ព័ត៍មានទាន់​ហេតុការណ៏
Search

បើទោះជា​កើត​អាកា​រៈ​ស្ត្រូ​ក តូចតាច​ក៏ដោយ​ជា​ចាំបាច់ ត្រូវតែ​​ប្រញាប់ប្រញាល់​ស្វែងរក​ការព្យាបាល​ឲ្យ​ទាន់ពេលវេលា

អាការៈ​កើត​ស្ត្រូ​ក​តិចតួច​ហៅថា “Minor Stroke” និង “Mini-Stroke” ឬ​អាកា​រៈ TiAs (transient ischemic attacks) ជា​ចាំបាច់​ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ដោយ​ស្វែងរក​ការពិនិត្យ​ព្យាបាល​ឲ្យ​ទាន់ពេលវេលា​ដូចគ្នា​នឹង​អា​ការៈ​កើត​ស្ត្រូ​ក​ធ្ងន់ធ្ងរ​ ឬ​ ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ដ៏​សែន​គ្រោះថ្នាក់​។ ប៉ុន្តែ​យុទ្ធនា​ការអប់រំ​សាធារណៈ​នៅ​ចក្រភព​អង់គ្លេស ទទួល​ជោគជ័យ​ត្រឹម​តិចតួច​តែប៉ុណ្ណោះ​ទេ ចំពោះ​សាធារណជន​ដែល​ធ្វើ​សកម្មភាព​បាន​យ៉ាង​រហ័ស បន្ទាប់ពី​ព្រឹត្តិការណ៍​នេះ​បាន​កើតឡើង​ហើយ​។

លោក Roth Well អ្នកដឹកនាំ​ការសិក្សា​ស្រាវជ្រាវ​មួយ​នៅក្នុង​យុទ្ធនាការ​ខាងលើ​នេះ​ បាន​លើក​ឡើង​ថា ប្រសិនបើ​អ្នក​កើត​អាកា​រៈ​ស្ត្រូ​ក​តិចតួច​វា​ជា​ព្រឹត្តិការណ៍​ព្រមាន​មួយ​ដែលជា​ហានិភ័យ​នៃ​អាកា​រៈ​ស្ត្រូ​ក​ដ៏​ធំ​មួយ​អាច​នឹង​កើតឡើង​នៅក្នុង​សប្តាហ៍ ​បន្ទាប់មកទៀត អាចមាន​ដល់​ទៅ​១០​ភាគរយ ប្រសិនបើ​អ្នក​មិន​ធ្វើការ​ព្យាបាល​។ ទោះជា​យ៉ាងណា​ក៏​ហានិភ័យ​ធ្លាក់ចុះ​ទៅវិញ​ដល់​ទៅ​៨០​ភាគរយ ប្រសិនបើ​ធ្វើការ​ព្យាបាល​ដ៏​សាមញ្ញ​ដែល​ត្រូវបាន​ចាប់ផ្តើម​ធ្វើឡើង​យ៉ាង​បន្ទាន់​។

ប្រសិនបើ​អ្នក​ស្រាប់តែ​ភ្លាមៗ​នោះ កើតមាន​រោគ សញ្ញា​ប៉ះពាល់​ដល់​បញ្ហា​ប្រសាទ (neurologycal Symptions) មួយរយៈ​ដែល​កន្លងមក​មិនដែល​ធ្លាប់​កើតមាន​សូម​កុំ​អូសបន្លាយ​ពេលវេលា​ឲ្យ​សោះ​ប្រញាប់​ទៅធ្វើ​ការពិនិត្យ​សុខភាព​ភ្លាម​ទៅ​។

អ្វីដែល​សំខាន់​ហើយ​ត្រូវធ្វើ​ឲ្យ​បាន​ភ្លាមៗ​ដែល​អ្នក​អាចធ្វើ​ដោយ​ខ្លួនឯងបាន​នោះ ប្រសិនបើ​មាន​អាកា​រៈ TIAs នេះ​ហើយ​គឺ​តម្រូវ​ឲ្យ​លេបថ្នាំ Aspirin (​រោគលក្ខណៈ​របស់​វា​នេះ​ដូចគ្នា​ទៅ​នឹង​អាកា​រៈបេះ​ដូង​ធ្វើទុក្ខ “heart attack” ព្រោះ​មាន​អា​ការៈជាប់​សង្ស័យ​ដូចគ្នា​។ ចូរ​លេបថ្នាំ Aspirin ភ្លាម ហើយ​ស្វែងរក​ការពិនិត្យ​ព្យាបាល​បន្ទាន់​៕
រ៉​យ​ទ័​រ