ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ប្រកាស​ផ្ទេរ​ចេញ ដាក់​ជំនួស​មកវិញ​ដោយ​អតីត​ប្រធាន​ពន្ធនាគារ​ខេត្តរតនគិរី

កំពង់ស្ពឺ ៖ លោក​ឧ​ត្ត​ម​អគ្គានុរក្ស ថ្នាក់​លេខ​២ កាក់ សា​វ៉ុ​ន ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ថ្នាក់លើ​រៀបចំ​ប្រកាស​ផ្ទេរ​មុខតំណែង​ចេញពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ឲ្យ​ទៅកាន់​តំណែង​ជា​អនុ​ប្រធាន​នាយកដ្ឋាន​ស​ន្តិ​សុខ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួងមហាផ្ទៃ ដាក់​ជំនួស​មកវិញ​ដោយ​ឧ​ត្ត​ម​អគ្គានុរក្ស ថ្នាក់​លេខ​២ ទីន សុវណ្ណនី ជា​អតីត​ប្រធាន​ពន្ធនាគារ​ខេត្តរតនគិរី​។

ពិធី​ប្រកាស​ផ្ទេរ និង​ចូលកាន់​តំណែង​ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​នេះ ធ្វើឡើង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ​បឋមាសាឍ ឆ្នាំច សំ​រឹ​ទ្ឋិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៨​នេះ ស្ថិត​សាលប្រជុំ​សាលាខេត្ត​កំពង់ស្ពឺ ក្រោម​អធិបតីភាព លោក​ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួល​កិច្ចការងារ​ពន្ធនាគារ លោក​សន្តិ​បណ្ឌិត ហេង ហាក់ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក​សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោកឧ​ត្ត​ម​អគ្គានុរក្ស ថ្នាក់​លេខ​១ លោក​សន្តិ​បណ្ឌិត ចាន់ គឹម​សេង អគ្គនាយក នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ ព្រមទាំង​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ អភិបាលរង​ខេត្ត តំណាង​អាជ្ញាធរ​ខេត្ត និង អស់លោក​-​លោកស្រី តំណាង​មន្ទីរ ក្រសួង ស្ថាប័ន​នានា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ព​ន្ធ​នាគារ​ខេត្តកំពង់ស្ពឺ​ជា​ច្រើន​រូប​ទៀត។

សូម​បញ្ជាក់​ថា លោក​ឧ​ត្ត​ម​អគ្គានុរក្ស ថ្នាក់​លេខ​២ ទីន សុវណ្ណនី ជា​អតីត​ប្រធាន​ពន្ធនាគារ​ខេត្តរតនគិរី ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​មកកាន់​មុខតំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ជំនួស​លោក​ឧត្ត​ម​អគ្គានុរក្ស ថ្នាក់​លេខ​២ កាក់ សាវុន ដែល​ត្រូវ​ផ្ទេរ​ទៅកាន់​មុខតំណែង​ជា​អនុ​ប្រធាននាយកដ្ឋាន​ស​ន្តិ​សុខ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​៕