ព័ត៍មានទាន់​ហេតុការណ៏
Search

សាលា​អន្តរជាតិ​សិង្ហ​បុរី SIS​ជំរុញ​ដល់​សិស្សានុសិស្ស​ឲ្យ​ចាប់អារម្មណ៍​ខិតខំ​សិក្សា​លើ​មុខ​វិទ្យា​គណិតវិទ្យា

ភ្នំពេញ ៖ ​សាលា​អន្តរជាតិ​សិង្ហ​បុរី SIS បាន​វិនិយោគ​លើ​វិស័យ​អប់រំ​ចាប់ពី​ឆ្នាំ​២០០២​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្នុង​ការ​អភិវឌ្ឍន៍​និង​ជួយ​ពង្រឹង​ធនធានមនុស្ស​នៅ​កម្ពុជា​បច្ចុប្បន្ន​សាលា SIS បាន​កំពុង​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​សិស្សានុសិស្ស​ឲ្យ​ចាប់អារម្មណ៍​ខិតខំ​សិក្សា​លើ​មុខ​វិទ្យា​គណិតវិទ្យា​។

លោកស្រី ងឿ​ន ផ​លី្ល​ន​ពោធិ​តា នាយិកា​សាលា​អន្តរជាតិ​សិង្ហ​បុរី​SIS បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គោលបំណង​ក្នុង​ការ​បង្កើត​សាលា​អន្តរជាតិ​សិង្ហ​បុរី SIS​នេះ​ឡើង​ គឺ​ទី​១​ក្នុង​ទស្សនវិស័យ​ចង់​ផ្តល់​ឲ្យ​អនាគត​កូន​ខ្មែរ​ទទួល​បាន​ការសិក្សា​មួយ​ប្រកប​ដោយ​គុណភាព វិន័យ អប់រំ​ខ្ពស់ សុជីវធម៌​ក្នុងការ​រស់នៅ​។

លោកស្រី​ជឿជាក់​ថា “​អាណាព្យាបាល​សិស្ស​ទាំង​អស់ចង់​ផ្ញើ​សាលា​ណាមួយ​ដែល​គាត់​អាច​មាន​ភាព​កក់ក្តៅ​និង​មាន​ទំនុកចិត្ត ជាក់ស្តែង​សាលា​SIS យើង​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​តា​ម​ដាន​ទៅលើ​ការសិក្សា​ផ្ទាល់​របស់​សិស្ស​មិន​ថា​ តែ​សិស្ស​ពូកែ​ ឬ​ មិន​ពូកែ​នោះ​ទេ​។ ទាក់ទង​នឹង​មុខ​វិទ្យា​គណិតវិទ្យា​វិញ​លោកស្រី​នាយិកា​បាន​សង្កត់ធ្ងន់​ថា មុខវិជ្ជា​គណិតវិទ្យា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្អូនៗ​សិស្សានុសិស្ស​មិន​ត្រឹមតែ​ទៅលើ​ផ្នែក​វិទ្យា​សាស្ត្រ​ទោះបីជា​ចប់​ថ្នាក់​វិទ្យាល័យ​នោះ​គឺ​ត្រូវ​ប្រឡង​ចូល​មហាវិទ្យាល័យ​គឺ​ត្រូវតែមាន​មុខវិជ្ជា​នេះ​មុនគេ។

