ព័ត៍មានទាន់​ហេតុការណ៏
Search

កាន់តែ​គឃ្លើន! នេ​ត សុច​រិ​យ៉ា ទម្លាយ​រូបថត​សិច​ស៊ី​ស្ទើរ​អាក្រាត​កាយ​​ផ្អើល​អស់​Friend ក្នុង​ហ្វេសប៊ុក

ភ្នំពេញ ​៖ ​ជាថ្មី​ម្តង​ទៀត​ តារា​សម្ដែង​ និង​ជា​ពិធី​ការិនី​កញ្ញា នេ​ត សុច​រិ​យ៉ា បាន​បញ្ចេញ​រូបថត​សិច​ស៊ី​ញាក់​សាច់​ជាច្រើន​សន្លឹក​ជាមួយ​សម្លៀក​បំពាក់​ឈុត​ប៊ី​គី​នី​កាច់រាង​បង្អួត​សម្រស់ ​ក្រោម​ក្រសែភ្នែក​នៃ​ហ្វូង​មនុស្ស​ជាច្រើន​ ដែល​មើល​ឃើញ​ ហើយ​គួរ​ឲ្យ​ព្រឺ​សម្បុរ​គីង្គក់​ស្ទើរ​គ្រប់គ្នា។

រូបថត​ប្រមាណ​៧​ឬ​៨​សន្លឹក​នេះ ​ត្រូវបាន​តារា​សម្តែង​កញ្ញា នេ​ត សុច​រិ​យ៉ា ​​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​កាលពី​ពេល​ថ្មីៗ​នេះ​ ហើយ​ក៏ត្រូវ​បាន​អ្នក​និយម​លេង​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​បន្ត​ចែករំលែក​ឲ្យ​គ្នា​រហូត​បង្ក​ការភ្ញាក់​ផ្អើល​ និង​មាន​ការចាប់អារម្មណ៍​ជាថ្មី​រហូត​មានការ​បញ្ចេញមតិ​ថា​ តារា​ស្រី​នាង នេ​ត សុច​រិ​យ៉ា ពិតជា​មិន​ធម្មតា​ទេ​ កាន់តែ​ហ៊ាន​ម្តង​ជា​ពីរ​ដង​ដោយ​មិន​ខ្លាច​ការរិះគន់​របស់​មហាជន​បន្តិច​ណា​សោះ។

តាមរយៈ​នៃ​ការ​ថតរូប​បញ្ចេញ​សាច់​ខ្ចី​ជាមួយ​ឈុត​ប៊ី​គី​នី​ និង​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ពី​សំណាក់​តារា​សម្តែង​ក្មេង​សាច់​ខ្ចី​នាង នេ​ត សុច​រិ​យ៉ា នេះ​ មិនបាន​ប៉ុន្មាន​ផង​ គឺ​បង្កើន​ការ​ចាប់អាម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​អ្នក​និយម​ចូលចិត្ត​លេង​បណ្តាញ​សង្គម​មួយ​នេះ​ រហូត​មានការ​Share និង​Comment ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក។

ព្រម​គ្នា​ជាមួយនឹង​ការ​បែកធ្លាយ​រូបថត​បញ្ចេញ​សាច់​ខ្ចី​មួយ​ល្វែង​ខ្លួន​ស្ទើរ​អាក្រាតកាយ​របស់​តារា​សម្តែង​កញ្ញា នេ​ត សុច​រិ​យ៉ា នេះដែរ ​ក៏មាន​អ្នកខ្លះ​ទៀត​បាន​សរសេរ​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​មាន​ទាំង​ពាក្យសម្តី​សរសើរ និង ការរិះគន់ ទៅលើ​រូបថត​ដែល​នាង​ថត​លែងខ្លួន​ក្នុង​ឈុត​សម្លៀកបំពាក់​ប៊ី​គី​នី​ខ្លី​របៀប​ជាតិ​សាសន៍​អឺរ៉ុប​នោះ​ផងដែរ​។​

គួរ​រម្លឹក​ថា​ នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ​ដែល​តារា​សម្តែង​ស្រី​កញ្ញា​នេ​ត សុច​រិ​យ៉ា ហ៊ាន​បោះ​ទុន​សម្រស់​បង្ហាញ​សាច់​សខ្ចី​ក្នុង​ឈុត​សម្លៀកបំពាក់​ប៊ី​គី​នី​លក្ខណៈ​ស្រើបស្រាល​ក្នុង​គោលបំណង​ទាញយក​ការចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​ ដោយ​មិន​ខ្លាច​​​ការ​រិះគន់​ពី​សំណាក់​មហាជន​ម្តង​ណា​ឡើយ៕