Connect with us

ព័ត៌មានជាតិ

ចំណូលរបស់រោងចក្រ Grand Twins ថយចុះបន្តិចក្នុងត្រីមាសទី១ឆ្នាំនេះ

បានផុស

នៅ

ក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ Grand Twins (International) បានរាយការណ៍ពីការសម្រេចបានប្រាក់ចំណូលក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ​ មាន​ចំនួន ១៤,៧៥ លាន ដុល្លារអាមេរិកថយចុះ​  ៨,៥៦% ធៀបនឹងត្រីមាសទី១ឆ្នាំ២០២៤  ខណៈខ្លួនទទួលបានចំណេញសុទ្ធ​សរុបចំនួន ៧៤ ៦៩៥ ដុល្លារអាមេរិកកើនចំនួន ​ ៤ ២៤៩​% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមរបាយការណ៍របស់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាកាលពីចុងស​ប្តាហ៍នេះ នាថ្ងៃទី៣១ ខែ មីនា ឆ្នំា២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនមានចំនួន ៣៨១,៥០៤ ពាន់លានរៀល ថយចុះ ០,៧៦% និងមូលធនសរុប មានចំនួន ២៨១ ពាន់លានរៀល ថយចុះ០,៥២%។

លោក Yang Po Yu ប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងនៅក្នុងរបាយការណ៍នោះថាចាប់តាំងពីបង្កើតក្រុមហ៊ុននៅឆ្នាំ២០០៧ ក្រុមហ៊ុនរបស់លោកបានបង្កើត និង ពង្រីកផលិតផលរបស់ខ្លួនតាមតម្រូវការរបស់អតិថិជន ហើយដែលអាចចាត់ទុកថា ជារោងចក្រកាត់ដេរមួយដែលឈានមុខគេនៅ​កម្ពុជា។

លោកថា៖«ក្រុមហ៊ុនជឿជាក់ទៅលើសមត្ថភាពក្នុងការបង្កើត អភិវឌ្ឍ និងចែកចាយ ផលិតផលទៅអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។​ ក្រុមប្រឹក្សាភិបាលនៅតែខិតខំប្រឹងប្រែងរក្សាទំនាក់ទំនងយ៉ាងល្អជាមួយអតិថិជនរបស់ខ្លួន ជាពិសេសអតិថិជន ចម្បងរបស់ក្រុមហ៊ុន ក្នុងគោលបំណងទទួលបានការកើនឡើងនៃការបញ្ជាទិញសម្រាប់ឆ្នាំ២០២៥ និងព្យាយាមក្នុងការ សហការជាមួយដៃគូនានា ដើម្បីទទួលបានចំណូលាផ្សេងៗទៀត ដូចជា តាបរយៈការទទួលដេរបន្ត ការកាត់ដេរ និងវេចខ្ចប់ ដើម្បីរក្សាស្ថេរភាព និងបង្កើនចំណូលឲ្យបានច្រើនជាងបណ្តាឆ្នាំកន្លងទៅសម្រាប់ក្រុមហ៊ុន»។

បើយោងតាមលោក ​ Yang Po Yu ចំពោះត្រីមាសនានា ឆ្នាំ២០២៥ ក្រុមហ៊ុន នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើឲ្យកាន់តែប្រសើរ ឡើងក្នុងការពង្រឹងអភិបាលកិច្ចសាជីវកម្មល្អលស់ក្រុមហ៊ុន ហើយនៅតែប្រកាន់ខ្ជាប់នូវទស្សនវិស័យ និងបេសកកម្ម ដែលបានកំណត់ពីឆ្នាំមុនៗ។

«ជាទិសដៅសម្រាប់ត្រីមាសនានា ឆ្នាំ២០២៥ ក្រុមហ៊ុន ​ សង្ឃឹមថា នឹងទទួលបានប្រាក់ ចំណេញល្អប្រសើរជាងត្រីមាសនានា នាឆ្នាំកន្លងទៅ» នេះបើតាមលោក Yang Po Yu៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អ្នកជំនាញចេញការព្រមាន ក្រោយស្ត្រី​ចិនម្នាក់​ចូល​សង្គ្រោះ​បន្ទាន់ ដោយសារ​ផ្លែគូលេន

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ថៃ ចាប់ផ្តើមបង្ក្រាបលើពលករនិងជនបរទេស ដែលលួចការងារពលរដ្ឋខ្លួនធ្វើ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ត្រាំ៖ អ៊ីរ៉ង់-អ៊ីស្រាអែល​នឹង​ចុះ​កិច្ចព្រមព្រៀង ដូច​ដែល​លោក​ធ្លាប់​ធ្វើ​ជាមួយ​ឥណ្ឌា-ប៉ាគីស្ថាន

ព័ត៌មានជាតិ១៥ នាទីutes មុន

ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរនៅថៃ​វិល​មក​ស្រុកំណើតខ្លួនវិញ ដោយអះអាងពីឱកាសការងារគ្រប់គ្រាន់ក្នុងប្រទេស

សេដ្ឋកិច្ច១៧ នាទីutes មុន

CDC អនុម័តគម្រោងថាមពលអគ្គិសនី ដើរដោយខ្យល់ ជាមួយទុនវិនិយោគជាង ២០០ លានដុល្លារ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលករខ្មែរនៅថៃ ធ្វើដំណើរឆ្លងដែនតាមច្រកទ្វារព្រំដែនចាំយាម មានតិចតួច

Sokha Hotels

ព័ត៌មានពេញនិយម