ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្នាក់​ដឹកនាំ​ខេត្ត​ រៀបចំ​ពិធី​អបអរសាទរ​បុណ្យ​រុក្ខទិវា និង​បាន​នាំ​យក​កូន​ឈើ​​​២២០០​ដើម​ទៅ​ដាំ​ក្នុង​វត្ត​ឧត្តម​ប្រឹក្សា

ព្រះសីហនុ ​៖​ កូនឈើ ៥​ប្រភេទ ចំនួន​ប្រមាណ​២២០០​ដើម នៅ​ព្រឹក ថ្ងៃទី​១៣ ខែ​​កក្កដា ​ឆ្នាំ​២០១៨ នេះ ត្រូវ​បាន​លោក ជាម ហ៊ីម​ប្រធាន​ក្រុម ប្រឹក្សា​ខេត្ត​ព្រះសីហនុ​ លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ រួម​នឹង មន្ត្រី​ក្រោម ឧ​វាទ ​​នាំ​យក​ទៅ​ធ្វើការ​ ដាំ​ដុះ​នៅក្នុង​ទី​អារាម​វត្ត​ឧត្តម​ប្រឹក្សា ហៅ​វត្ត​ព្រែក ក្រាញ់ ស្ថិត​ក្នុង​ឃុំ​សាមគ្គី​ ស្រុក​ព្រៃនប់ ​ ខេត្ត​ព្រះសីហនុ​ ដើម្បី​អបអរសាទរ​ ពិធី​បុណ្យ​រុក្ខទិវា ថ្ងៃទី​០៩ កក្កដា ដោយ​ពិធី​នេះ​ក៏មាន ការ​អញ្ជើញ ចូលរួម​ផងដែរ ពី​​សំណាក់​ប្រជាពលរដ្ឋ លោក គ្រូ អ្នកគ្រូ ​និង​សិស្សានុសិស្ស ជាច្រើន​កុះករ។

លោក យន្ត មីន អភិបាល​នៃ​គ​ណៈ​អភិបាលខេត្ត​ព្រះសីហនុ​ក្នុង នាម​តំណាង អោយ រដ្ឋបាល​ខេត្ត បាន​សំដែង​នូវ​មោទនភាព​បំផុត ចំពោះ​ការ​ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា​៩​កក្កដា នៅ ស្រុក​ព្រៃនប់​ឆ្នាំនេះ ដោយ​ចាត់ទុកថា ការដាំ​ដើមឈើ​គឺ​ជា​គោលការណ៍​ចំពោះមុខ សំដៅ ​អភិវឌ្ឍន៍​សម្រាប់​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅក្នុង​ដំណើរការ​ស្ដារ​ឡើង​វិញ​នូវ​ប្រភព​ធនធាន​ធម្មជាតិ​ព្រៃឈើ​ដែល​ជា​កត្តាចាំបាច់​បំផុត។

ជាមួយ​គ្នា​នេះ លោក អភិបាល​ខេត្ត​ព្រះសីហនុ​ក៏បាន​ណែនាំ​អោយ​គ្រប់​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​រួមសហការ​ជាមួយនឹង​អាជ្ញាធរ​អង្គការ​ជាតិ​អន្តរជាតិ ​និង​អង្គការក្រៅរដ្ឋាភិបាល​នានា​រួម​នឹង​ប្រជាពលរដ្ឋ​ទាំងអស់​អោយ​រួមគ្នា​ការពារ​កុំ​អោយ​កើតមាន មានការ​បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់ និង​បង្កើន​ចលនា ការពារ​និង​ដាំ​ដើមឈើ​ឡើងវិញ​គ្រប់​ទីកន្លែង​ដើម្បីអោយ​ព្រៃឈើ​នៅ​ខេត្ត​ព្រះសីហនុ​មាន​និរន្តរភាព​ប្រសើរឡើង​។​

លោក ជុំ ច័ន្ទ​ថុល​ប្រធាន​មន្ទីរ​ស្ដីទី មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និង​.​មន្ត្រី ខណ្ឌ​រដ្ឋបាល ព្រៃ ឈើ​ខេត្ត​ព្រះសីហនុ បាន បញ្ជាក់​ថា នៅ​ក្នុងការ​ប្រារព្ធ​អបអរសាទរ​ពិធីបុណ្យ រុក្ខទិវា នេះ​ឆ្នាំនេះ ថ្នាក់ដឹកនាំ​ខេត្ត បាន​នាំ កូនឈើ​៥ ប្រភេទ សរុប​ចំនួន ២២០០​ដើម​ដោយ ក្នុង នោះ ក៏មាន​ដើម ដើម​គគីរ .​បេង​. ក្រញូង​. ធ្នង់ .​និង​នាងនួន ផងដែរ យកទៅ​ធ្វើ​ការដាំដុះ ក្នុង​បរិ​វេញ​វត្ត អារាម ព្រែក​ក្រាញ់ ហៅ​វត្ត សាមគ្គី ក្នុង​ផ្ទៃដី​ទំហំ ២​ហិតា។ សម្រាប់ ឆ្នាំនេះ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​.​មន្ត្រី ខណ្ឌ​រដ្ឋបាល ព្រៃ ឈើ​ខេត្ត​ព្រះសីហនុ ខេត្ត​ព្រះ សីហនុ បាន​បណ្ដុះ​កូនឈើ​ចម្រុះ​គ្រប់​ប្រភេទ​ចំនួន​១៥៩.៤០០​ដើម ក្នុង​នោះ ឈើ​ហូប ផ្លែ​ចំនួន ១.៩០០ ដើម ឈើ​រយៈពេល​វែង​១៥៧.៥០០​ដើម សម្រាប់ធ្វើ​ការចែក ចាយ ជូន​ប្រជាពលរដ្ឋ ព្រះសង្ឃ​និង​ស្ថាប័ន​អង្គភាព​ផ្សេងៗ​យកទៅ​ដាំ​តាម​កន្លែង​របស់ខ្លួន​ និង​បាន​ដាំ​ជា​ចំការ​ចំនួន​៨៧​ហិកតា​នៅក្នុង​ស្រុក​ស្ទឹងហាវ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114