ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ស្រុក​បរសេដ្ឋ ប្រតិបត្តិការ​បង្ក្រាបបាន​មុខសញ្ញា​ចោរលួច ដ៏​សកម្ម​ឆ្លង​ខេត្ដ ដែល​ទើប​ចេញពី​ពន្ធនាគារ

កំពង់ស្ពឺ​ ៖​ នៅ​ថ្ងៃ​អង្គារ ១៤​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨​​ កម្លាំង​នគរបាល​ស្រុក​បរសេដ្ឋ​បង្ក្រាប​មុខសញ្ញា​លួច​កាច់​សោក​ ម៉ូតូ​ចំនួន ពីរ​នាក់​បងប្អូន​ដែល​ធ្វើ​សកម្មភាព​លួច​ឆ្លងខេត្ត​យ៉ាងសកម្ម​។

នគរបាល​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១-​ឈ្មោះ​ផន សៅ ហៅ ផន ច​យ ត្រូវជា​ប្អូន ផន រុន ភេទប្រុស អាយុ២៨​ឆ្នាំ ស្រុកកំណើត នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ទួល​អំពិល ស្រុក​បរសេដ្ឋ បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្រែ​លាវ ឃុំ​ត្រពាំង​ឃ្លាំង ស្រុក​ឈូក ខេត្តកំពត មុខសញ្ញា​ទើប​ចេញ ពី ពន្ធនាគារ​។ ទី​២-​ឈ្មោះ ផន ទីង ភេទប្រុស អាយុ២៣ឆ្នាំ ​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ទួល​អំ​ពិល ស្រុក​បរសេដ្ឋ​។

នគរបាល​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំងពីរ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​​ក ម៉ូតូ របស់​ជនរងគ្រោះ​ឈ្មោះ តេ​វ ម៉ាត់ ភេទ​ប្រុស អាយុ៥៧​ឆ្នាំ នៅ​ភូមិ​ចំរើន​ផល ឃុំ​ពោធិ​ម្រា​ល ស្រុក​បរសេដ្ឋ ពេល​គាត់​ជិះ​ម៉ូតូ​ទៅ​ផ្លាស់​ចំណង​គោ រួច​បញ្ឈរ​ទុក​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​ភូមិ ពេល​ឃើញ​សកម្មភាព​ចោរ​កាច់.ក​ម៉ូតូ គាត់​បាន​រត់ឡើង​ពី​ស្រែ​ស្រែក​ឆោឡោ និង​ផ្តល់​ព័​ត៌​មានមក​សមត្ថកិច្ច​ទាន់ពេលវេលា​ទើប​បង្ក្រាប និង​ឃាត់​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង​ម៉ូតូ​ចំនួន ២​គ្រឿង។

នគរបាល​បញ្ជាក់​ថា វត្ថុ​តាង​ដែល​ដកហូត​បានរួម​មាន​ម៉ូតូ ម៉ាក MSX ព​ណ៌ស គ្មាន​ស្លាក​លេខ (​ម៉ូតូ​ជនល្មើស​ជិះ​ធ្វើ​សកម្មភាព​) និង​មួយគ្រឿង​ទៀត ម៉ូតូ ម៉ាក C125 ពណ៌​ខ្មៅ​ស៊េរី ឆ្នាំ​២០១៤ ស្លាក​លេខ​1CS-4406 ភ្នំពេញ ម៉ូតូ​របស់​ជនរងគ្រោះ​។

បច្ចុប្បន្ន​សង្ស័យ​រួម​នឹង​វត្ថុតាង​បាន​បញ្ជូនមក​អធិការ​នគ​របាល​ស្រុក ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ចាត់ការ​តាម​នីតិវិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684