ព័ត៍មានទាន់​ហេតុការណ៏
Search

កក្រើក​ផ្សារ​ទំនើប​អ៊ី​អន​ ជាមួយ​វត្តមាន​តារា​ថៃ​ក្នុង​រឿង​ បុព្វេសន្និវាស កញ្ញា Bella នា​ឱកាស​ខួប​៣​ឆ្នាំ​របស់​PNN

ភ្នំពេញ ​៖​ គិត​មកទល់​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​PNN​ ដែល​កំពុងតែ​ទទួល​បាន​ការ​គាំទ្រ​ និង​ពេញនិយម​ពី​សំណាក់​ទស្សនិកជន​ គឺ​បាន​បើក​ដំណើរការ​ផ្សាយ​បម្រើ​អារម្មណ៍​ប្រិយមិត្ត​មាន​រយៈពេល​៣​ឆ្នាំ​មក​ហើយ​។​ ខណៈ​វិស័យ​ភាពយន្ត ​ដែល​ត្រូវ​បាន​ផលិត​យក​មក​ចាក់​បញ្ចាំង​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​PNN​ ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​គួរ​ឲ្យ​កត់សម្គាល់​ផង​នោះ។

ជាមួយគ្នា​នេះ​ដើម្បី​ជា​ការ​អបអរ​នៃ​ការ​គម្រប់​ខួប​៣​ឆ្នាំក្រោយ​ពេល​បើក​ដំណើរការ ​ដោយ​ជោគជ័យ​របស់​ខ្លួន​ ស្ថានីយ​ទូរទស្សន៍​PNN​ ក៏បាន​អញ្ជើញ​តារា​សម្តែង​ស្រី​មាន​ឈ្មោះ​ល្បី​ក្នុង​រឿង បុព្វេសន្និវាស​គឺ​កញ្ញា Bella រួមជាមួយ​វត្តមាន​របស់​តារា​សម្តែង​ខ្មែរ​ល្បីៗ​ជា​ច្រើន​រូប​ដើម្បី​បង្ហាញ​វត្តមាន​ឡើង​សម្តែង​-​ច្រៀង​បម្រើ​អារម្មណ៍​ទស្សនិកជន​អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុ​ជា​ នា​ល្ងាច​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨​ បង្ក​ឲ្យ​មាន​បរិយាកាស​សប្បាយរីករាយ ​និង​កក្រើក​ពេញ​ផ្សារ​អ៊ី​អន​២​ផង​ដែរ។

តាម​ការ​កត់សម្គាល់​ក្នុង​កម្មវិធី​ពិសេស ​គឺ​ជំនួប​តារា​PNN​ឆ្នាំ​២០១៨​ និង​ពិធី​អបអរ​ខួប​៣​ឆ្នាំ​របស់​ស្ថានីយ​ទូរទស្សន៍​PNN​ ដែល​បាន​រៀបចំ​ធ្វើឡើង​នៅ​ផ្សា​ទំនើប​អ៊ី​អន​២(​សែន​សុខ​)​នោះ​ គេ​​សង្កេត​ឃើញ​មាន​វត្តមាន​តារា​សិល្បៈ​ខ្មែរ​ល្បីៗ ​និង​តួ​សម្តែង​ខ្សែភាពយន្ត​របស់​ស្ថានីយ​ទូរទស្សន៍​PNN​យ៉ាងច្រើន​កុះករ​នាំគ្នា​ចូលរួម​មានដូចជា ​៖ លោក ខាត់ វៃ​ហាំង​,​កញ្ញា យូ​ប៊ិន អេ​ត​វីន ,​លោក យឹម ណា​រ៉ា ,​កញ្ញា​ជី​មមី ,Perth Mai ,​ឌី​ឌី ,​ក្រុម​តារាចម្រៀង Original Song Sma ll World Small Band និង​តារា​ប្រុស​-​ស្រី​ក្នុង​រឿង​ភាគ​ល្បីៗ​ជាច្រើន​ទៀត​របស់​PNN។ ជាពិសេស​វត្តមាន​តារា​សម្តែង​ថៃ​ដ៏​ល្បី​គឺ​កញ្ញា បេឡា រ៉ានី។

សូម​បញ្ជាក់​ថា ​ស្ថានីយ​ទូរទស្សន៍​PNN​ បាន​ចាប់ផ្តើម​ដំណើរការ​ផ្សាយ​ កាលពី​ថ្ងៃទី​១១ ​ខែកក្កដា ឆ្នាំ​២០១៥​ ដែល​គិត​មក​ទល់​ពេលនេះ ​គឺ​មាន​រយៈពេល​៣​ឆ្នាំ​គត់​ក្នុង​នោះ ​PNN​ក៏បាន​បង្កើត​កម្មវិធី​ជាច្រើន​មាន​ទាំង​កម្មវិធី ព័ត៌មាន ,​កម្មវិធី​កម្សាន្ត និង​កម្មវិធី​អប់រំ​ជាដើម។ ម្យ៉ាងទៀត​PNN តែងតែ​លើក​ស្ទុយ​នូវ​ខ្សែភាពយន្ត​រឿង​ភាគ​ខ្មែរ​ដោយ​ផ្តល់​ឱកាស​ដល់​ផលិតករ​ខ្មែរ​បង្កើត​នូវ​ស្នាដៃ​ថ្មី​ និង​បាន​លើកស្ទួយ​រឿង​ប្រលោមលោក​ព្រមទាំង​រឿងព្រេង​ខ្មែរ​មក​ផលិត​ចេញ​ជា​ខ្សែភាពយន្ត​ភាគ​ចាក់​ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ទៀត​ផង៕ ​


TAG