ព័ត៍មានទាន់​ហេតុការណ៏
Search

បន្ដ​ចុះ​យុទ្ធនា​ការឃោសនា​រក​សំឡេងគាំទ្រ​ឆ្នោត ពី​មហាជន​នៅ​មូលដ្ឋាន​ជាង​៤០០០​នាក់v

ត្បូងឃ្មុំ ៖ លោក​អូស្មាន ហាស្សាន់ ប្រធាន​គណៈ​ចលនា​សាសនិក​ឥស្លាម បាន​ថ្លែង​ថា បងប្អូន​ខ្មែរឥស្លាម​ទាំងអស់​បន្ដ​ចុះ​យុទ្ធនា​ការឃោសនា​រក​សំឡេង គាំទ្រ ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​មកដល់​ស្រុក​ពញាក្រែក និង ស្រុក​ត្បូងឃ្មុំ ដោយមាន​ការចូលរួម​ពី គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា សកម្មជន យុវជន​ឥស្លាម​ប្រចាំ​ខេត្ដ​ត្បូងឃ្មុំ លោកគ្រូ អ្នកគ្រូ ចំនួន​៤៩០០ នាក់ នៅ​ឃុំ​ចំនួន​៣ គឺ​ឃុំ​ពពេល ស្រុក​ក្រូចឆ្មារ និង ឃុំ​គរ ព្រមទាំង​ឃុំរកា​រព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ដ​ត្បូងឃ្មុំ។ លោក​ថ្លែង​បែបនេះ​ក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល​នេះ បាន​ប្រ​ព្រឹ​ត្ដ​ទៅ​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ១៥​រោច ខែ​បឋមាសាឍ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៤៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨។

លោក អូស្មាន ហាសាន់ បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​សូមកុំ​ជឿ​តាម​ការ​ញុះញង់ បំបែកបំបាក់​របស់​ជ​ន​អគតិ​មួយ​មួយ​ក្តាប់​តូច ដែល​មាន​ចេតនា​ចង់​បំផ្លិច បំផ្លាញ​សន្តិភាព ស្ថិរភាព​នៅ​កម្ពុជា និង​សូម​អំពាវនាវ​ឲ្យ​ពលរដ្ឋ ទាំងអស់ អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខនេះ ដើម្បី​បន្ត​បោះឆ្នោត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ជា​នាយករដ្ឋមន្ត្រី និង​បន្ដ​ជា​ម្លប់​កក់ក្តៅ​ដល់​យើងទាំងអស់គ្នា​តទៅ​មុខ​ជា​បន្តបន្ទាប់​ទៀត។

លោក​បន្ត​ថា មានតែ​គណបក្ស ប្រជាជន​កម្ពុជា​មួយ​គត់ ដែល​មាន​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា បាន​សាង​គុណបំណាច់​គ្រប់បែបយ៉ាង តាមរយៈ​បម្រើ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ព្រមទាំង​បាន​កសាង អភិវឌ្ឍន៍ រួមសុខ​រួមទុក្ខ ជាមួយ​ប្រជាពលរដ្ឋ កសាង​ការពារ​សន្តិភាព ជូន​ប្រជាជាតិ​។

លោក​បន្ត​ថា ដើម្បី​យើង​បាន​បន្ត​រួមរស់​ក្រោម​ម្លប់​សន្តិភាព ការអភិវឌ្ឍ គ្រប់​វិស័យ និង​ទទួល​បាន​នូវ​ការ​ផ្តល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រតិបត្តិ​តាម​ប្រពៃណី​សាសនា សូម​បង ប្អូន​បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​បាន​បន្ដ​ថា សេរីភាព​ដែល យើង​ទទួល​បាន​ជាង ៣០​ឆ្នាំ​មកនេះ គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា តែ​មួយ​គត់ ដែល​បាន​អភិវឌ្ឍ​ប្រទេសជាតិ​ពី​បាទ​ដៃទទេ ដោយ​ចាប់​ផ្តើម​កសាង ស្តារ និង​ជំរុញ​ការ​អភិវឌ្ឍ​ឲ្យ​មាន​ការ​រីកចម្រើន មាន​អ្វីៗ​គ្រប់បែប​យ៉ាងដូច​សព្វ​ថ្ងៃនេះ ដោយ​មិន​សន្យា​ខ្យល់ ដូច​អ្នកនយោបាយ​ប្រថុយប្រថាន​មួយចំនួន​នោះ​ឡើយ។ គណបក្ស​ប្រជាជន​មាន គោលការណ៍ និង​យុទ្ធសាស្ត្រ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​កិត្តិ​បណ្ឌិត របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជាច្រើន​អាណត្តិ ជាពិសេស​ក្នុង​អាណត្តិ​ទី​៥​នេះ បាន​ជំរុញ ប្រទេសជាតិ​ឲ្យមាន​ការ​អភិវឌ្ឍ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន​,​ថ្នល់​, ផ្សារ ,​សាលារៀន ,​មន្ទីរពេទ្យ​,​វត្ត​អារាម គឺ​ទទួល​បាន​សមិទ្ធផល​ជាច្រើន​កើត ឡើង ជា​ហូរហែ​ជាក់ស្តែង​ផ្ដល់​ការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ​មកដល់​បច្ចុប្បន្ននេះ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684