ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​ក្រុមការងារ​ ចុះ​ជួយ​ ស្រុក​តំបែរ និង​ស្រុក​កំពង់​សៀម ​ចុះ​ជួប​សំណេះសំណាល​ជាមួយ សមាជិក​បក្ស​នៅ​តាម​បណ្តា​ឃុំ

កំពង់ចាម ​៖​ បន្ទាប់ពី​កម្មវិធី​ពិព័រណ៍​ផ្សារណាត់​ផលិតផល​បន្លែ​សុវត្ថិភាព​នៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ថ្ងៃទី​១២ នៅ​ខេត្តព្រៃវែង លោក វេ​ង សាខុន សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ ស្រុក​តំបែរ​ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​សមាជិក​បក្ស​ទូទាំង​ចំនួន ៣​ឃុំ ជា​បន្តបន្ទាប់ ដើម្បី​ដឹង​ពី​សុខ​ទុក្ខ ​និង​សភាពការណ៍​ នៃ​ការឃោសនា។

លោក សាំង សឿន មេឃុំ​បាន​ឲ្យ​ដឹងថា​ មួយ​សប្តាហ៍​កន្លងមក​នៃ​យុទ្ធនា​ការឃោសនា បោះឆ្នោត​ឃើញថា ​មាន​ស្ថានភាព​ស្ងប់ស្ងាត់​ល្អ មាន​របៀប និង​ដំណើរការ បាន​ត្រឹមត្រូវ​តាម​ការ​គ្រោងទុក​។ ចេញពី​ឃុំ​គោក​ស្រុក លោក​ប្រធាន និង​សហការី​បាន​បន្ត ដំណើរ​មក​ពិនិត្យ តាមដាន​សកម្មភាព​ឃោសនាបោះឆ្នោត​ និង​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​ឃុំ​ចុង​ជា​ច​។ លោក​កាំ​ង វណ្ណឌី បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយ សង្ខេប​ពី​ស្ថានភាព​ទូទៅ​ពី​សន្តិសុខ សង្គម និង​សកម្មភាព យុទ្ធនាការ​ឃោសនាបោះឆ្នោត ជា​រួមមាន​សណ្តាប់ធ្នាប់ និង​មាន​សភាព​ប្រក្រតី គ្មាន​សកម្មភាព​អវិជ្ជមាន​ណាមួយ​កើតឡើង​គួរ​ឲ្យ​បារម្ភ​ទេ​។​

​ក្រសួង បន្តថា ចេញពី​ឃុំ​ចុង​ជា​ច លោក និង​សហកា​រី​បាន​បន្តដំណើរ មក​ពិនិត្យ តាមដាន​សកម្មភាព​ឃោសនាបោះឆ្នោត​និង​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​ឃុំ​ទឹក​ជ្រៅ​។ ​លោក​ហ៊ឹង ម៉េង​ហ៊ាង ប្រធាន​ក្រុម​ប្រក្សាប​ក្ស​ឃុំ​បាន​អាន​មតិ​ស្វាគមន៍ និង​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​ពី ស្ថានភាព​ទូទៅ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជារួម មាន​សភាព​ប្រក្រតី គ្មានអ្វី​កើតឡើង​គួរ​ឲ្យ​បារម្ភ​ទេ​។​

​នា​ឱ​កាស​នោះ លោក​បាន​កោត សរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត​របស់​ប្រធាន អនុប្រធាន​ក្រុមការងារ សមាជិក សមាជិកា​ និង​សកម្មជន​បក្ស​ក្នុង​យុទ្ធនា​ការបោះឆ្នោត​ទទួល បាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។ យក​ឱកាស​ដ៏​មានតម្លៃ​នេះ លោក​បាន​ជម្រាប​ជូន​សមាជិក​បក្ស​ពី​សភាពការណ៍ នយោបាយ សេដ្ឋកិច្ច និង​សង្គម​នាពេល​បច្ចុប្បន្ន​ដែល​កំពុង​មាន​ការ​អភិវឌ្ឍ​យ៉ាង​ល្អ​ប្រសើរ និង​មាន​ចក្ខុវិស័យ​ច្បាស់ លាស់​របស់​សម្តេច​តេ​ជោ​។​

​ជាមួយគ្នានេះ​លោក​ផ្តាំផ្ញើ និង​ណែនាំ​បន្ថែម​ដល់​សមាជិក​ក្រុមប្រឹក្សាឃុំ​ទាំងអស់ នូវ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ទាំង​១១ ចំណុច ទន្ទឹម​នឹង​លោក​បាន​ផ្តាំផ្ញើ​ដល់​សមាជិក​សមាជិកា​នៃ​ក្រុមការងារ​ទាំងអស់ ខិតខំ​អនុវត្តន៍​ការឃោសនាបោះឆ្នោត ទៅតាម​ច្បាប់​ដែល​បាន​កំណត់ ដោយ​ហាម​ដាច់ខាត​មិន​យក​រថយន្ត​រដ្ឋ​មក​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​នេះ ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ដើម្បី​ទប់ស្កាត់​ឲ្យ​ខាង​តែ​បាន​នូវ​រាល់​សកម្មភាព​ញុះញង់ មួលបង្កាច់​បែប​អមិត្ត ក្នុង​ចេតនា​បំផ្លិចបំផ្លាញ​បរិយាកាស​ទាំង​ពេល​ឃោសនា និង​ក្នុងអំឡុងពេល​បោះឆ្នោត និង​ចុងក្រោយ​ឯកឧត្តម​សូម​ឲ្យ​បងប្អូន​សមាជិក​ទៅពិនិត្យ​ក្នុង​បញ្ជី​បោះឆ្នោត និង​អញ្ជើញ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ថ្ងៃទី​២៩ ខែកក្កដា ដែលមាន​លេខ​រៀង​ទី​២០ ឲ្យ​បាន​គ្រប់ៗ​គ្នា​។

ក្រៅពី នេះ​លោក បាន​សំណូមពរ​ដល់​សមាជិក សមាជិកា​ សកម្មជន​បក្ស​ទាំងអស់​ត្រូវខិតខំ​បន្ត​តាម​ដាម​សកម្មភាព​របស់​ក្រុម​សង្កេត​ការ ឬ អង្គការ​មួយចំនួន​ដែល​មាន​ចេតនា​អមិត្ត បង្ក​វិទ្ធង្សនា​ដើម្បី​រារាំង និង​បំផ្លាញ​បរិយាកាស​បោះឆ្នោត​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684