ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ហា​របួស​នៅតែ​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​កីឡាករ Neymar នៅ World Cup

អស់​រយៈពេល​៣​ខែ​មកហើយ ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ព្រួយបារម្ភ​ថា វា​នឹងមិន​កើតឡើង​នោះទេ ប៉ុន្តែ​កីឡាករ Neymar​នឹងចូលរួម​លេង​ជាមួយ​មិត្ត​រួម​ក្រុម​របស់គាត់ ពេលដែល​យុទ្ធនាការ World Cup​របស់​ពួកគេ​ជាមួយ​ក្រុម​ជម្រើសជាតិ​ស្វី​ស នា​ថ្ងៃ​ចន្ទ​ខាងមុខនេះ​។​

កីឡាករ​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​របស់​ពិភពលោក​ម្នាក់នេះ ទំនងជា​ជាសះស្បើយ​ហើយពី​របួស​បាក់ឆ្អឹង​ប្រអប់ជើង ដែល​ត្រូវការ​ការវះកាត់​កាលពី​ខែ​មីនា ដោយមាន​ក្តីកង្វល់​តិចតួច​ប៉ុណ្ណោះ​ចំពោះ​កង្វះខាត​សមត្ថភាព​លេង​របស់គាត់​។​

ចាប់តាំងពី​រងរបួស​អំឡុង​ការប្រកួត​របស់​ក្រុម Paris Saint-Germain ជាមួយ​ក្រុម Marseille កាលពី​ចុងខែ​កុ​ម្ភៈ​រហូតមក កីឡាករ Neymar​អាច​បង្ហាញខ្លួន​នៅលើ​ទីលាន​ប្រកួត​បាន​ត្រឹម​១២៩​នាទី​ប៉ុណ្ណោះ​។​

ប៉ុន្តែ​នាទី​ទាំងអស់នោះ បាន​កើតមានឡើង​នៅ​ការប្រកួត​លក្ខណៈ​មិត្តភាព​កាលពីពេល​កន្លងទៅ​រប​ស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ដោយ​កីឡាករ​ម្នាក់នេះ ថែមទាំង​រកបាន​គ្រាប់​បាល់​ទៀតផង ពេល​ចូល​លេង​ជា​កីឡាករ​បម្រុង​អំឡុង​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​ក្រូ​អាត ហើយ​បន្ទាប់មក​រកបាន​គ្រាប់​បាល់​ដ៏​អស្ចារ្យ​អំឡុង​ជ័យជំនះ​លើ​ក្រុម​ជម្រើសជាតិ​អូទ្រីស កាលពី​សប្តាហ៍​មុន​។​

កីឡាករ Thiago Silva ដែលជា​មិត្តសម្លាញ់​របស់​កីឡាករ Neymar ​និង​ជា​មិត្ត​រួម​ក្រុម​នៅ​ក្លិប PSG​បាន​និយាយថា ក្រោយ​រយៈពេល​៣​ខែ ហើយនឹង​លេង​បាន​១​ប្រកួត​កន្លះ កីឡាករ Neymar​ បាន​លេង​ដល់​កម្រិត​កំពូល​របស់គាត់​ទៅហើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684