ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Cristiano Ronaldo រកបាន​៣​គ្រាប់​ពេល​ព័រ​ទុយ​ហ្គា​ល់​ស្មើ​៣-៣​ជាមួយ​អេ​ស្ប៉ា​ញ​នៅ World Cup

កីឡាករ Cristiano Ronaldo បានបញ្ជាក់​យ៉ាងច្បាស់​ថា គាត់​មាននូវ​ការងារ​ដ៏​សំខាន់​មួយ​នៅ World Cup​ក្រោយ​៣​គ្រាប់​ដ៏​គួរ​ភ្ញាក់ផ្អើល​របស់លោក ធ្វើ​ឲ្យ​ពួកគេ​រកបាន​លទ្ធផល​ស្មើ​៣-៣​ជាមួយ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ក៏ដូចជា​មើលឃើញ​គាត់​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​នៅក្នុង​អាជីព​បាល់ទាត់​របស់គាត់​។​

តារា​ស៊ូ​ពើ​ស្តារ ​របស់​ក្លិប Real Madrid​ម្នាក់នេះ បាន​ទម្លុះ​ភាពទាល់ច្រក​ជាមួយនឹង​ការ​ស៊ុត​បាល់​ពិន័យ Free-kick​ដើម្បី​រកបាន​១​ពិន្ទុ​សម្រាប់​ក្រុម​ជើងឯក​អឺរ៉ុប​មួយ​នេះ នៅ​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល B​ ក្រោយ​មាន​គ្រាប់​បាល់​ក្នុង​តង់​ទី​២​ពី​កីឡាករ Nacho បានធ្វើ​ឲ្យ​ក្រុម​អេ​ស្ប៉ា​ញ​នាំមុខ​មុន​៣-២​។​

មុន​គ្រាប់​បាល់​ចុង​ក្រោយនេះ កីឡាករ Ronaldo​រកបាន​២​គ្រាប់​រួចមកហើយ​ធ្វើ​ឲ្យ​ក្រុម​របស់គាត់​នាំមុខ​មុន មុន​ពេលដែល​កីឡាករ Diego Costa តាម​បាន​ស្មើ​វិញ​សម្រាប់​ក្រុម​អេ​ស្ប៉ា​ញ ដែល​បានបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់ខ្លួន​នៅ​តំបន់​ឆ្នេរសមុទ្រ​ខ្មៅ​របស់​រុស្ស៊ី រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ភាពវឹកវរ​កើតឡើង​នៅក្នុង​ក្រុម​របស់​ពួកគេ​។​

លោក Fernando Hierro បានបង្ហាញ​ខ្លួន​នៅក្នុងនាម​ជា​អ្នកដឹកនាំ​របស់​ក្រុម​អេ​ស្ប៉ា​ញ រយៈពេល​២​ថ្ងៃក្រោយ​ការបណ្តេញ​រូបលោក Julen Lopetegui,​ចេញពី​ការងារ​គ្រួ​បង្វឹក ប៉ុន្តែ​កីឡាករ Ronaldo​ទេ​ដែល​ឆក់យក​ចំណាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​។​

Ronaldo​បាន​ក្លាយជា​កីឡា​ករទី​៤​ផងដែរ ដែល​រក​គ្រាប់​បាល់​បាន​នៅ World Cup៤​លើក បន្ទាប់ពី​លោក Pele​និង​អតីត​កីឡាករ​អាល្លឺម៉ង់ UweSeeler និង Miroslav Klose ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684