ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ ទទួល​ជួប​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ​សម្តែង​ការគួរសម

ភ្នំពេញ​ ៖ ​ នៅ​វេលា​ម៉ោង​១០​ព្រឹក ​ថ្ងៃ​ទី​១៩ ​ខែ​មិថុនា ឆ្នាំ​២០១៨​នេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានទទួល​ជួប​លោក​
H.E. Mr. SUDIRMAN Haseng ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​នេស៊ី​ថ្មី ជួន​សម្តែង​ការគួរសម ហើយ​ជំនួប​នេះ ធ្វើឡើង​នៅ​ទីស្តីការក្រសួង។

នៅក្នុង​ជំនួប​នោះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​ការស្វាគមន៍​ចំពោះ​លោក H.E. Mr. SUDIRMAN Haseng ដែល​ត្រូវ​បានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114