ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទុះ​ប្រតិកម្ម​ចំពោះ​រថយន្ត​យោធា​អូស្ត្រាលី ​ដែល​ដោត​ទង់បក្ស Swastika របស់​ណា​ហ្ស៊ី

នាយករដ្ឋមន្ត្រី​ បានបញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា រថយន្ត​យោធា​របស់​អូស្ត្រាលី​មួយគ្រឿង​ បាន​ដោត​ទង់បក្ស swastika របស់​ណា​ហ្ស៊ី​ក្នុងអំឡុង​ប្រតិបត្តិការ​មួយ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដែល​នេះ​ជា​សកម្មភាព​មួយ​ដែល​លោក​ហៅថា “​មិនអាច​ទទួលយកបាន​ទាំងស្រុង​”​។​

បណ្តាញ​ផ្សព្វផ្សាយ​ជាតិ ABC បានចេញ​ផ្សាយ​រូបភាព​ដែល​បែកធ្លាយ​មួយ​នៃ​ឧប្បត្តិហេតុ​ឆ្នាំ ២០០៧​និង​បានលើកឡើង​ពី​ប្រភព​របស់​ក្រសួងការពារជាតិ​ដែល​និយាយថា វា​ជា​រឿង​កំប្លែង​ជាង​ភស្តុតាង​នៃ​ពួក​ណា​ហ្ស៊ី​ថ្មី​ទៅទៀត​។​

លោកនាយក​រដ្ឋមន្ត្រី Malcolm Turnbull បាន​និយាយថា ការបង្ហាញ​ទង់​ណា​ហ្ស៊ី​គឺ “​ខុស​ទាំងស្រុង​”​។​
​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​មិនអាច​ទទួលយកបាន​ទាំងស្រុង​។ វា​ត្រូវបាន​គេ​រាយការណ៍​ដល់​មន្ត្រី​នៅក្នុង​ឆ្នាំ​២០០៧​អំពី​ឧបទ្ទវហេតុ​នោះ​ហើយ​ទង់​ត្រូវបាន​ដកចេញ​ចំណែក​បុគ្គលិក​ដែល​ពាក់ព័ន្ធ​ត្រូវបាន​ដាក់វិន័យ​”​។​

ក្រសួងការពារជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់ AFP ថា “​ទាំង​ទង់​និង​ការប្រើប្រាស់​របស់​វា​គឺ​មិន​ស្របតាម​តម្លៃ​ការពារ​នោះទេ​។ ទង់​នោះ​ត្រូវបាន​គេ​ដោត​នៅលើ​រថយន្ដ​កងទ័ព​អូស្ត្រាលី​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ឆ្នាំ​២០០៧​។ មេបញ្ជាការ​បាន​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ដក​ទង់​ចេញ​។ លើសពីនេះទៅទៀត វិធានការ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ពង្រឹង​ការអប់រំ​និង​ការបណ្តុះបណ្តាល​ដល់​បុគ្គលិក​ទាំងអស់​ដែល​បានឃើញ​ទង់​នោះ​”​។​

កងកម្លាំង​អូស្ត្រាលី​បាន​ចូលរួម​យ៉ាងសកម្ម​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុងតួនាទី​ជាច្រើន​ចាប់តាំងពី​ឆ្នាំ​២០០១​មក​នៅពេលដែល​ជម្លោះ​នៅ​ទីនោះ​បានចាប់ផ្តើម​។

រូបថត​នេះ​បាន​បែកធ្លាយ​ចំ​ពេលដែល​សកម្មភាពរ​បស់​កងកម្លាំង​ពិសេស​អូស្ត្រាលី​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុងស្ថិត​នៅក្រោម​ការត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​។​

កាលពី​ដើមខែ​នេះ កងទ័ព​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅក្នុង​របាយការណ៍​សម្ងាត់​មួយ​ដែល​ទទួលបាន​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ដែល​ពិពណ៌នា​អំពី “​ការខ្វះខាត​គណនេយ្យភាព​ពេញលេញ​” ពី​យោធា​កំពូល​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684