ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​អូស្ត្រាលី​ម្នាក់ ​ទទួលទោស​ជាប់ពន្ធនាគារ​មួយជីវិត​ក្នុងករណី​រំលោភបំពាន​ផ្លូវភេទ​កុមារ​នៅ​ហ្វីលីពីន

បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត​នៅក្នុង​ប្រទេស​ហ្វីលីពីន​ដែលជា​ផ្នែក​មួយ​នៃ​ករណី​រំលោភបំពាន​ផ្លូវភេទ​កុមារ​ដ៏​ល្បីល្បាញ​មួយ​ដែល​រដ្ឋអាជ្ញា​បាន​និយាយថា គាត់​បាន​ចាក់​ច្រវាក់​ជនរងគ្រោះ​ដូចជា​សត្វ​ឆ្កែ​។​

លោក Peter Scully នៅតែ​ប្រឈម​នឹង​ការកាត់ក្តី​និង​ការចោទប្រកាន់​ជាច្រើន​ទៀត​រួមទាំង​ការចោទប្រកាន់​ដែលថា គាត់​បាន​បង្កើត​រូប​អាសអាភាស​កុមារ​និង​សម្លាប់​ក្មេងស្រី​ម្នាក់​ផងដែរ​។​

ប៉ូលិស​បាន​ព្រមាន​ថា ប្រទេស​ហ្វីលីពីន​បាន​ក្លាយទៅជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​ឧស្សាហកម្ម​សិច​កុមារ​តាម​អ៊ី​ន​ធើ​ណិ​ត​ទូទាំង​ពិភពលោក​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​។​

លោក Scully ត្រូវបាន​កាត់ទោស​កាល​ពីថ្ងៃ​ពុធ​ពីបទ​ជួញដូរ​និង​រំលោភ​សេពសន្ថវៈ​ដោយ​តុលាការ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ភាគខាងត្បូង​, បី​ឆ្នាំ​បន្ទាប់ពី​គាត់​ត្រូវបាន​ចាប់ខ្លួន​នៅ​ទីនោះ​ហើយ​ត្រូវបាន​ចោទប្រកាន់​ពីបទ​បំពាន​ផ្លូវភេទ​និង​ថត​ក្មេងស្រី​រួមទាំង​ទារក​អាយុ​១៨​ខែ​ម្នាក់​ផងដែរ​។​

រដ្ឋអាជ្ញា​ប្រចាំ​តំបន់​បាន​និយាយថា តុលាការ Cagayan de Oro បាន​ផ្តន្ទាទោស​លោក Scully និង​ដៃគូ​ហ្វីលីពីន​របស់គាត់​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ដោយ​គ្មាន​លក្ខខណ្ឌ​ដោះលែង​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លាន​ប៉េ​សូ (៩៣,៧០០​ដុល្លារ​អាមេរិក​) សម្រាប់​ការជួញដូរ​ស្ត្រី​ហ្វីលីពីន​ដែលមាន​អាយុ​ពី​១០​ទៅ​១២​ឆ្នាំ​។​

លោក Merlynn Uy មន្ត្រី​ទទួលបន្ទុក​ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំ​តំបន់​បាន​ប្រាប់ AFP ថា “​នេះ​គឺជា​ជ័យជម្នះ​ដ៏​ធំ​មួយ​សម្រាប់​យើង​។ នេះ​ជាស​ញ្ញា​ដ៏​ខ្លាំង​មួយ​ចំពោះ​អ្នកជួញដូរ​ថា រដ្ឋាភិបាល​នេះ​កំពុង​យកចិត្តទុកដាក់​ក្នុងការ​ស្វែងរក​និង​កាត់ទោស​ករណី​ទាំងនេះ​”​។​

គាត់​ត្រូវបាន​ចាប់ខ្លួន​នៅ​ឆ្នាំ​២០១៥​ក្នុង​ទីក្រុង Malaybalay ដែលជា​ទីក្រុង​មួយទៀត​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​បន្ទាប់ពី​បាន​រត់គេច​ពី​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​២០១១​។ គាត់​បានមក​ប្រទេស​ហ្វីលីពីន​ដើម្បី​គេច​ពី​ការចោទប្រកាន់​ពីបទ​ក្លែងបន្លំ​នៅក្នុង​ប្រទេស​របស់គាត់​។​

ក្រុម​អ្នកស៊ើប​អង្កេត​បាន​និយាយថា បន្ទាប់មក​គាត់​បាន​បង្កើត​អាជីវកម្ម​ថត​សិច​តាម​អ៊ី​ន​ធើ​ណិ​ត​ដោយ​ថត​ក្មេងស្រី​ជំទង់​មកពី​គ្រួសារ​ក្រីក្រ​នៅពេល​គាត់​រួមភេទ​ជាមួយ​ពួកគេ​ឬ​ប្រើ​ឧបករណ៍​រួមភេទ។​

វីដេអូ​ទាំងនោះ​ត្រូវបាន​លក់​ទៅ​ឲ្យ​អតិថិជន​នៅ​ប្រទេស​អាល្លឺម៉ង់ សហរដ្ឋអាមេរិក​និង​ប្រេ​ស៊ី​ល​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684