ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​សង្ស័យ​២​នាក់ ​ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន ​ជាមួយ​ថ្នាំញៀន​២​កញ្ចប់

ភ្នំពេញ​ ៖ ​យុវជន​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​សហការ​ជាមួយ​ប៉ុស្តិ៍​ព្រែកលៀប ​ឃាត់​ខ្លួន ​ខណៈ​​​ឆែកឆេរ​កឃើញ​ថ្នាំញៀន​២​កញ្ចប់​ កាលពី​វេលា​ម៉ោង​២២​និង​២០​នាទី​ថ្ងៃ​ទី​១៩ ​ខែ​មិថុនា ​ឆ្នាំ​២០១៨ ​ស្ថិតនៅ​ចំណុច​ភូមិ​ព្រែកលៀប ​សង្កាត់​ព្រែកលៀប ​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទី​១​ឈ្មោះ សុខ​ហេង​អាយុ​៣៨​ឆ្នាំ ​ភេទ​ប្រុស​ មុខរបរ​ជាង​ផ្សារដែក​ ទី​២​ឈ្មោះ ថា​ត ចេង​រដ្ឋ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ​មុខរបរ​ជាង​ផ្សារដែក​ ទាំង​២​នាក់​រស់នៅ​ភូមិ​ត្រ​ពាំ​លើ ​ឃុំ​តា​អែក​ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ​មុនពេល​កើតហេតុ ​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយ​សហការ​ជាមួយ​ប៉ុស្តិ៍​ព្រែកលៀប ​កំពុង​ដើរ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដើម្បី​ការពារ​សុ​វត្ថិភាព​ជូន​ប្រជាពលរដ្ឋ ​ក្នុង​មូលដ្ឋាន ​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ ដោយមាន​ការសង្ស័យ​បាន​ហៅ​ឲ្យ​ឈប់​ត្រួតពិនិត្យ ​​ក៏​រកឃើញ​ថ្នាំញៀន​២​កញ្ចប់​ ដែល​ជនសង្ស័យ​លាក់ទុក​បម្រុង​យកទៅ​ចែកចាយ​ ទើប​ឃាត់ខ្លួន​ភ្លាមៗ​តែម្ដង។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុតាង ​ត្រូវ​បញ្ជូន​មក​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ​​​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​​បន្ត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់៕ ​