ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ Open Water Swimming

វគ្គ​បណ្តុះបណ្តាល​គ្រូ​កម្រិត​មូលដ្ឋាន​វិញ្ញាសា​ហែល​ទឹក ចម្ងាយ​ឆ្ងាយ “Open Water Swim ming” នៅ​អាង​ហែល​ទឹក​នៃ​មណ្ឌល​តេ​ជោ ហ៊ុន សែន ទី​រួម​ខេត្តកំពង់ចាម បាន​បិទ​បញ្ចប់ ដោយ​ជោគជ័យ​និង ទទួលបាន​លទ្ធផល​ល្អ។​

វគ្គ​នេះ​បានទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​អាជ្ញាធរ​ខេត្តកំពង់ចាម។ វគ្គ​នេះ​បើក​ឡើង​ក្រោម​គម្រោង​ថវិកា​ឆ្នាំ​២០១៨​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា។ វគ្គ​នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៣ ហើយ​បានបញ្ចប់​នៅ​ថ្ងៃទី​១៦​មិថុនា។ វគ្គ​នេះ​មាន​សិក្ខាកាម​ចំនួន​១៦​នាក់​ មាន​នារី​ក្នុងនោះ​ខេត្ត​កំពង់ចាម​៥​នាក់​ ខេត្ត​ត្បូងឃ្មុំ​៥​នាក់​ រាជធានី​ភ្នំពេញ​៥​នាក់ និង​ខេត្ត​ពោធិ៍សាត់​។​

លោក​ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បានបញ្ជាក់​ថា នេះ​ជា​វគ្គ​ដំបូង​ហើយ​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។​

សូមបញ្ជាក់ថា ​វិញ្ញាសា​ហែល​ទឹក​ចម្ងាយ​ឆ្ងាយ​“Open Wa ter Swimming”​នេះ ​សហព័ន្ធ​ទើបតែ​បើក​ជា​លើកដំបូង​ប៉ុណ្ណោះ​ហើយ​ជា​វគ្គ​មូលដ្ឋាន​ប៉ុណ្ណោះ។

វគ្គ​នេះ​សិក្សា​លម្អិត​ទៅលើ​ទ្រឹស្ដី​ជា​មូលដ្ឋាន និង វិធីសាស្ត្រ​ក្នុងការ​បង្ហាត់ ចិត្តសាស្ត្រ​ក្នុងការ​បង្ហាត់​វិធី​ធ្វើ​ឲ្យ​សិស្ស​រីករាយ​ក្នុងការ​ហ្វឹកហាត់ សិក្សា​ពី​ការ​កម្ដៅ​សាច់ដុំ​មុន​ការប្រកួត និង​ការសម្រួល​សរសៃ​បន្ទាប់ពី​ការប្រកួត​បានបញ្ចប់។

វិញ្ញាសា​នេះ​មាន​ដាក់​នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ហើយ​នេះ​ជាការ​ត្រៀមខ្លួន​មួយ​របស់​សហព័ន្ធ​ខ្លែ​រ​កីឡាហែលទឹក​ដើម្បី​រង់ចាំ​ការមកដល់​នៃ​ឆ្នាំ​២០២៣​ដែលជា​ឆ្នាំ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម។​

បើតាម​ការ​ឲ្យ​ដឹង​បន្ថែម​នោះ​ថា បន្ទាប់ពី​វគ្គ​បណ្ដុះបណ្ដាល​ហែល​ទឹក​ចម្ងាយ​ឆ្ងាយ Open Water Swimming”​នេះ​ទៅ​សហព័ន្ធ​ត្រៀម​នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​វិញ្ញាសា​លេង​បាល់​ក្នុង​ទឹក​(Water Polo)​ទៀតផង។​

លោក​គី​រី​បញ្ជាក់ថា ការបណ្ដុះបណ្ដាល​វិញ្ញាសា​បាល់​ទឹក​នេះ គឺ​ត្រូវ​ការបង្រៀន​ដោយ​គ្រូ​បរទេស​ព្រោះ​ក្រៅពី​យល់ដឹង​ពី​បច្ចេកទេស​នោះ ក៏ត្រូវ​ដឹង​ពីបទ​បញ្ជា​ប្រកួត និង ច្បាប់​ប្រកួត​ទៀតផង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114