ព័ត៍មានទាន់​ហេតុការណ៏
Search

ធ្ងន់​ហើយ​ម្តង​នេះ! ម៉ៃ សុគន្ធ ព្រមាន​អ្នក​ជំពាក់​លុយ​មិន​សង​ អាច​ប្រឈម​ជាប់​ខ្នោះ

ភ្នំពេញ​ ៖ ​តារា​ចម្រៀង​ប្រុស​លោក ម៉ៃ សុគន្ធ បាន​ចេញ​សារ​ព្រមាន​ជា​សាធារណៈ​ចំពោះ​បុគ្គល​មួយ​ចំនួន ​ដែល​ជំពាក់​លុយ ​ហើយ​មិន​ព្រម​សង​តាម​ពេលវេលា​ ដែល​ត្រូវ​កំណត់។ ម្យ៉ាងទៀត​បើ​តាម​ការ​បញ្ជាក់​របស់​លោក ម៉ៃ សុគន្ធ គឺ​បុគ្គល​ទាំងនេះ​ស្ថិតក្នុង​រង្វង់​អ្នក​សិល្បៈ​ដូចគ្នា​តែម្តង​។​

ការចេញ​សារ​ព្រមាន​របស់​តារា​ចម្រៀង​លោក ម៉ៃ សុគន្ធ នេះ​ ដោយហេតុថា​លោក​មិន​អាច​ទប់​កំហឹង​បាន​ទៀត​នោះ​ទេ ​ខណៈ​ដែល​មាន​បុគ្គល​ខ្លះ​នៅពេល​ត្រូវការ​ឬ​ខ្វះខាត​លុយ​តែង​រត់​ទៅរក​និង​អង្វរ​ឲ្យ​ជួយ​។ ប៉ុន្តែ​នៅពេល​បាន​លុយ​ដល់ដៃ​និង​យក​ទៅ​ចាយ​សប្បាយ​គឺ​ពុំ​គិតដល់​ការសងឬ​ដោះបំណុល​វិញ​ឡើយ​។​

លោក​ម៉ៃ សុគន្ធ​បាន​និយាយថា ​ខ្ញុំ​ម៉ៃ សុគន្ធ​មិន​ស្លូត​ទេ​ណា​ខ្ញុំ​ទុក​ឱកាស​អោយ​ច្រើនសា​ហើយ រឿង​លុយ​ជំពាក់​ដឹងខ្លួន​ឆាប់​មក​ដោះស្រាយ តារា​ល្បី ឬ​មិន​ល្បី​ក៏ដោយ​ អ្នក​អូ​តែ​ស​(​យន្តហោះ​)​ក៏ដោយ ម្ចាស់​ហាង​ក៏ដោយ ប្រយ័ត្ន​ណា ក្រែងលោ វាសនា​ដូច​អា​ថៅកែ​ម្ចាស់​ផលិតកម្ម​ល្បី​មួយ​កាលពី​ឆ្នាំ​២០១៣ ​ដែល​វា​ជំពាក់​ខ្ញុំ​២​ម៉ឺន​ដុល្លារ​មិន​ចង់​សង​មានតែ​វ៉ៃ​ខ្មោះ​អុក​គូទ​លុយ​១​ដុល្លារ​ក៏​ជា​ញើស​ឈាម​ដែរ​ណា ​កុំ​ចាយលុយ​គេ​ហើយសំងំ​សុខ​ពេក​។

ថ្វីត្បិតតែ​មានការ​ទម្លាយ​ដោយ​ព្រមាន​ធ្ងន់ៗ​ចំពោះ​កូនបំណុល​បែបនេះ​ក៏ពិតមែន​ប៉ុន្តែ​លោក ម៉ៃ សុគន្ធ គិត​មក​ទល់ពេលនេះ​ពុំ​បង្ហាញ​ពី​អត្តសញ្ញាណ​បុគ្គល​រូបនោះ​ថា ​ជា​នរណា​គេ​នៅឡើយ​ទេ​។​ខណៈ​កម្ពុ​ជាថ្មី​ បាន​ទំនាក់ទំនង​ដើម្បី​សួរនាំ​បន្ថែម​ពី​រឿងរ៉ាវ​នេះ​ដែរ​ តែ​សាមីខ្លួន​លោក ម៉ៃ សុគន្ធ បាន​បញ្ជាក់​ថា ​សុំ​ទុក​ឱកាស​ឲ្យ​គាត់​សិន ហើយ​បើ​នៅតែ​បន្ត​លើ​ករណី​មិន​ចូលខ្លួន​ដោះស្រាយ​ទៀត​នោះ​ នឹង​អាច​មានរឿង​កើតឡើង​កាន់តែ​ធំ​ជាង​នេះ​៕