ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ស្រី​សិច​ស៊ី វីន លី​ឡា ត្រូវ បេន​នី យ៉ាំង ទម្លាយ​រឿង​លើ​​គ្រែ​១​យប់​៧០០​ដុល្លារ

ភ្នំពេញ ​៖ ថ្មីៗ​នេះ​បាន​ផ្ទុះ​ព័ត៌មាន​ដ៏​រសើប​រវាង​តារា​សម្តែង​ស្រី​ស្រស់ស្អាត​ចំនួន​២​រូប​គឺ​កញ្ញា វីន លី​ឡា និង​កញ្ញា បេន​នី យ៉ាំង ខណៈ​ដែល​សង្គ្រោះ​នេះ ​កំពុងតែ​កើន​កម្ដៅ​ស្មើ​នឹង​ភ្នំភ្លើង​រាប់ម៉ឺន​អង្សា​។​ជម្លោះ​រវាង​ពួកគេ​ទាំងពីរ​គឺ​ផ្តើមឡើង​ដោយ​ការនិយាយ​ហែកហួរ​គ្នា​ទៅវិញទៅមក​បង្ក​ឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

បើ​ផ្អែក​តាម​សារ​ឆ្លើយឆ្លង​គ្នា​នោះ ​គឺ​តារា​ស្រី​កញ្ញា វីន លី​ឡា ត្រូវបាន​តារា​ស្រី​កញ្ញា បេន​នី យ៉ាំង ប្រកាស​ហែកកេរ្តិ៍​ជា​សាធារណៈ​ថា ​នាង​ជា​តារា​ស្រី​ដែល​លក់ខ្លួន​ឲ្យ​ប្រុសៗ​ក្នុង​១​យប់​តម្លៃ​៧០០​ដុល្លារ​។​ ចំណែកឯ​តារា​ស្រី​កញ្ញា បេន​នី យ៉ាំង ក៏ត្រូវ​បាន​ស្រី​ស្រស់ វីន លី​ឡា ទម្លាយ​បកអាក្រាត​វិញ​ថា ​នាង​មានកូន​ក្នុង​ផ្ទៃ ​ប៉ុន្តែ​ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន​ក៏​ត្រូវ​បាន​រលួត​ទៅវិញ​។​

ឆ្លើយតប​និង​ការចោទប្រកាន់​រឿង​សេព​គ្រឿងញៀន​រហូត​រលូត​កូន​ពី​ផ្ទៃ​នេះ​ដែរ​ តារា​ស្រី បេន​នី យ៉ាង ក៏បាន​ចេញ​ឃ្លី​ប​វីដេអូ​ឆ្លើយតប​ និង​លើកឡើងថា​ មនុស្ស​នៅពេល ដែល​ជេរ​គេ​ដៀល​គេ​ទាំង​គ្មាន​ភស្តុតាង​ច្បាស់លាស់​នោះ ​បានន័យថា រឿង​ទាំង​ប៉ុន្មាន​គឺជា​រឿង​វា​ហើយ តែបើ​អញ​វិញ​គឺ​ដៀល​ងែ​ង​តែ​រឿង​ណា​អញ​ដឹងថា​ពិត ហើយ​បង្ហាញ​អោយគេ​ឃើញ​ពិតតែ​ប៉ុណ្ណោះ​។ ជាក់ស្ដែង​ដូច​អញ​ដៀល​ក្បាល​ងែ​ង​រឿង​ទៅ​ដេក​មួយ​គេ​តាម​ឆាត​នឹង​ចឹ​ង ដេកចាំ​ភ្ញៀវ​ខ​លរ​កលោក​អើយ ឃើញ​អញ​ដៀល​តែ​រឿង​នឹង​ទេ​។​

បេន​នី យ៉ាំង បាន​បន្តថា​ មកពី​អញ​មាន​ភស្តុតាង​នោះ​អីចុះ​ងែ​ង​និយាយ​អញ​ណា​ផុស តាំង​ផុស​ដែរ​មក​មី​កឺ​កឺ​៧០០​ដុល្លារ​។ អញ​អត់​ចេះ​របៀប​ចេញ​មក​ព្រៃ​រក​ក្បាល​កន្ទុយ​អត់​ឃើញ​ដូច​ងែ​ង​ចឹ​ង​ទេ​។ ពិត​អញ​ថា មិន​ពិត​អញ​មិន​និយាយ​ចង់​ឈ្នះ​អញ​ព្យាយាម​ដោយ​សមត្ថភាព​ស្អី​ដែល​ឈ្នះ​ដោយ​សម្តី​ខ្លួនឯង​ដូច​ងែ​ង​អញ​មិន​ធ្វើ​ទេ​នាំ​ថោក និយាយ​ភាសា​ចេះដឹង​ចឹ​ង​ស្ដាប់​យល់​អត់​នឹង​ហា lyla vin សត្វ​សំផឹង​។​

