ព័ត៍មានទាន់​ហេតុការណ៏
Search

ល្បួង​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ រំលោភ​ទាល់តែ​បាន​សម្រេច តែ​ត្រូវ​ចាប់ខ្លួន

បាត់ដំបង ​៖​ បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ធ្វើការ​ចាប់ខ្លួន​ដោយ​យោង​ទៅលើ​ពាក្យបណ្តឹង​ របស់​ស្ត្រី​ជា​ម្តាយ ​ បន្ទាប់ពី​បុរស​រូបនេះ បាន​ល្បួងលួងលោម​ដើម្បី​ចាប់រំលោភ​កុមារី​អាយុ​៧​ឆ្នាំ​ នៅ​នឹង​ផ្ទះ​របស់ខ្លួន​រហូត​បាន​សម្រេច រួចមក។

ករណី​រំលោភ​សេពសន្ថវៈ​នេះ​ បានកើត​ឡើង​ កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​​​២០១៨ វេលា​ម៉ោង​១០ ព្រឹក ​ត្រង់​ចំណុច​ភូមិ​ដូង ឃុំ​បឹងរាំង​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ សូ ឌី ភេទ​ប្រុស ​ អាយុ​៥៣​ឆ្នាំ រស់​នៅត្រង់​ចំណុចកើតហេតុ​ខាងលើ។​

យោងតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ឈ្មោះ កូយ ហ៊ួ​ន អាយុ​៤៣​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ជាមួយគ្នា​បានធ្វើការ​ចោទប្រកាន់​ទៅលើ​ជន​សង្ស័យថា បាន​ចាប់បង្ខំ​រំលោភ​កូនស្រី​របស់ខ្លួន​ ដែលមាន​ឈ្មោះ ស ណ ល ហៅ ឃ ដែល​ទើប​តែមាន​អាយុ​៧​ឆ្នាំ រហូត​បានសម្រេច​ ខណៈដែល​កូនស្រី​របស់ខ្លួន​បាន​ដើរទៅ​លេង​ក្បែរ​ផ្ទះ​ជនសង្ស័យ។​

លោក វរសេនីយ៍ឯក គឹម​ពន្លក អធិការនគរបាល​ស្រុក កំរៀង បានអោយដឹងថា បន្ទាប់ពី ទទួល​បាន​ពាក្យបណ្តឹង​នេះ​រួចមក លោក​បាន​ចាត់​កម្លាំង​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នាំយក​មកកាន់​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​រូបនេះ​បាន​សារភាពថា នៅ​មុនពេល​កើតហេតុ គឺ​ខ្លួន​បាន​នៅផ្ទះ​ម្នាក់ឯង ដោយ​នៅពេល​នោះដែរ ក្មេងស្រី​បាន​ដើរមក​លេង​ក្បែរ​ផ្ទះ ទើប​ខ្លួន​ក៏បាន​ហៅ​ក្មេងស្រី​អោយ​ចូលមក​ក្នុងផ្ទះ​ រួច​ក៏បាន​បង្ខំ​រួមភេទ ប៉ុន្តែ​មិនបាន​ស៊ី​ជម្រៅ​នោះទេ ដោយ​គ្រាន់តែ​បានសម្រេច បើទោះបី​ជា​ក្មេង​ស្រី​មានការ​រើ​បម្រះ​ដោយ​ការឈឺចាប់​ក៏ដោយ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​អធិការដ្ឋាន រៀបចំ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត ដោយឡែក​កុមារី​រងគ្រោះ ក៏បាន​បញ្ជូនទៅ​អង្គការ​ពាក់ព័ន្ធ ក្នុង​ការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114