ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ហ្វី​ជី ត្រូវ​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ផ្លាស់ប្ដូរ​បែបបទ​ជីវិត​រស់នៅ ដើម្បី​អាយុ​យឺនយូរ​

អត្រា​ជំងឺ​ដែល​មិន​បង្ការ​ចម្លង NCDs (Non Communicable diseases) នៅក្នុង​ប្រទេស​ហ្វី​ជី កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស ខណៈដែល​ពលរដ្ឋ​ប្រទេស​នេះ​កំពុងតែ​ប្រយុទ្ធ​តស៊ូ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​បែបបទ​ជីវិត​រស់នៅ​ជា​ជម្រើស​នៃ​ការប្រើប្រាស់ អាស្រ័យ​ប្រភេទ​អាហារ​កែច្នៃ​ជាជាង​ការបរិភោគ​បន្លែស្រស់​និង​ប្រភេទ​អាហារ​ដែល​ដូនតា​បាន​បន្សល់​បន្ត​ទុក​មក​។

​ពេល​បើក​អង្គសន្និបាត​លើ​មុខជំនាញ​ថែទាំ​ជំងឺ​ទឹកនោមផ្អែម​ថ្នាក់ជាតិ The National Diabetes Footcare Symposium ដែល​រៀបចំ​ធ្វើឡើង​នៅ​ក្រុង Suva កាលពី​ថ្ងៃ​ចន្ទ អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​និង​សេវាកម្ម​វេជ្ជសាស្ត្រ​ប្រទេស​ហ្វី​ជី​លោក Alex O’Connor បាន​មានប្រសាសន៍ថា ជំនួយ​ដល់​ពលរដ្ឋ​ហ្វី​ជី​រាល់​រូប ដែល​ត្រូវការ​ជា​ចាំបាច់​គឺ​បង្ការ​ជំងឺ​មរណៈ និង​ការផ្លាស់ប្តូរ​បែបបទ​រស់នៅ​ជា​ទម្លាប់​ដើម្បី​ជា​ជម្រើស​ប្រកបដោយ​សុខុមាលភាព​ព្រមទាំង​អាយុ​យឺនយូរ​។

​លោក O’Conner បាន​បន្ថែមថា ការ​អាស្រ័យ​ជាតិ​ស្ករ ប្រេង និង​អំបិល​ច្រើន​ហួសកំណត់​បាន​កើនឡើង​នូវ​ហានិភ័យ​នៃ​ការធ្លាក់​ខ្លួន​ឈឺ មាន​ដូច​ជា​លើស​សម្ពាធ​ឈាម ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​។

ជំងឺ​ដែល​មិន​បង្ក​កា​រា​ចម្លង​រាលដាល NCDs ប៉ះពាល់​ដល់​កម្រិត​ផលិតភាព​ព្រមទាំង​ប៉ះពាល់​ដល់​គុណភាព​នៃ​ជីវិត​រស់នៅ​របស់​មនុស្ស​គ្រប់គ្នា​។

​ការបាត់បង់​ផ្នែក​ហិរញ្ញវត្ថុ​តាម​ការប៉ាន់​ស្មាន​និង​ការ​អន្តរាយ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​ទឹក​នោម​ផ្អែម នៅក្នុង​ប្រទេស​ហ្វី​ជី កើនឡើង​ដល់​ទៅ​១២៤​ដុល្លារ​ហ្វី​ជី​(​ប្រមាណ​៥៩​លាន​ដុល្លារ​អា​មេ​រិ​ក​)​នៅ​ឆ្នាំ​២០១៤ ដោយ​អ្នកជំនាញ​ផ្នែក​សុខាភិបាល​ប្រកាស​ពី​ភាព​ដ៏​បន្ទាន់​ចាំបាច់ ដើម្បី​ធ្វើការ​ពិនិត្យមើល​ឡើងវិញ​ចំពោះ​បែបបទ​ជីវិត​រស់នៅ​និង​ទម្លាប់​នៃ​ការបរិភោគ​។

បើ​ពិនិត្យមើល​វ័យ​ដែល​អាច​រស់នៅ​យឺនយូរ ជា​លើក​ចុងក្រោយបង្អស់​នៅ​ទូទាំង​ពិភពលោក​នោះ​បង្ហាញ​ឲ្យ​ឃើញថា​ប្រទេស​ហ្វី​ជី មាន​អត្រា​មរណៈ​ខ្ពស់​ដោយសារតែ​ជំងឺ​ទឹកនោមផ្អែម ដោយមាន​អត្រា​ស្លាប់​១៨៨​ភាគ​១០០.០០០​នាក់៕
ស៊ី​ន​ហួ​