ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ទៅដល់​ទីក្រុង​បាងកក​ដោយ​សុវត្ថិភាព

ភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ទៅដល់​អាកាសយានដ្ឋាន​យោធា​ដន​មឿង ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ ប្រកបដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​១៦​និង​៤០​នាទី ម៉ោង​នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ ក្រោម​វត្ត​មាន​នៃ​ការ​ធ្វើ​គារវកិច្ច​ស្វា គម​ន៍​យ៉ាង​ស្និទ្ធស្នាល​រ៉ា​ក់ទា​ក់បំ​ផុតពី​លោក Arkhom Terpittayapaisith រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ថៃ លោក ឡុង វីសាលោ ឯកអគ្គរាជទូត​វិសាមញ និង​ពេញ​សមត្ថភាព របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃ និង​លោកជំទាវ ព្រមទាំង​វត្តមាន​ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ថៃ និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​ជាច្រើនរូប​។

តាម​កម្មវិធី​ដែល​បានគ្រោង​ទុក ក្រៅពី​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៨ និង​កិច្ចប្រជុំ​កំពូល​CLMV លើក​ទី​៩ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន គម្រោង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ និង​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៨​។

បន្ទាប់មក​នៅ​រសៀល​ថ្ងៃ​ដដែល​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យ ឯកឧត្តម ឆា​វ៉ា​លី យ៉ុង​ឆៃ​យុទ្ធ អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​ក្រុម​គ្រួសារ​ចូលជួប​សំណេះសំណាល​និង​សំដែង​ការគួរសម​។ នៅ​ក្នុ​ង​ជំនួប​ពិភាក្សាគ្នា​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​អតីត​នាយករដ្ឋមន្ត្រី​ថៃ ឆា​វ៉ា​លី​ត យ៉ុង​ឆៃ​យុទ្ធ បាន​សំដែង​នូវ ភាព​ស្និទ្ធស្នាល​ដូច​បង​និង​ប្អូន ព្រោះថា​ថ្នាក់ដឹកនាំ​ទាំងពីរ​គឺ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម ឆា​វ៉ា​លី​ត យ៉ុង​ឆៃ​យុទ្ធ ធ្លាប់​បានធ្វើ​ទំនាក់ទំនង​និង​ស្គាល់​រាប់អាន​គ្នា​រយៈពេល​ជាង​៣០​ឆ្នាំ ក្នុងអំឡុង​ពេលដែល ឯកឧត្តម ឆា​វ៉ា​លី​ត យ៉ុង​ឆៃ​យុទ្ធ មេបញ្ជាការ​កងទ័ពជើងគោក​ថៃ​ក្នុង​ទសវត្ស​៨០ និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​នាយករដ្ឋមន្ត្រី​នៃ​អតីត​រដ្ឋ​កម្ពុជា​។

ក្នុងជំនួប​ពិភាក្សាគ្នា​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​តួនាទី​យ៉ាងសកម្ម​របស់​ឯកឧត្តម​អតីត​នាយករដ្ឋមន្ត្រី ដែល​បានរួម​ចំណែក​ដល់​ដំណើរការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ដំណើរការ​សន្តិភាព រហូត​ទទួលបាន​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684