ព័ត៌មានអន្ដរជាតិ
តើកត្តាអ្វីធ្វើឲ្យ លោកស្រី ផែថងថាន សេសសល់ឱកាសតិចបំផុតរក្សាអំណាច?
រដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃដែលមានលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រជានាយករដ្ឋមន្ត្រី ស្ទើរតែដួលរលំទៅហើយមកដល់ពេលនេះ បន្ទាប់ពីគណបក្ស Bhumjaithai ដែលមានអាសនៈសភារហូតដល់៦៩ បានប្រកាសដកខ្លួនកាលពីថ្ងៃទី១៨ខែមិថុនា និងរដ្ឋមន្ត្រីរហូតដល់៨រូបពីគណបក្សនេះបានប្រកាសលាលែងពីតំណែង។


បើទោះបីជា លោក Sorawong Thienthong អគ្គលេខាធិការគណបក្សភឿថៃ និងកាន់តួនាទីជារដ្ឋមន្ត្រី ក្រសួងទេសចរណ៍និងកីឡា បានចេញមុខធ្វើអត្ថាធិប្បាយការពារនៅរសៀលថ្ងៃសៅរ៍នេះ ថា លោកស្រី នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នឹងមិនលាលែងពីតំណែង ឬប្រកាសរំលាយសភា ដោយប្តេជ្ញាបន្តកាន់តំណែងពេញមួយអាណត្តិ និងជំរុញទៅមុខជាមួយនឹងគោលនយោបាយរបស់លោកស្រី គឺគ្រាន់តែខ្ចីពេលវេលាខ្លះប៉ុណ្ណោះ ព្រោះអំណាចពិតប្រាកដមិនស្ថិតនៅលើគណបក្សភឿថៃជាអ្នកសម្រេចឡើយ។
រដ្ឋាភិបាលចម្រុះថៃក្នុងអាណត្តិនេះ កើតឡើងដោយសារសម្ព័ន្ធគណបក្សរហូតដល់១១ ដែលមានចំនួនសមាជិកសភាសរុប៣២៤ ដែលលើមធ្យមភាគនៃសមាជិកសភាទាំងអស់ចំនួន៥០០ (សមាជិកសភាក្នុងតួនាទីមាន៤៩៥)។
ក្រោយគណបក្ស Bhumjaithai បានប្រកាសដកខ្លួនពីរដ្ឋាភិបាលចម្រុះ គឺសមាជិកសភារបស់ខ្លួន៦៩ បានបាត់បង់សុពលភាពពីរដ្ឋាភិបាលចម្រុះដូចគ្នា។ ដូចនេះ សមាជិកសភាក្នុងរដ្ឋាភិបាលចម្រុះសរុប៣២៤នោះ គឺនៅសល់ ២៥៥ប៉ុណ្ណោះ ដែលលើមធ្យមភាគត្រឹមតែ៧សំឡេងប៉ុណ្ណោះ។
បច្ចុប្បន្ននេះគណបក្សធំៗដែលនៅសេសសល់ក្នុងរដ្ឋាភិបាលចម្រុះ មានដូចជា គណបក្ស ជាតិថៃរួបរួម (United Thai Nations) ដែលមាន៣៦អាសនៈ គណបក្ស Klatham មាន២៦អាសនៈ គណបក្សប្រជាធិបតេយ្យ (Democrat) មាន២៥អាសនៈ គណបក្ស Charthaipattana មាន១០អាសនៈ គណបក្ស Prachachat មាន១០អាសនៈ ហើយគណបក្សក្រៅពីនោះក្នុងរដ្ឋាភិបាលគឺមានអាសនៈតិចតួចពី១ទៅ៣អាសនៈប៉ុណ្ណោះ។

ក្នុងករណីបែបនេះ បើគណបក្សណាមួយក្នុងចំណោមគណបក្សខាងលើ ប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ នោះរដ្ឋាភិបាលដឹកនាំដឹកនាំដោយគណបក្សភឿថៃនឹងអស់សុពលភាពភ្លាម ព្រោះសមាជិកសភានៃរដ្ឋាភិបាលចម្រុះតិចជាងមធ្យមភាគ ៥០បូក១។
ផ្អែកតាមទិន្នន័យនេះ គណបក្សភឿថៃដែលកំពុងដឹកនាំរដ្ឋាភិបាលចម្រុះ ត្រូវថ្នមចិត្តគណបក្សផ្សេងៗដែលមានអាសន្នច្រើនខាងលើនេះខ្លាំងណាស់ដើម្បីទប់សភាពការណ៍ឲ្យមានស្ថិរភាព។
ក្នុងចំណោមគណបក្សធំៗខាងលើ គឺមានគណបក្ស (United Thai Nations) ដែលមាន៣៦អាសនៈ ដែលបង្កើតឡើងដោយអតីតៈនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា ដែលមានប្រវត្តិជាអគ្គមេបញ្ជាការកងទ័ពជាតិ និងធ្វើរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រ បានចេញមុខតវ៉ាយ៉ាងខ្លាំងឲ្យនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ចេញទទួលខុសត្រូវចំពោះការសន្ទនាជាមួយសម្តេចតេជោ ដោយការលាលែងពីនាយករដ្ឋមន្ត្រី ហើយ ដាក់បេក្ខភាពថ្មីជំនួស។
ការបង្ហាញគោលជំហរឲ្យទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីផែថងថាន ស៊ីណាវ៉ាត្រ ដោយការលាលែង គឺកើតក្នុងចំណោមគណបក្សធំៗមួយចំនួនខាងលើ។
ដូចនេះ បច្ចុប្បន្ននេះអំណាចនៃការសម្រេចមិនស្ថិតនៅលើការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ជាអ្នកសម្រេចក្នុងការបន្តនោះទេ គឺអំណាចបានធ្លាក់ទៅលើគណបក្សដែលមានសំឡេងច្រើនក្នុងរដ្ឋាភិបាលចម្រុះ។
និយាយឲ្យចំ គឺ លោកស្រី ផែថងថាន រងចាំតែពេលវេលាប៉ុណ្ណោះ ដោយគ្មានអំណាចតវ៉ាច្រើននោះទេ៕
រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


