ព័ត៌មានជាតិ
មន្ទីរការងារទូទាំងប្រទេស អបអរសាទរការចុះ“បូជនីយដ្ឋានចងចាំ នៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមជ្ឈមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារ នៅទូទាំងប្រទេស បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកជាដើម ដើម្បីអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំ នៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥។

ជាមួយការអបអរសាទរនេះ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅរាជធានីភ្នំពេញ បានរៀបចំពិធីនេះយ៉ាងអធិកអធមនៅទីតាំងមន្ទីររបស់ខ្លួន ខណៈមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅគ្រប់ខេត្ត ក៏បានរៀបចំអបអរសាទរនៅទីតាំងមន្ទីររបស់ខ្លួនផងដែរ។


លោក អេង សុវិចិត្រ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ ថ្លែងថា ការចុះបញ្ជីបូជនីយដ្ឋាននេះ គឺជាអនុភាព ១ ទៀត នៃកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ដែលជាមោទនភាពជាតិ គួរឱ្យស្ងើចសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។

លោកថ្លែងបែបនេះថា «មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់កម្ពុជាលើឆាកអន្តរជាតិដែលកើតចេញពីការបន្តវេន នៃវរជនខ្មែរជំនាន់ក្រោយ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្មារតីសាមគ្គីរួបរួមជាតិខ្មែរតែមួយ»។

គួររំលឹកថា បូជនីយដ្ឋានចងចាំ នៃកម្ពុជា រួមមាន សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស ២១) មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម ១៣ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រេចចុះបញ្ជីក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្នាក់ការអង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើសុំជាផ្លូវការដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០ ក្រោមការផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕




-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


