ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ​យប់​ថ្ងៃទី​១៤ ខែមិថុនា​នេះ​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ នឹង​បិទ​ចរាចរ​រយៈពេល ៥​ម៉ោង

ភ្នំពេញ ​៖ នៅ​យប់​ថ្ងៃទី​១៤ ខែមិថុនា​នេះ​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ ​ដែល​ជា​ស្ពាន​អាកាស​ទី​៥​របស់​រាជធានី​ភ្នំពេញ នឹង​បិទ​ចរាចរ​រយៈពេល ៥​ម៉ោង ដើម្បី​ធ្វើតេស្ត​តួ​ស្ពាន​ចុងក្រោយ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដល់​នៅ​ព្រលប់​នេះ​ថា នៅវេលា​ម៉ោង ២១​និង​០០ យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ នឹង​បិទ​ចរាចរ​រយៈពេល ៥​ម៉ោង ដោយ​ចាប់ពី​ម៉ោង ២១​និង​០០ ដល់​ម៉ោង ០២​និង​០០ ។​ការបិទ​ការធ្វើ​ចរាចរ​លើ​ស្ពាន​នេះ គឺ​ដើម្បី​ធ្វើតេស្ត​តួ​ស្ពាន​ចុងក្រោយ។

ដូច្នេះ​ទេ រដ្ឋបាល​រាជធានី​សូម​សាធារណជន​មេត្តា​ជ្រាប និង​មេត្តា​យោគយល់​អធ្យាស្រ័យ។ សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ មាន​បណ្តោយ​៩០៥​ម៉ែត្រ ទទឹង​១៦.៥​ម៉ែត្រ ស្ថិតនៅ​ប្រសព្វ​រវាង​មហាវិថី​សហព័ន្ធ រុស្ស៊ី និង​ផ្លូវ​ហាណូយ (១០១៩) ដែល​ជា​គម្រោង ហិរញ្ញ​ប្ប ទាន របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ទទួល​បាន​សិទ្ធិ​សាងសង់ ដោយ ក្រុមហ៊ុន សៀង​ហៃ ហើយ​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៥​កន្លែង​ហើយ គឺ ស្ពាន​អា កាស ក្បាលថ្នល់ នៅ​អតីត​រង្វង់​មូល​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស​៧​មករា ស្ថិតនៅ ស្តុ​ប ពេទ្យ​លោកសង្ឃ ស្ពាន​អាកាស​៥​មករា ស្ថិតនៅ​ស្ដុ​ប​តិច​ណូ និង​ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ​នេះឯង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684