សន្តិសុខសង្គម
ឃាត់ខ្លួនស្ត្រីម្នាក់ ឆបោកក្រោមរូបភាពលក់ទំនិញតាមអនឡាញ តែគ្មានទំនិញឲ្យអតិថិជន
កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ ថ្មីៗ នេះ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអ្នកលក់ដូរតាមអនឡាញ នៅហាងវីងដកប្រាក់ ភូមិមណ្ឌល ១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ពាក់ព័ន្ធករណីឆបោកប្រាក់តាមអនឡាញ តាមបណ្ដឹងរបស់ជនរងគ្រោះថាមានជនសង្ស័យម្នាក់ជាជនរកស៊ីឆបោកតាមអនឡាញ ដោយបានបង្កើតជាម្ចាស់គណនី facebook លេងយ៉ាន់ឡាន Rim-CaR SHOP ក្រោមរូបភាពលក់ទំនិញតាមអនឡាញ ប៉ុន្តែគ្មានទំនិញផ្ញើឲ្យអតិថិជន។

មន្ត្រីអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ក្រោមវិធានការជំនាញ ជនសង្ស័យឈ្មោះ សៀង សុគុន្ធា អាយុ ៣៩ ឆ្នាំ បានឆ្លើយសារភាពឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ ២០២៣ រូបខ្លួនបានទិញផេកហ្វេសប៊ុកឈ្មោះ លេងយ៉ាន់ឡាន Rim CaR Shop ដើម្បីលក់សម្ភារៈតាមអនឡាញ ប៉ុន្តែគ្មានទំនិញផ្ញើឲ្យអ្នកបញ្ជាទិញនោះទេ។ រហូតដល់ឆ្នាំ ២០២៥ នេះ សរុបមានអ្នកបញ្ជាទិញរាប់សិបលើកពីគណនីហ្វេសប៊ុក ដោយមិនចាំឈ្មោះ ដោយពួកគាត់បានផ្ញើប្រាក់ដើម្បីបញ្ជាទិញសម្ភារៈរថយន្តតាមផេករបស់ខ្លួន ប៉ុន្តែខ្លួនមិនបានផ្ញើទំនិញឲ្យទៅអតិថិជននោះឡើយ ដោយក្នុងអតិថិជនម្នាក់ (មួយគណនី) បានផ្ញើទឹកប្រាក់ចន្លោះពី ៥០ ដុល្លារអាមេរិក ដល់ ២៤០ ដុល្លារអាមេរិក។ ក្រោយពីរូបខ្លួនទទួលបានប្រាក់រួច រូបខ្លួនបានបិទលេខទំនាក់ទំនង និងមិនបានផ្ញើទំនិញទៅឲ្យអ្នកបញ្ជាទិញនោះទេ។ រហូតនៅថ្ងៃកើតហេតុ រូបខ្លួនបានទៅដកប្រាក់ដែលអតិថិជនផ្ញើមកនៅហាងវីងមួយកន្លែងនៅទីតាំងខាងលើ ក៏ត្រូវបានកងរាជអាវុធហត្ថខេត្តសៀមរាប ចុះឃាត់រូបខ្លួនតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ជុន កុសល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


