ព័ត៍មានទាន់​ហេតុការណ៏
Search

រឿង សា​រ័ត្ន អាច​យកឈ្នះ Pich Sdar បាន​ឬ​អត់​ក្នុងការ​ជួបគ្នា​នៅ​សង្វៀន​TV5

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា គឺ​រឿង សា​រ័ត្ន ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Pich Sdar នៅក្នុង​កម្មវិធី​ប្រកួត​ប្រដាល់​ជាល​ក្ខ​ណៈ​មិត្តភាព​អន្តរជាតិ​By K. Cement នៅលើ​សង្វៀន​ព្រែកកំពឹស​TV5 នា​យប់​ថ្ងៃ​សៅរ៍​ទី​១៤ ខែ​​កក្កដា​ ឆ្នាំ​២០១៨​នេះ។

រឿង សា​រ័ត្ន និង Pich Sdar ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៧​គីឡូក្រាម ។ Pich Sdar ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ពុំ​ធ្លាប់​ដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក ។​នេះ​បើតាម​ការអោយ​ដឹង​រប​ស់លោក​សេង ក​ដិ​កា អ្នក​គ្រប់​គ្រង់​កម្មវិធី​ប្រដាល់​TV5 ។​

បើតាម​អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត លោក​ថៃ អ៊ូ និយាយ​ឲ្យ​ដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ក្បាច់គុន​ប្រដាល់​ល្អ មិន​ចាញ់​រឿង សា​រ័ត្ន នោះទេ ។ ទន្ទឹមនេះ Pich Sdar មាន​ផ្លែ​ល្អ កណ្តាប់ដៃ និង​ជង្គង់ ក៏​ល្អ​ណាស់ដែរ។​

​Pich Sdar គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​តែ​៦៣​លើក​ប៉ុណ្ណោះ ក្នុងនោះ​ឈ្នះ​៥៤​លើក ចាញ់​០៩​លើក មិនដែល​ស្មើ ខ​ណះ​រឿង សា​រ័ត្ន មាន​ប្រវត្តិ​ប្រកួត​៧៦​លើក ឈ្នះ​៦០​លើក ចាញ់​១៣​លើក និង​ស្មើ​០៣​លើក ។​

រឿង សា​រ័ត្ន ជា​អ្នក​ប្រដាល់​ដែលមាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង រឹងមាំ ស្នៀត​ទាត់ កែង និង ជង្គង់​របស់គេ​ខ្លាំង​ហើយ​លឿន​រហ័ស ។ សា​រ័ត្ន ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មកហើយ ម្ល៉ោះហើយ​បទពិសោធន៍​របស់គេ គឺ​មិនធម្មតា​ឡើយ ។​គេ​ប្រកួត​ចុងក្រោយ​ជាមួយ​ថៃ​នោះ គឺ​វាយ​ឈ្នះ Ou Ranou ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​១៧​មិថុនា​២០១៨។ ចាំមើល រវាង​រឿង សា​រ័ត្ន អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Pich Sdar បាន​ទៀត​ដែរ​ឬ​អត់​នោះ ?៕ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684