ព័ត៍មានទាន់​ហេតុការណ៏
Search

វណ្ណ វ​ល័​ក្ខ ទម្លាយ​រូបថត​គ្រង​ឈុត​ស្លឹកចេក​ប្លែក​ភ្នែក​មហាជន

ភ្នំពេញ ​៖ ​តារា​សម្តែង​ស្រី​សិច​ស៊ី​កញ្ញា​វណ្ណ​វល័ក្ខ​ ខណៈ​ពេលដែល​អាជីព​សិល្បៈ​កំពុងតែ​ដំណើរការ​ជោគជ័យ ​និង​មាន​ទីផ្សារ​សម្តែង​ច្រើន​នោះ​ ឃើញថា ​តារា​ស្រី​រូប​នេះ​បច្ចុប្បន្ន​កាន់តែ​មាន​យីអ៊ុន​ហក់​ឡើង​ខ្ពស់​មិនធម្មតា​នោះទេ។ ម្យ៉ាងទៀត​ថ្មីៗ​នេះ​ កញ្ញា វណ្ណ វ​ល័​ក្ខ ទើបតែ​ចំណាយ​លុយ​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​ដើម្បី​ប្តូរ​យក​រថយន្ត​ស៊េរី​ទំនើប​ទៀតផង។

កញ្ញា​វណ្ណ វ​ល័​ក្ខ​ ត្រូវបាន​មហាជន​គ្រប់គ្នា​ស្គាល់​និង​ទទួលបាន​គាំទ្រ​លើ​អាជីព​សិល្បៈ​ បន្ទាប់​នាង​បាន​ចំណាយពេល ​និង​ប្រឡូក​លើ​វិថី​សិល្បៈ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ។

ជាងនេះទៅទៀត​កញ្ញា វណ្ណ វ​ល័​ក្ខ ក៏​ជា​តារា​ស្រី​មួយរូប​ដែល​ប្រជែង​បាន​ភាព​ស្រស់​ស្អាត​ជា​មួយ​រូប​សម្ផស្ស​គួរ​ឲ្យ​​ទាក់ទាញ​មិន​ចាញ់​តារា​ស្រី​ឯទៀត​នោះឡើយ​។​

ស្រប​ពេលដែល​អាជីព​សិល្បៈ​កំពុង​តែមាន​ភាព​រីកចម្រើន​និង​មានឱកាស​ទីផ្សារ​សម្តែង​ក្នុងស្រុក​ច្រើន​នេះដែរ​កញ្ញា វណ្ណ វ​ល័​ក្ខ កាលពី​ថ្មីៗ​នេះ​ បាន​ផ្ទុះ​នូវ​រឿងរ៉ាវ​អាស្រូវ​ដ៏​រសើប​ក្រោយពេល​នាង​បានដាក់​ចិត្ត​សម្តែង​ឈុត​កាយវិការ​ខារ៉ាអូខេ​លក្ខណៈ​សិច​ស៊ី​ស្រើបស្រាល​ឲ្យ​ផលិតកម្ម​ក្នុងស្រុក​មួយ​។​ ប៉ុន្តែ​ក្រោយពេល​មាន​រិះគន់ ​និង​ទទួល​ដំណឹង​នៃ​ការ​កោះហៅ​ព្រមាន​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ស្រី​ស្រស់ វណ្ណ វ​ល័​ក្ខ ក៏​ចេញមុខ​បកស្រាយ​ និង​សុំទោស​ជា​សាធារណៈ​។​

ដោយឡែក​បើ​ងាក​មក​ចាប់អារម្មណ៍​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា​វណ្ណ​វ​ល័​ក្ខ​អំឡុងពេល​មួយរយៈ​ចុងក្រោយ​នេះ​ នាង​តែងតែ​បង្ហាញ​ពី​អារម្មណ៍​ឯកា​ និង ត្អូញ​ផ្អែក​ពី​រឿងរ៉ាវ​ស្នេហា​ដោយ​នាង​អះអាងថា ​បច្ចុប្បន្ន​ខ្លួន​កំពុងតែ​ខ្វះ​ភាពកក់ក្តៅ​ពី​សំណាក់​បុរស​ដែល​យល់ចិត្ត​។​

ជាក់ស្តែង​តារា​ស្រី​កញ្ញា វណ្ណ វ​ល័​ក្ខ បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​ប្លែក​ភ្នែក​មួយ​សន្លឹក​ដោយ​គ្រង​នូវ​សម្រស់​ស្លឹកចេក​ថា ​គិតៗ​ទៅ​Ma Nuk​និយាយ​ត្រូវ​មែន​ អ្នក​ដែល​មិនទាន់មាន​សង្សារ​មកពី​ធ្វើបុណ្យ​ដល់​ទើប​គ្មាន​ជាប់​កម្ម​ជាមួយ​អ្នកណា​។ ​តាមរយៈ​នេះ​មានការ​បញ្ចេញមតិ​ច្រើន​លើ​​ការលើកឡើង​របស់ វណ្ណ វ​ល័​ក្ខ​។​ មិនតែប៉ុណ្ណោះ​គឺមាន​ការចាប់អារម្មណ៍​ខ្លាំង​លើ​រូប​សម្រស់​របស់​នាង​ស្ថិតក្នុង​ឈុត​ស្លឹកចេក​តែម្តង៕