ព័ត៍មានទាន់​ហេតុការណ៏
Search

ទាហាន​អាហ្វហ្គានីស្ថាន​ និង​សកម្ម​ប្រយុទ្ធ​តា​លី​បង់ ​​ប្រារព្ធ​នូវ​បទ​ឈប់​បាញ់​គ្នា ដែល​មិន​ធ្លាប់​មាន​ពីមុនមក ដោយ​ការ​ចាប់ដៃ និង​អោប​គ្នា

ទីក្រុង​កា​ប៊ុល ​៖ ទាហាន​អាហ្វហ្គានីស្ថាន និង​ពួក​សកម្ម​ប្រយុទ្ធ​តា​លី​បង់ បាន​ប្រារព្ធ​នូវ​បទ​ឈប់​បាញ់​គ្នា ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក នៅ​ចុង​បញ្ចប់​នៃ​រដូវ​តម​អាហារ ឬ​បុណ្យ​រ៉ា​ម៉ា​ដាន ជាមួយ​នឹង​ការ​ចាប់​ដៃ​គ្នា និង​អោប​គ្នា​ទៅវិញទៅមក។

ពួក​តា​លី​បង់ បានប្រកាស​ពីបទ​ឈប់​បាញ់​រយៈពេល ៣​ថ្ងៃ ដ៏​ភ្ញាក់ផ្អើល​មួយ ចំ​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធីបុណ្យ​ប្រពៃណី អ៊ី​ដ (Eid) ដោយ​លើកលែងតែ​កងកម្លាំង​បរទេស ដែល​ត្រួតស៊ីគ្នា​លើ​បទ​ឈប់​បាញ់ របស់​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន រហូតដល់​ថ្ងៃ​ពុធ​។​

វីដេអូ​និង​រូបភាព បង្ហោះ​នៅលើ​បណ្តាញ​សង្គម បាន​បង្ហាញថា ទាហាន​ទាំងអស់​សប្បាយរីករាយ និង​ទាហាន​តា​លី​បង់ បាន​ឱប​គ្នា​ទៅវិញទៅមក ហើយ​បាន​ផ្លាស់ប្តូរ​ការស្វាគមន៍ ក្នុង​ថ្ងៃបុណ្យ Eid នៅក្នុង​ខេត្ត Logar ខាងត្បូង​ទីក្រុង​កា​ប៊ុល និង Zabul នៅ​ភាគខាងត្បូង និង​ភាគ​កណ្តាល Maidan Wardak ។​

អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន លោក Masood Azizi បាន​និយាយថា បទ​ឈប់​បាញ់​គ្នា កំពុង​ត្រូវបាន​ត្រួតពិនិត្យ នៅ​ទូទាំងប្រទេស​។​

លោក​បាន​ប្រាប់​រ៉​យ​ទ័​រថា “​សំណាងល្អ មិនមាន​ការវាយប្រហា​រ​នោះទេ​”​។​
​អភិបាល​នៅ Helmand, Kandahar និង Zabul បាន​និយាយថា ភាគី​ទាំងពីរ​ប្រកាន់ខ្ជាប់​នូវ​បទ​ឈប់​បាញ់​គ្នា ហើយ​ថា​មិនមាន​របាយការណ៍ អំពី​អំពើហិង្សា​ទេ ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយនេះ​។​

សមាជិក​ក្រុម​សិទ្ធិមនុស្ស បានរៀបចំ​កិច្ចប្រជុំ​ខ្លី​មួយ រវាង​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន និង​អ្នកបះបោរ​តា​លី​បង់ នៅ​ទីក្រុង​ហេ​ល​ម៉ាន​។ Laskargah ដែលជា​កន្លែង​ពួក​តា​លី​បង់ បាន​បញ្ជូន​ការវាយប្រហារ​ជា​បន្តបន្ទាប់ ដល់​កងកម្លាំង​រដ្ឋាភិបាល​នៅ​ឆ្នាំនេះ​។​

បុរស​និង​ស្ត្រី បាន​ប្រមូល​ផ្តុំគ្នា​នៅ​ជុំវិញ​ពួក​យុទ្ធជន និង​ក្រុម​តា​លី​បង់ ហើយ​បាន​ជំរុញ​ឲ្យ​ពួកគេ ឱ្យ​រក្សា​អាវុធ​របស់​ពួកគេ​ទៅ​ម្ខាង មុនពេល​ពួកគេ​ឱប​គ្នា​ទៅវិញទៅមក​។​

លោក Qais Liwal ជា​និស្សិត​មហាវិទ្យាល័យ​ម្នា​ក់នៅ Zabul បាន​និយាយថា “​វា​ជា​ថ្ងៃបុណ្យ Eid ដ៏​សន្តិភាព​បំផុត​។ ជា​លើកដំបូង យើង​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​។ វា​ពិតជា​ពិបាក​ក្នុងការ​រៀបរាប់ ពី​អារម្មណ៍​ដ៏​សប្បាយរីករាយ​មួយ​នេះ​”​។​

បទ​ឈប់​បាញ់​គ្នា បាន​កើតមាន​ស្របគ្នា​ជាមួយនឹង ការចាប់ផ្តើម​នៃ​ការប្រកួត​បាល់ទាត់​ពិភពលោក និង​សង្ឃឹមថា នឹងមាន​ការបោះឆ្នោត​នៅក្នុង​ឆ្នាំនេះ សម្រាប់​សន្តិភាព ដែលមាន​រយៈពេល​យូរ​ជាង ពីរ​បី​ថ្ងៃ បន្ទាប់ពី​អស់​ជាច្រើន​ខែ នៃ​ការ​ថមថយ​សន្តិសុខ ជាពិសេស​នៅក្នុង​ទីក្រុង​កា​ប៊ុល​។​

ពួក​តា​លី​បង់ កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង កងកម្លាំង​ណា​តូ ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ដែល​រួមបញ្ចូល​នៅក្រោម​បេសកកម្ម​គាំទ្រ​ការបោះឆ្នោត និង​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ដើម្បី​ស្ដារ​សារៀ ឬ​ច្បាប់​អ៊ីស្លាម បន្ទាប់ពី​ការបណ្តេញចេញ ដោយ​កងកម្លាំង​ដឹកនាំ​ដោយ សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ២០០១ ។​

ក្រុមគាំទ្រ​ការដោះស្រាយ បាន​និយាយថា វា​គឺជា​ក្តីសង្ឃឹម ដែល​ពួក​តា​លី​បង់ អនុវត្ត​បទ​ឈប់​បាញ់​គ្នា​របស់​ពួកគេ ហើយ​យើង​សង្ឃឹមថា ការ​ផ្អាក​នេះ នាំឱ្យ​មាន​កិច្ចសន្ទនា និង​ការ​រីកចំរើន​លើ​ការផ្សះផ្សា៕