ព័ត៍មានទាន់​ហេតុការណ៏
Search

ច្បាស់​ហើយ! ឱក សុគន្ធ​កញ្ញា ភ្ជាប់​ជាមួយ​ប្អូនប្រុស​ថៅកែ​ហង្ស​មាស

ភ្នំពេញ​ ៖​ តារាចម្រៀង​ស្រី​កញ្ញា ឱក សុគន្ធ​កញ្ញា ពេលនេះ​ត្រូវ​បានរៀបចំ​ពិធី​ភ្ជាប់​ជា​ផ្លូវការ​ហើយ​ជាមួយ​ប្អូនប្រុស​របស់​ថៅកែ​ផលិតកម្ម​ហង្ស​មាស​ បន្ទាប់ពី​ពួកគេ​បានដាក់​ស្រឡាញ់ និង​មើលចិត្ត​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ​។​

ពិធី​ភ្ជាប់ពាក្យ​នេះ​ បាន​ធ្វើឡើង ​ក្រោម​វត្តមាន​របស់​ចាស់ទុំ​ទាំងសងខាង​។ ចំណែកឯ​អ្នក​សិល្បៈ​គឺ​មាន​ចំនួន​តិច​នាក់​ ដែល​បាន​ចូលរួម​អបអរ​ មិនតែប៉ុណ្ណោះ​ក៏​មាន​ខ្លះ​ទៀត​ថា ​ក្រដាស​ពិតជា​មិន​អាច​ខ្ចប់​ភ្លើង​បានឡើយ។

ដំណឹង​នៃ​ការ​បែក​ធ្លាយ​ពី​ចំណង​ស្នេហា​រហូត​ឈាន​ដល់​ការ​ភ្ជាប់​ពាក្យ​ពី​សំណាក់​តារា​ចម្រៀង​លំដាប់​ជួរ​មុខ​កញ្ញា ឱក សុគន្ធ​កញ្ញា ជាមួយ​លោក​ឧកញ៉ា ​ដែល​ត្រូវ​បាន​ស្គាល់​ថា ​ជា​ប្អូនប្រុស​របស់​ម្ចាស់​ផលិតកម្ម​ហង្ស​មាស​ខាងលើនេះ ​បច្ចុប្បន្ន​បានក្លាយ​ជា​រឿង​ចាប់អារម្មណ៍​ខ្លាំង​របស់​មហាជន​ព្រមជាមួយ​ការចុះផ្សាយ​នៅលើ​បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​យ៉ាង​កក្រើក​ផង​នោះ​។​

ផ្អែម​តាម​ប្រភព​មួយចំនួន​បាន​ទម្លាយ​ថា​ ទំនាក់ទំនង​ស្នេហា​រវាង ឱក សុគន្ធ​កញ្ញា និង​ប្អូនប្រុស​ថៅកែ​ផលិតកម្ម​ហង្ស​មាស​នេះ ​បាន​ផ្តើមឡើង​ជាមួយគ្នា​មាន​រយៈពេល​យូរ​ឆ្នាំ​មកហើយ​។ ​ប៉ុន្តែ​ដំណឹង​នេះ ​ត្រូវបាន​បិទបាំង​ដោយ​សាមីខ្លួន​អ្នក​ទាំងពីរ​ ខណៈ​កាលពី​ថ្មីៗ​កន្លង​មក​នេះ​ រឿង​នោះ​ក៏​ត្រូវបាន​បង្វែរ​តាមរយៈ​ការ​ទម្លាក់​ការសង្ស័យ​រវាង​នាង​(​ឱក សុគន្ធ​កញ្ញា​)​ជាមួយ​តារា​ប្រុស​រួម​ដំបូល ឆន សុ​វណ្ណា​រាជ ជា​ការ​បង្វែរ​ដាន​ស្នេហ៍​របស់​ខ្លួន​ និង​ប្អូនប្រុស​ថៅកែ​ហង្ស​មាស​។​

ប្រភព​ខាងលើនេះ​បាន​បន្តថា ​ការ​បែក​ធ្លាយ​ដំណឹង​ស្នេហ៍​លួចលាក់​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​របស់
ឱក សុគន្ធ​កញ្ញា​ជាមួយ​បុរស​ប្អូនប្រុស​ផលិតកម្ម​ហង្ស​មាស​នេះ​ បាន​កើតឡើង​ស្រប​ពេល​ដែល​អ្នក​ទាំង​ពីរ​ បាន​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​ជាមួយគ្នា។ មិនតែប៉ុណ្ណោះ ឱក សុគន្ធ​កញ្ញា និង​ប្រុស​ស្នេហ៍​ម្នាក់​នេះ ​ក៏​ឧស្សាហ៍​បណ្តើរ​គ្នា​ចូល​ហាង​ទំនើបៗ​ទាំង​កំបាំង​ភ្នែក​មហាជន ​និង​អ្នកសិល្បៈ​រួម​អាជីព​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114