ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​អង់គ្លេស ធ្វើការ​ពិសោធន៍​ទៅលើ​ពេលវេលា​ជាក់ស្តែង ដើម្បី​ប្រយុទ្ធ​ទប់ទល់​នឹង​អាកា​រៈ​ជំងឺ​ភ្លេចភ្លាំង​បាត់បង់​ការចងចាំ

អ្នក​រង​អាកា​រៈ​ភ្លេចភ្លាំង​បាត់បង់​ការ​ចងចាំ dementia ប្រមាណ​១០០​នាក់​នៅ​ប្រទេស​អង់គ្លេស នឹង​ចូលរួម​ការពិសោធន៍​សាក​ល្បង​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជាមួយ​ការប្រើប្រាស់​ពេលវេលា​នៃ​ការ​ធ្វើ​ដំណើរ​ជាក់ស្តែង​ដើម្បី​ជួយ​រំលឹក​ឡើងវិញ​ នូវ​ការ​ចងចាំ​ដែល​ត្រូវ​បាត់បង់​តាមរយៈ​ប​ច្ចេ​កវិ​ទ្យា​ហៅថា “Virtual Reality time travel” ដែល​ការលើកឡើង​នេះ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​។

ឧបករណ៍​ដែល​ពាក់​នៅលើ​ក្បាល​ហៅថា Virtulal Reality (VR) នោះ អនុញ្ញាត​ឲ្យ​មនុស្ស​ផង​ទាំងឡាយ​ដែល​រង​អា​ការៈបាត់បង់​ការចង​ចាំ​ភ្លេចភ្លាំង​ទស្សនា​ភាពយន្ត​ដែល​នាំ​ឲ្យ​ពួកគេ​ប្រៀបដូចជា​បាន​ទៅកាន់​ទីកន្លែង​សម្រាក​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ នៅ​ហាង Candy store ណាមួយ​កាលពី​ទសវត្ស​ឆ្នាំ​១៩៤០ ឬ​ហៅ​ចូលរួម​ពិធី​រាំរែក​តាម​ដងផ្លូវ Street Party នា​ទសវត្ស​ឆ្នាំ​១៩៥០​ដើម្បី​រំលឹក​ឃើញ​ការគិត​ ឬ​ កើត​អារម្មណ៍​រំភើប ហើយ​ជួយ​ធ្វើ​ឲ្យ​អ្នកជំងឺ​វិល​មក​ផ្សារភ្ជាប់​ទៅនឹង​សាច់ញាតិ​និង​អ្នក​ថែទាំ​វិញ​។

ជំងឺ dementia នេះ​កើត​មាន​មក​ពេល​ដែល​ខួរក្បាល​រង​អន្តរាយ​ដោយសារតែ​អាកា​រៈដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ឬ​ជំងឺ​មានដូចជា Alzheimer’s​។ មនុស្ស​ដែល​កើត​អាកា​រៈ​ភ្លេចភ្លាំង​បាត់​ការចងចាំ dementia ហើយ​នោះ​តែងតែ​លែង​ចងចាំ​និង​ពិបាក​នឹកគិត ពិបាក​ដោះស្រាយ​បញ្ហា​ឬ​ការប្រើ​ភាសា​។

មាន​មនុស្ស​៨៥០.០០០​នាក់ ដែល​កើត​ជំងឺ​ប្រភេទ​នេះ នៅ​ប្រទេស​អង់គ្លេស ដែល​ចំនួន​តាម​ការប៉ាន់​ស្មានថា​មាន​ដល់​ទៅ​១​លាន​នាក់​នៅ​ឆ្នាំ​២០២៥ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​សមាគម​សប្បុរស​មួយ​ឈ្មោះ The Alzheimer’s Society៕
​រ៉​យ​ទ័​រ