ព័ត៍មានទាន់​ហេតុការណ៏
Search

ភាគខាងត្បូង​វៀតណាម រាយការណ៍​ពី​ការ​ស្លាប់​ដោយសារ H1N1 មួយ​ករណី​ថ្មី​ទៀត

សំណាក​ទាំងឡាយ​ដែល​បាន​យក​មក​ពី​បុរស​អាយុ​៦៩​ឆ្នាំ​ម្នាក់ ដែល​បាន​ស្លាប់​កាលពី​ថ្ងៃទី​៣០ ខែមិថុនា បាន​ធ្វើ​តេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​វីរុស​ផ្តាសាយ H1N1 ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័​រ​នៅ​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម ។ នេះ​បើ​យោង តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរ​សុខាភិបាល​ប្រចាំ​ក្រុង​កាលពី ថ្ងៃ​ព្រហស្បតិ៍​។

​បុរស​នោះ​មកពី​ខេត្ត Ca Mau ភាគខាងត្បូង​វៀតណាម​បានទទួល​មរណភាព​ហើយ​គឺជា​ករណី​បាត់បង់​ជីវិត​លើក​ទី​បួន ដោយសារ​វីរុស​ផ្តាសាយ​បក្សី H1N1 នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស រាប់​ចាប់​តាំងពីដើម​ឆ្នាំនេះ​មក​។

កាលពី​ខែ​មុន​មន្ទីរពេទ្យ Tu Du Hospital ក្រុង​ហូជីមិញ បានធ្វើ​កំណត់ត្រា​ឃើញ​មាន​ករណី​ជាប់​ការសង្ស័យ​និង​អះអាងថា​កើត​ផ្តាសាយ​បក្សី H1N1 មាន​ដល់​ទៅ​២៨​ករណី​។ ក្នុងនោះ​មាន​១៦​ករណី​ត្រូវបាន​អះអាង​និង​មាន​ស្លាប់​៣​នាក់​។

វៀតណាម​ធ្លាប់​ប្រទះ និង​ជំងឺ​រាតត្បាត H1N1 នេះ​នៅ​ឆ្នាំ​២០០៩ ដោយមាន​ជាង​៩.០០០​ករណី​នៃ​មនុស្ស​ដែល​ឆ្លង ជំងឺ​និង​មាន​បាត់​បង់ជីវិត​ជិត​២០​នាក់​ក្នុង​រយៈពេល​៤​ខែ​នៃ​ឆ្នាំ​នោះ​។

នៅក្នុង​ប្រទេស​ត្រូ​ពិ​ក​ដូចជា​វៀតណាម ផ្តាសាយ​បក្សី​តែ​ងធ្វើ​ចរាចរ​វិលវល់​នៅ​ស្ទើរ​ពេញ​រយៈពេល​មួយឆ្នាំ ដោយ​ធម្មតា​វា​តែងតែ​កើតឡើង​យ៉ាងធ្ងន់ធ្ងរ​នា​រដូវភ្លៀង​។ វីរុស H1N1 បណ្តាល​ឲ្យ​មានការ​ឆ្លង​ដល់​ប្រព័ន្ធ​ដង្ហើម​៕
ស៊ីន​ហួ