ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​៤​នាក់ លួច​លក់​គ្រឿងញៀន​ចំណែក​ម្នាក់​ទៀត ​នាំគ្នា​លួច​ជក់​គ្រឿងញៀន​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន

បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​មួយ​ក្រុម​ បាន​ចុះបង្ក្រាប​អ្នកលក់​និង​ជក់​គ្រឿងញៀន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៤​នាក់ លួច​លក់​គ្រឿងញៀន ​ចំណែក​ម្នាក់​ទៀត​ នាំគ្នា​លួច​ជក់​គ្រឿងញៀន​ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១​ថ្ងៃត្រង់ ​ត្រូវ​នឹង​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​មណ្ឌល​២ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

ក្នុង​នោះ​នគរបាល​បាន​ប្រាប់​អ្នក​យក​ព័​ត៌​មាន​ឲ្យ​ដឹង​ថា ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នោះ​បាន​ដោយ​បាន​ទទួល​ព័ត៌មាន​ ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា​ មាន​មនុស្ស​កំពុង​នាំគ្នា​លួច​ជក់​និង​លក់​គ្រឿងញៀន នៅ​ចំណុច​មណ្ឌល​២ ភូមិ​ប្រជា​ធម្ម​លិច ក្រោយពី​នគរបាល​ចុះ​ទៅដល់​កន្លែង​បាន​ឃាត់ខ្លួន​ជន​លួច​ជក់​គ្រឿងញៀន​ម្នាក់​ឈ្មោះ រ័ត្ន ម៉ឺន ភេទ​ប្រុស យក​មក​ប៉ុ​ស្តិ៍​ដើម្បី​សាកសួរ​។

បន្ទាប់មក កម្លាំង​ប៉ុស្តិ៍​បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ​នៅ​ចំណុច​មណ្ឌល​៧ ភូមិ​ប្រជា​ធម្ម​កើត ក៏​ជួប​សង្ស័យ​ពីរ​នាក់​ទៀត ១​មានឈ្មោះ ព្រីង សុខ​ឃា ភេទប្រុស អាយុ២៦ឆ្នាំ អ្នក​ជួញដូរ​គ្រឿងញៀន​រស់នៅ​មណ្ឌល​៧​ភូមិ​ប្រជា​ធម្ម​កើត ២​មានឈ្មោះ ហោ ប៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ ​អ្នក​ជួញដូរ​គ្រឿងញៀន រស់នៅ​មណ្ឌល​៧​ភូមិ​ប្រជា​ធម្ម​កើត បាន​សារភាព​ថា ​ខ្លួន​បាន​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ មូល ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត យក​មក​លក់​បន្ត បន្ទាប់មក​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ឈ្មោះ មូល ភក្តី ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​មណ្ឌល​១០ ភូមិ​ប្រជា​ធម្ម​កើត​រក​ឃើញ​ថ្នាំញៀន​ម្ស៉ៅ​ក្រាម​ ពណ៌​ស​ថ្លា ១​កញ្ចប់​តូច​។

ជនសង្ស័យ​ទាំងអស់ ​ត្រូវ​បាន​បញ្ជូន​មក​ស្នងការ​ហើយ​ បាន​រៀប​ចំ​ឯកសារ​និង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដាក់​ទៅតាម​នីតិវិធី​ច្បាប់​៕