ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់

បាត់ដំបង ៖ ម៉ូតូ​២​គ្រឿង​បើកបរ​ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន ​បាន​បុក​គ្នា​បណ្តាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រង​របួស​ធ្ងន់​ ខណៈ​ដែល​ភាគី​ទាំង​២​បើកបរ​ក្នុង​ល្បឿន​លឿន និង​ខ្វះ​ការប្រុងប្រយ័ត្ន​។

​ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤និង៣០​នាទី​ល្ងាច ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុង​ក្រុម​ទី​១៤ ភូមិ​ភ្នំ​សំពៅ​លិច ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។

លោក ម៉ី ឆេង​លី នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភ្នំ​សំពៅ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​ដោយ​ឡើង​ជែង​គោយន្ត​មួយ​គ្រឿង​ក៏បាន​ទើប​ប្រទះ​រ៉េ​ចង្កូត​ជា​មួយនឹង​ម៉ូតូ​១​គ្រឿង​ទៀត​បើកបរ​ក្នុង​ទិសដៅ​ផ្ទុយគ្នា​ហើយ​បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​វេលា​ម៉ោង​៧​យប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។

លោក ម៉ី ឆេង​លី បាន​បញ្ជាក់​ថា ជនរងគ្រោះ​ឈ្មោះ រិ​ទ្ធិ គឹម​ហឹ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជា​សិស្ស​រស់នៅ​ភូមិ​ក្រពើ​កើត ឃុំ​ភ្នំ​សំពៅ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​C១២៥ ស៊េរី​២០១៥ ពណ៌ក្រហម ​ពាក់​ស្លាក​លេខ បប​១V-០៧៨៧​។ រីឯ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ម្នាក់ទៀត​ឈ្មោះ​យឿ​ង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើស្រែ​រស់នៅ​ភូមិ​ធ្ងើ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់​ជាមួយគ្នា បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​C១២៥ ស៊េរី​២០១៨ ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​។​

បច្ចុប្បន្ន​មធ្យោបាយ​ទាំង​២​គ្រឿង​សមត្ថកិច្ច​អូស​យក​មក​រក្សាទុក​នៅ​អធិការ​ស្រុក​បាណន់ ឯ​សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