត​សាល​ឆ្នាំ​២០១៨

​កីឡាករ អ៊ឹង ស្លូត ដែល​គេ​ដឹងថា ​ជា​ម្ចាស់​ស្បែកជើង​មាស​ក្នុង​ពានរង្វាន់​ជើងឯក​ហ្វូ​ត​សាល​ឆ្នាំ​២០១១ កន្លងទៅ​ ពេលនេះ​រូបគេ​នាំមុខ​ក្នុង​បញ្ជី​អ្នក​ទាត់​ប​ញ្ចូ​ល​ទី​បាន​ច្រើនជាងគេ​ប្រចាំ​សប្ដាហ៍​ទី​១៣ នៃ​ពានរង្វាន់​លី​គ​បាល់ទាត់​ក្នុង​សាលា​ឆ្នាំ​២០១៨ (National Futsal League 2018) ក្រោម​ការ​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

ក្រៅពី អ៊ឹង ស្លូត មកពី​ក្លិប Fan Sport FT រក​គ្រាប់​បាល់​៧​គ្រាប់​ច្រើនជាងគេ ក្នុង​នោះគេ​ឃើញ​កីឡាករ អ៊ុក ចាន់​សេរី​វង្ស របស់​ក្រុម​កំចាយមារ រកបាន​៥​គ្រាប់​តាម​ពីក្រោយ ខណៈ​កីឡាករ សេង ពិ​ទូ របស់​ក្រុម Home Sport រកបាន​៤​គ​ញ​រាប់​។ ក្រៅពីនោះ​កីឡាករ យ៉​ន ពិធី​ម៉ា របស់​ក្រុម Fan Sport FT កីឡាករ ឃាង វណ្ណៈ របស់ B.A United កីឡាករ គឹម សុខសាន្ត របស់ B.A United កីឡាករ ឡាក់ ភិរម្យ របស់​អាណាចក្រ​បៃតង និង​កីឡាករ សន ប៊ុន​វិសាល របស់ Panda FC សុទ្ធតែ​រកបាន​គ្រាប់​បាល់​៣​គ្រាប់​ម្នាក់​តាម​ពីក្រោយ​។

ពានរង្វាន់​លី​គ​ហ្វូ​ត​សាល​ជា​លើកដំបូង​នៅក្នុង​ស្រុក​នេះ​ធ្វើឡើង​ពីថ្ងៃ​ទី​០៣ ខែ មិនា រហូតដល់​ថ្ងៃទី​២៨ ខែ កក្កដា ឆ្នាំ ២០១៨ ខណៈ​ភាគច្រើន​ប្រកួត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែលមាន​ក្រុម​ជា​សមាជិក​ចំនួន​១០​ក្រុម​លើ​ទីលាន ដឹ​ប្លូ​ស្ព័ត (The Blue Sport) ម្តុំ​ទួលគោក​។ ការប្រកួត​មាន​រូបមន្ត​ជា​លក្ខណៈ​ប្រកួត​បែប​លី​គ តាម​ប្រព័ន្ធ​លី​គ​២​ជុំ (​វិលជុំ​សន្សំ​ពិន្ទុ​) ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​នឹង​ដណ្តើម​បាន​ជើងឯក​តែម្តង​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​ពានរង្វាន់​១ មេដាយមាស​ម្នាក់​១​និង​ប្រាក់រង្វាន់​២០​លាន​រៀល​ផងដែរ​។

​ចំណែក​កម្មវិធី​ប្រកួត​បន្ទាប់​ប្រចាំ​សប្ដាហ៍​ទី​១៤ ខាងមុខ​នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែមិថុនា ឆ្នាំ២០១៨ ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ជួប​ក្រុម B.A United នៅ​ម៉ោង​២:៣០​នាទី​រសៀល ហើយ​ក្រុម Home Sport FC ជួប​ក្រុម​អាណាចក្រ​បៃតង នៅ​ម៉ោង​៤​ល្ងាច​និង​ក្រុម Down Town Sport ប៉ះ​ឱ​ម៉ា​ល់ នៅ​ម៉ោង​៥និង៣០​នាទី​ល្ងាច​។ នៅ​ថ្ងៃអាទិត្យ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ក្រុម Fan Sport FT ជួប​ក្រុម Panda FC នៅម៉ោង​៤ល្ងាច​និងម៉ោង៥និង៣០នាទីល្ងាច​ ក្រុម​ឆន្ទះ ប៉ះ​ ក្រុម​យុវជន៧មករា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684