បេន​នី យ៉ាំង និយាយទៀតថា ​ភស្តុតាង !​សុំទោស​ចា៎​ខ្ញុំ​នៅតែ​ផុស​នៅតែ​ស៊ែរ​ព្រោះតែ​នាង​រករឿង​ដាក់ខ្លួន​មុន​ម្ដង​ជា​ម្ដង​មិនចេះចប់ ដៀល​គេ​ទាំង​មិន​មើលខ្លួន​និយាយ​ឡើងដល់​ម្ដាយ​ឪពុក​ខ្ញុំ ព្រោះ​មាត់​មក​ដូច​ឆ្កែ​សម្តី​រក​ការពិត​គ្មាន សុទ្ធ​តែមាន​គេ​ឆាត​ទៅ​ថា​ឯង​នឹង​ចេះ​ចុះ​ហាហា។ ​និពន្ធ​បាន​ភ្លាម តែ​ភស្តុតាង​ខ្ញុំ​នេះ​វា​យូរ​មក​ហើយ​មិនមែន​ទើប​មានរឿង​គេ​ឆាត​មក​ទេ​ណា អា​ខោ​ន​នេះ​ពិត​ពិត​បេ​បេ​..​ចងកម្ម​មួយទៀត​គឺ​រឿង​ប្រមាថ​ក្មេង​នឹង​ហ្មង​…..​។​
​តារា​សម្តែង​សិច​ស៊ី​កញ្ញា បេន​នី យ៉ាំង បន្ថែមទៀតថា មិនមែន ហង​មិន​ចប់​នឹង​យើង​ទេ មី​ខ្លាំង​តែ​មាត់ មិនដឹង​មីណា​ទេ​បានតែ​និយាយ​រក​ប្ដឹង​គេ​តែ​អត់​ឃើញ​សោះ​ថា​ធ្វើ​អី​គេ​បាន​បើ​ថា​ធ្វើ​មិន​បានទេ​ដេរ​មាត់​ឆ្កែ​ងែ​ង​អោយ​ជិត​ទៅណា​កុំ​ប្រឹង​ព្រុស​អញ​វា​ថ្លង់ 700$ 1h body sell free delivery​។​ សុំទោស​បងប្អូន​ដែល​ខ្ញុំ​នៅតែ​ស៊ែរ​មិនទាន់​សូវ​ចង់​ចប់​តែ​ខ្ញុំ​គ្រាន់តែ​អោយ​វា​ដឹងថា​ការប្រមាថ​មើលងាយ​ដៀល​គេ​នេះ​មិនមែន​គេ​មិនដឹង​រឿង​យើង​ថា​យើង​យ៉ាង​មិច​ទេ គ្រាន់តែ​គេ​មិន​ធ្វើ​ដូច​យើង គេ​មិន​ជាន់ឈ្លី​អ្នកណា​ដូច​យើង​ទេ តែបើ​យើង​ជាន់​គេ​គឺថា​យើង​នឹង​ទទួលបាន​បែបណា​វិញ​។​

ទន្ទឹមគ្នា​នៃ​អា​យ៉ៃ​ឆ្លើយឆ្លង​មិនមាន​នរ​ណា​ព្រម​ទទួលខុស​នេះដែរ​ បច្ចុប្បន្ន​គេ​កត់សម្គាល់ឃើញ​ភាគី​ជម្លោះ​ទាំងពីរ​នៅតែ​បន្ត​ការចេញ​ជា​ឃ្លី​ប​វីដេអូ​និយាយ​ហែកកេរ្តិ៍​គ្នា​ជា​បន្តបន្ទាប់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ ខណៈ​ករណីនេះ​ត្រូវ​ទស្សនិកជន​ជាច្រើន​កំពុង​រិះគន់​ទង្វើ​​តារា​ស្រី​ទាំង​ពីររូប​គឺ​កញ្ញា បេន​នី យ៉ាំង និង វីន លី​ឡា ដោយ​គិតថា​ជា​ទង្វើ​​ខ្វះ​សីលធម៌​និង​បំពុលសង្គម​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684