ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្នាក់ងារ​ប្រឆាំង​ដូ​ពីង​ពិភពលោក ទាមទារ​ឲ្យ​បង្កើន​ការគោរព​ច្បាប់

កា​រម្រេច​ចុងក្រោយ​ស្ដីពី​ការប្រជុំ​អន្តររដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង អូ​សេ​អា​នី​នៅ​ទីក្រុង​កូឡុំបូ​ប្រទេស​ស្រីលង្ការ​នាពេល​ថ្មីៗ​នេះ ភ្នាក់ងារ​ប្រឆាំង​ដូ​ពីង​ពិភពលោក​WADA (World Anti-Doping Agency)​ បានទាមទារ​ឲ្យ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​ទាំងអស់​បង្កើន​ការគោរព​ច្បាប់។​

នៅក្នុង​អង្គប្រជុំ​អន្តររដ្ឋាភិបាល​នោះ អង្គប្រជុំ​ទាំងមូល ​បាន​ទាមទារ​ឲ្យ​បណ្ដា​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​ទាំងអស់​បង្កើន​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​ក្នុង​ការ​ធ្វើសកម្មភាព​ប្រឆាំង​ដូ​ពីង​នេះ។

ដូ​ពីង​មានន័យថា​ប្រឆាំងនឹង​សារធាតុ​លើក​កម្លាំង​ដែល​មិន​អនុញ្ញាត​ឲ្យ​ប្រើ​នៅក្នុង​កីឡា។ ការប្រជុំ​ដែលមាន​ប្រទេស​ចំនួន​២៨​ចូលរួម​នេះ​ ក៏មាន​ការចូល​រួមមាន​ការចូលរួម​ពី​ភ្នាក់ងារ​ពិភពលោក​ប្រឆាំង​ដូ​ពីង មានការ​ចូលរួម​ពី​ប្រធាន​ភ្នាក់ងារ​ប្រឆាំង​ដូ​ពីង​ទ្វីបអាស៊ី ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី និង​ប្រទេស​ហត្ថលេខី។

សម្រាប់​កម្ពុជា​តំណាង ​ដោយ​លោក​ប៊ូ ជុំ​សេរី​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា លោក​ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ​ដែល​ជា​អ្នកមាន​តួនាទី​បង្វឹក និង​គ្រប់គ្រង​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​។

សព្វថ្ងៃនេះ​ការប្រឆាំង​ដូ​ពីង​ត្រូវបានធ្វើ​ជាបន្ទាន់​មួយ​ចំពោះ​អត្តពលិក​រូប​ណា​ដែល​សង្ស័យ​ថា ​បាន​ប្រើ​ដោយ​ចេតនា ឬ អ​ចេតនា​ចំពោះ​សារធាតុ​លើក​កម្លាំង​ ដែល​មិន​អនុញ្ញាតឲ្យ​ប្រើប្រាស់​នៅក្នុង​កីឡា។ មិនតែប៉ុណ្ណោះ​រាល់​ការប្រកួត​ប្រសិនបើ​អត្តពលិក​រូប​ណា​ម្នាក់​ដណ្ដើមបាន​មេដាយ ឬ ត្រូវ​ភាគី​បដិបក្ខ​របស់ខ្លួន​សង្ស័យថា ​មានប្រើ​ប្រាស់​សារធាតុ​លើក​កម្លាំង​នោះ ​នឹង​ត្រូវ​អ្នកជំនាញការ​នៃ​ព្រឹត្តិការណ៍​នោះ​ ត្រួតពិនិត្យ​លើ​សំណាក​ភ្លាម​ពិសេស​ទឹកនោម។

បើ​រកឃើញថា​ មានប្រើ​ប្រាស់​អត្តពលិក​នោះ ​ត្រូវ​ទទួល​ទណ្ឌកម្ម​ទៅតាម​កម្រិត​ ដែល​មាន​ចែង​ក្នុង​ច្បាប់​ដូចជា​បញ្ចប់​អាជីព​ជា​កីឡាករ​ជា​រៀង​រហូត ឬ​មួយ​រយៈ ហើយ​មេដាយ​ដែល​ទទួល​បាន​នឹង​ត្រូវ​ដកហូត​មកវិញ៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114