សាលា​អន្តរជាតិ​សិង្ហ​បុរី SIS​បាន​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​និង​ចំណេះ​ទូទៅ​ខ្មែរ​ចាប់ពី​មេ​ត្ត​យ្យ​ដល់​ថ្នាក់​ទី​១២​ ដោយ​បាន​អនុវត្ត​កម្មវិធីសិក្សា​ដែល​មាន​លក្ខណៈ​ពិសេស​ដោយ​អប់រំ​សិស្ស​ដោយ​ចិត្តមេត្តា​ក្នុងចំណោម​មុខ​វិទ្យា វិទ្យាសាស្ត្រ​ទាំងអស់ សាលា​បាន​បង្រៀន មុខ​វិទ្យា​គណិតវិទ្យា​បន្ថែម​ដល់​សិស្ស​ដោយ​យកចិត្តទុកដាក់​ព្រោះ​ភាគច្រើន​នៃ​ពួកគេ​ក៏ដូចជា​សិស្ស​ដែល​ទើបបាន​ផ្ទេរ​ចូល​ពីសា​លា​ដទៃ​មិនបាន​យល់​ច្បាស់​ពី​វិធាន​ដោះស្រាយ​នឹង​បាន​យល់​ច្បាស់ ទើប​ធ្វើ​ឲ្យ​សាលា​មួយ​នេះ​សំបូរ​ទៅ​ដោយ​សិស្ស​ពូកែ​លើ​មុខ​វិទ្យា វិទ្យាសាស្ត្រ​ពិសេស​គណិតវិទ្យា​និង​រូបវិទ្យា។

ការសិក្សា​ផ្សារភ្ជាប់​និង​ការ​អនុវត្ត​បាន​នឹង​កំពុង​ដឹកនាំ​សិស្ស​ចុះ​ទស្សនកិច្ច​សិក្សា​នៅ​តាម​តំបន់​រាជធានី​សំខាន់​ក្នុង​រាជធានី​ភ្នំពេញ​តាម​បណ្តា​ខេត្ត​នានា​លើ​ទូទាំង​ប្រទេស​និង​បាន​ដឹកនាំ​សិស្សានុសិស្ស​ទៅ​ដក​បទពិសោធន៍​ជាមួយ​សាលា​ជា​ដៃគូ​នៅ​ក្រៅ​ប្រទេស ដូចជា​សិង្ហ​បុរី ម៉ាឡេស៊ី​និង​ថ្នាក់​ភាសា​អង់គ្លេស​ពេញ​ម៉ោង​សហការ​Cambridge ដែល​សញ្ញាប័ត្រ​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ជាង​៣០០​ប្រទេស​។

លោកស្រី​នាយិកា​បាន​ប្តេជ្ញា​ថា “​នឹង​បន្ត​បំរើ​ការងារ​ក្នុង​វិស័យ​អប់រំ​នេះ​ដើម្បី​ផ្ទេរ​ចំណេះដឹង​ដល់​ប្អូនៗ​សិស្សានុសិស្ស​ឲ្យ​បាន​ទទួល​នូវ​ចំណេះដឹង​ពិត ចំណេះដឹង​មួយ​ដែល​គាត់​បញ្ចប់​ការសិក្សា​នៅ​ទី​នេះ​ហើយ​គាត់​អាច​មាន​អនាគត​មួយ​ដែល​ល្អ​”​។ សាលា​អន្តរជាតិ​សឹង្ហ​បុរី SIS ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​បាន​ចូលរួម​អប់រំ​កូន​ខ្មែរ​ជា​ច្រើន​រូប​ឲ្យ​ក្លាយទៅជា​អ្នក​មាន​ចំណេះដឹង​ចំណេះធ្វើ មាន​សម្បទា​រួមរស់​សុខដុម​នៅក្នុង​សង្គម នឹង​អាច​ជា​កម្លាំង​ចលករ​អភិវឌ្ឍន៍​សង្គមមនុស្ស​ស្របតាម​គោលដៅ​អប់រំ​ជាតិ​និង​គោលដៅ​អប់រំ​សម្រាប់​ទាំងអស់គ្នា​។ មក​ទល់នឹង​ពេលនេះ​សិស្សានុសិស្ស​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​SIS​បាន​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​នានា​នឹង​បាន​ក្លាយជា​អ្នកជំនាញ​វិស្វករ វេជ្ជបណ្ឌិត គ្រូពេទ្យ ព័ត៌មាន​វិទ្យា អ្នក​បម្រើការ សេវាកម្ម សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684