ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញថ្នាក់ដឹកនាំមន្ទីរពេទ្យ ឱ្យសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសបណ្តាខេត្តជាប់ព្រំដែន
រដ្ឋមន្ត្រីសុខាភិបាល លោក ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ធ្វើការតាមដានឱ្យបានជាប់ជាប្រចាំ បង្កើនការសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសតាមបណ្តាខេត្តជាបបណ្តាព្រំដែន។ ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ ប្រធានអង្គភាព ត្រូវបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត និងតាមបណ្តារាជធានី-ខេត្ត ជាពិសេសខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើសុខភាព និងសុខុមាលភាពប្រជាជន។ ក្នុងនោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវធ្វើការតាមដានឱ្យបានជាប់ជាប្រចាំ បង្កើនការសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសតាមបណ្តាខេត្តជាបបណ្តាព្រំដែន ទាំងបច្ចេកទេស និងការផ្គត់ផ្គង់ឱសថដែលត្រៀមបម្រុងតាមព្រំដែន ដោយត្រូវបង្កើនការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ការបែងចែកឱ្យចំគោលដៅ និងមានប្រសិទ្ធភាព និងការរក្សាឱ្យបានគង់វង្ស។
លើសពីនេះ លោកបានប្រាប់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល បង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ បង្កើនការទំនាក់ទំនងគ្នា និងសហការគ្នា ដោយមិនត្រូវធ្វើការងារដាច់ដោយឡែក ឬធ្វើការរៀងខ្លួនៗ។ រីឯការចុះមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការចុះពិនិត្យ ដោយត្រូវបង្កើនការលើកទឹកចិត្ត ផ្តល់ភាពស្និតស្នាល។ ក្នុងនោះមន្រ្តីសុខាភិបាល ត្រូវមានឥរិយាបថឱ្យបានសមរម្យថ្លៃថ្នូ ក្លាយជាអ្នកដឹកនាំ និងឯកសណ្ឋានឱ្យបានស្អាត។ ត្រូវស្វែងរកចំណុចដែលខ្សោយ ឬអនុវត្តមិនទាន់បានល្អ ដោយត្រូវធ្វើការវាយតម្លៃខ្លួនឯង។

ដើម្បីបង្កើនប្រសិទ្ធភាពការងារ ឱ្យកាន់តែល្អប្រសើរ លោករដ្ឋមន្ត្រីថា ត្រូវបំពេញការងារឱ្យដូចជាការអ៊ុំទូក, ពង្រឹងសមត្ថភាពរបស់ខ្លួន តើសមស្រប ឬនៅ, ត្រូវធ្វើការជឿនលឿនទៅមុន។ ត្រូវពង្រឹងការងាររបស់ខ្លួន កុំឱ្យមានការបាត់បង់ ឬធ្លាក់ចុះដោយការព្យាបាលដែលបណ្តាឱ្យអ្នកជំងឺចំណាយទាំងថវិកា និងអាចបង់បាត់ដល់អាយុជីវិត ជាដើម៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


