ព័ត៍មានទាន់​ហេតុការណ៏
Search

ការសិក្សា​ស្រាវជ្រាវ​នៅ​អ៊ីស្រា​អែល បង្ហាញ​ឲ្យ​ឃើញថា ការផឹក​ទឹក​ដែល​ចម្រាញ់​ពី​ទឹកសមុទ្រ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​បេះដូង

ការសិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​មួយ​នៅ​អ៊ីស្រា​អែល​កាលពីពេល​ថ្មីៗ​នេះ ​បានបង្ហាញ​ឲ្យ​ឃើញថា មនុស្ស​ផង​ទាំងឡាយ​ដែល​ផឹកទឹក​ចម្រាញ់​ពី​ទឹកសមុទ្រ​ទំនងជា​ឈានទៅ​កើត​ជំងឺ​បេះដូង​បាន​។

ហេតុផល​នោះគឺ​ មិន​មាន​ជាតិ​រ៉ែ ម៉ាញេស្យូម នៅក្នុង​ទឹក​ដែល​ចម្រាញ់​ពី​ទឹកសមុទ្រ​។ ម៉ាញេស្យូម​មាន​សារៈសំខាន់​ដល់​ការ​ប្រព្រឹត្តទៅ​នៃ​មេ​តា​បូ​លិ​ក​ដល់​ទៅ​៣០០​មុខ រួមទាំង​ធ្វើ​និយ័តភាព​ទៅលើ​សរសៃឈាម​និង​ការផលិត​ជា​អាំង​ស៊ូ​លីន​។ នេះ​បើ​យោងតាម​ការផ្សាយ​ចេញពី The Isradi Channel 12 កាលពី​ថ្ងៃ​ពុធ​។

​ការសិក្សា​ស្រាវជ្រាវ​ក្នុង​មាត្រដ្ឋាន​ទ្រង់ទ្រាយ​ធំ ត្រូវ​បាន​ផ្តោត​ទៅ​លើ​ទិន្នន័យ​បាន​មក​ពី​អង្គការ Health Service Organization ដ៏​ធំ​ជាង​គេ​បង្អស់​របស់​រដ្ឋ​ឈ្មោះ​ហៅថា Clalit និង​ធ្វើការ​ដឹកនាំ​ស្រាវជ្រាវ​ពី​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០១៣​ជាមួយនឹង​អ្នកចូលរួម​១៧៨.០០០​នាក់ អាយុ​ពី​២៥​ដល់​៧៦ឆ្នាំ៕
ស៊ី​ន​ហួ