ព័ត៍មានទាន់​ហេតុការណ៏
Search

សត្វ​ក្រពើ​អំបូរ​ទឹកប្រៃ​មួយ​ក្បាល​របស់​អូស្ត្រាលី ​ត្រូវ​ចាប់បាន បន្ទាប់ពី​តាម​ប្រមាញ់​រយៈពេល​ឆ្នាំ

ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សត្វ​ក្រពើ​អំបូរ​ទឹកប្រៃ​មួយ​ក្បាល​ ដែលមាន​ទម្ងន់​ ៦០០ គីឡូក្រាម​ ត្រូវបាន​គេ​ចាប់បាន បន្ទាប់ពី​ការ​ប្រមាញ់​រយៈពេល​ប្រាំបី​ឆ្នាំ​នៅក្នុង​ប្រទេស​អូស្ត្រាលី។

សត្វ​ក្រពើ​ ដែល​មាន​ប្រវែង ៤.៧ ម៉ែត្រ​មួយ​ក្បាល​នេះ​ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​អន្ទាក់​មួយ​នៅ​ភាគ​ខាងលិច​ពី​ទីប្រជុំជន Katherine ជា​តំបន់​ដាច់ស្រយាល​ភាគ​ខាងជើង បន្ទាប់ពី​ត្រូវ​បាន​ប្រទះឃើញ​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០១០។

អាជ្ញាធរ​ បាន​ព្យាយាម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ស្វែងរក​ក្រពើ​ដែល​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​អាយុ ៦០ ឆ្នាំ។

​មន្ត្រីជាន់ខ្ពស់​ផ្នែក​សត្វព្រៃ​លោក John Burke បាន​ប្រាប់​ទូរទស្សន៍ ABC ថា “​យើង​បានចាត់ទុក​វា​ជា​សត្វ​ដែល​ពិបាក​ស្វែងរក​វា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ពីព្រោះ​វា​ពិបាក​ក្នុងការ​ចាប់យក​វា​” ។​

លោក Tracey Duldig ប្រធាន​ប្រតិបត្តិការ​សត្វព្រៃ​នៅ​ទីក្រុង Northern Territory បាន​និយាយថា សត្វ​នេះ​ត្រូវបាន​គេ​យកទៅ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ដើម្បី​រក្សា​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​ប្រជាជន​ក្នុង​តំបន់ ។​

លោក Duldig បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​វា​គឺជា​សត្វ​ក្រពើ​ធំជាងគេ​ដែល​បាន​យក​ចេញពី​ទន្លេ Katherine ដោយ​អង្គភាព​ប្រតិបត្តិការ​សត្វព្រៃ​” ។​

អ្នក​អភិរក្ស​សត្វព្រៃ​ចាប់បាន​សត្វ​ក្រពើ​ប្រហែល ២៥០ ក្បាល​ដែលមាន​បញ្ហា​ជា​រៀងរាល់ឆ្នាំ ។​
​សូមបញ្ជាក់ថា ចំនួន​សត្វ​ក្រពើ​បាន​កើនឡើង​ចាប់តាំងពី​ពួកវា​ត្រូវបាន​គេ​ប្រកាសថា​ជា​ប្រភេទ​សត្វ​ដែល​ត្រូវបាន​ការពារ​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ខណៈ​ដែល​ការសម្លាប់​ពពួកសត្វ​ក្រពើ​វ័យ​ចំណាស់​មួយ​នេះ​កាលពី​ឆ្នាំមុន​បាន​ហៅ​ការអំពាវនាវ​ឲ្យ​ទប់ស្កាត់​ចំនួន​ការរស់រាន​របស់​ពួកវា៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684